ជ្រើសរើសអត្ថប្រយោជន៍ប្រចាំឆ្នាំសម្រាប់ កញ្ចប់ Platinum Lifestyle របស់អ្នក
ជាមួយនឹងកញ្ចប់ Platinum Lifestyle របស់អ្នក លោកអ្នកអាចជ្រើសរើសអត្ថប្រយោជន៍ប្រចាំឆ្នាំដ៏អស្ចារ្យ។ សូមមើលការផ្តល់ជូននៅខាងក្រោម ហើយនៅពេលដែលអ្នកសម្រេចចិត្តរួច សូមសាកសួរប្រធានផ្នែកទំនាក់ទំនងរបស់អ្នកដើម្បីរៀបចំជូនអ្នក!
លំហែកំសាន្ត

សណ្ឋាគារ Raffle ភ្នំពេញ
ទទួលបានបទពិសោធន៏នៃការស្នាក់នៅរយៈពេលមួយយប់ក្នុងបន្ទប់ Raffles Personality Suite (ជាមួយស្រាសាំប៉ាញដោយឥតគិតថ្លៃ និងអាហារពេលព្រឹក)។ រីករាយជាមួយការស្វាគមន៍ជាភេសជ្ជៈ និងកន្សែងត្រជាក់នៅពេលមកដល់ ព្រមទាំងបង្អែមខ្មែរដ៏ឈ្ងុយឆ្ងាញ់រៀបចំរួចជាស្រេចនៅបន្ទប់របស់លោកអ្នក។

សណ្ឋាគារ Rosewood Phnom Penh
រីករាយនារាត្រីដ៏ប្រណីតរយៈពេលមួយយប់សម្រាប់មនុស្សពីរនាក់ក្នុងបន្ទប់ Premier River រួមនឹងអាហារពេលព្រឹកនៅ Brasserie Louis។

សណ្ឋាគារ សូហ្វីតែល សៀមរាប ហ្គោល និងស្ប៉ារីសត
រីករាយការសម្រាកលំហែនៅរីហ្សតដ៏ប្រណីតជាមួយការស្នាក់នៅរយៈពេលពីរយប់ក្នុងបន្ទប់ដ៏ប្រណីត (ដំឡើងពីបន្ទប់ superior ជូនដោយឥតគិតថ្លៃ) និងមានជាតែពេលរសៀលដ៏ប្រណីតអំឡុងពេលស្នាក់នៅសម្រាប់មនុស្សពីរនាក់។

សណ្ឋាគារ Shinta Mani អង្គរ
សម្រាកលំហែរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់នៅក្នុងបន្ទប់ Angkor Deluxe Room ជាមួយភេសជ្ជៈស្វាគមន៍នៅពេលអ្នកមកដល់ ព្រមទាំងមានជាអាហារពេលព្រឹករយៈពេល 2 ថ្ងៃជូនផងដែរ។

សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា
រីករាយជាមួយការស្នាក់នៅចំនួនមួយយប់សម្រាប់មនុស្សពីរនាក់នៅក្នុងបន្ទប់ Superior ដ៏ប្រណីត និងអាហារពេលព្រឹកឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍របស់សមាជិកក្លឹបដ៏ពិសេស រួមមានការបញ្ចុះតម្លៃ 20% លើសេវាកម្មស្ប៉ា និងភេសជ្ជៈស្រាក្រឡុកពេលល្ងាច។

សណ្ឋាគារ ខតថ៏យ៉ាត បាយ ម៉ារីយ៉ត ភ្នំពេញ
រីករាយជាមួយការស្នាក់នៅរយៈពេលមួយយប់នៅបន្ទប់ Premium Corner ដ៏ប្រណីតសម្រាប់ពីរនាក់ រួមមានអាហារពេលព្រឹក អាហារពេលថ្ងៃបែបអាស៊ី និងអាហារពេលល្ងាចបែបអឺរ៉ុប ជាមួយកាហ្វេ តែ ឬទឹកផ្លែឈើ និងកន្លែងទទួលភ្ញៀវ ឬលោកអ្នកក៏អាចជ្រើសរើសការស្នាក់នៅរយៈពេលពីរយប់នៅបន្ទប់ Deluxe King ដ៏ប្រណីតសម្រាប់ពីរនាក់ជាមួយអាហារពេលព្រឹកផងដែរ។

ទ្រីឡាញ អឺបេន រីហ្សត
ស្នាក់នៅបន្ទប់ Junior Suit ដ៏ប្រណីត
រយៈពេលពីរយប់រួមនឹងអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ ជាមួយភេសជ្ជៈ កន្សែងត្រជាក់ ស្វាគមន៍លោកអ្នក ព្រមទាំងផ្លែឈើនៅក្នុងបន្ទប់ ក៏ដូចជាទទួលបានប័ណ្ណបញ្ជារទិញតម្លៃ 50 ដុល្លារ សម្រាប់
ភោជនីយដ្ឋាន និងភេសជ្ជៈផងដែរ។

អាណាន់តារាអង្គរ
កក់ដំណើរកម្សាន្តក្នុងសុបិនរបស់អ្នកជាមួយការស្នាក់នៅរយៈពេលពីរយប់សម្រាប់ពីរនាក់ក្នុងបន្ទប់ដ៏ប្រណីត luxurious suite និងទទួលបានការ upgrade ទៅបន្ទប់ Premier Suite (ប្រសិនបើមាន)។ ទទួលបានបទពិសោធន៍ដ៏មានផាសុកភាពជាមួយនឹងការ check-in ក្នុងបន្ទប់ផ្ទាល់ ការស្វាគមន៍ជាមួយនឹងភេសជ្ជៈ អ្នកបម្រើផ្ទាល់ខ្លួន អាហារពេលព្រឹកដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ជូនម៉ាស៊ីនកាហ្វេ Nespresso ក្នុងបន្ទប់របស់អ្នកផងដែរ។
លំហែកំសាន្តនៅឆ្នេរសមុទ្រ

សណ្ឋាគារ ឯករាជ្យ (ព្រះសីហនុ)
ស្នាក់នៅរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ ជាមួយជម្រើសកន្លែងស្នាក់នៅមានចាប់ពីបន្ទប់ deluxe ដ៏ទាន់សម័យ រហូតដល់បន្ទប់ pod ស្ទាយប្លែកថ្មី ព្រមទាំងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃ។

La Passion កោះរ៉ុងសន្លឹម
សម្រាកលំហែរយៈពេលពីរយប់ (រួមទាំងអាហារពេលព្រឹក និងពេលល្ងាច) នៅរមណីយដ្ឋានដ៏ស្រស់ស្អាតនាឆ្នេរសមុទ្រ។ អ្នកក៏នឹងទទួលបានសេវាទូកទៅទទួល និងជូនត្រឡប់មកវិញ ភេសជ្ជៈស្វាគមន៍ និងកន្សែងត្រជាក់នៅពេលមកដល់។

Knai Bang Chatt រីសត
រីករាយជាមួយការស្នាក់នៅរយៈពេលពីរយប់សម្រាប់ពីរនាក់ ដោយរួមបញ្ចូលទាំងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ និងអត្ថប្រយោជន៍ដ៏ពិសេស។

Eden Beach Resort កោះរ៉ុងសន្លឹម
រីករាយដំណើរកម្សាន្តរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ដែលរួមមានកន្លែងស្នាក់នៅដែលមានរានហាល ឬវ៉េរ៉ង់ដារផ្ទាល់ខ្លួន អាហារពេលព្រឹកប្រចាំថ្ងៃ អាហារពេលល្ងាចមួយពេល ព្រមទាំងសេវាទូកទៅទទួល និងជូនត្រឡប់មកវិញ។

កោះអភិជន រីសត
សម្រាកលំហែកាយ និងបន្ធូរអារម្មណ៍ជាមួយការផ្ដល់ជូនដ៏អស្ចារ្យនេះ! លោកអ្នកទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានជាមួយការស្នាក់នៅរយៈពេលពីរយប់។ លោកអ្នកក៏នឹងទទួលបានភេសជ្ជៈ និងកន្សែងត្រជាក់ជាការស្វាគមន៍ ព្រមទាំងអាចចូលប្រើកន្លែងហាត់ប្រាណ និងអាងហែលទឹកផងដែរ។

ណូវូថេល សីហនុវីល ហូលីដេ រីសត
តើលោកអ្នកធ្លាប់ស្រមៃទៅកំសាន្ដនៅមាត់សមុទ្រដែរឬទេ? នៅចាំអ្វីទៀត! យើងខ្ញុំមានផ្តល់ជូនជាកញ្ចប់ដំណើរកំសាន្ដដ៏ប្រណីតដូចជាការស្នាក់នៅរយៈពេលពីរយប់ជាមួយបន្ទប់ Superior King ឬ Twin Ocean-View ដែលមានទេសភាពសមុទ្រដ៏ស្រស់ស្អាត ព្រមទាំងអាហារពេលព្រឹកជាប៊ូហ្វេលក្ខណៈអន្តរជាតិផងដែរ។
បទពិសោធន៏ទទួលទានអាហារដ៏ប្រណីត

Topaz Ballroom
រីករាយជាមួយឈុតអាហារលំដាប់ផ្កាយ Michelin Star សម្រាប់អាហារថ្ងៃត្រង់ ឬពេលល្ងាច សម្រាប់មនុស្សពីរនាក់។