ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក
អាណាន់តារាអង្គរ
កក់ដំណើរកម្សាន្តក្នុងក្តីសុបិនរបស់អ្នក រយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ ជាមួយការស្នាក់នៅក្នុងបន្ទប់ដ៏ប្រណីត luxurious suite និងទទួលបានការ upgrade ទៅបន្ទប់ Premier Suite (ប្រសិនបើមាន)។ ទទួលបានបទពិសោធន៍ដ៏មានផាសុកភាពជាមួយនឹងការ check-in ក្នុងបន្ទប់ផ្ទាល់ ការស្វាគមន៍ជាមួយនឹងភេសជ្ជៈ អ្នកបម្រើផ្ទាល់ខ្លួន អាហារពេលព្រឹកដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ជូនម៉ាស៊ីនកាហ្វេ Nespresso ក្នុងបន្ទប់របស់អ្នកផងដែរ។
ធ្វើការកក់តាមប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ។
ព័ត៌មានលម្អិត

ទីកន្លែង
ក្រុង សៀមរាប

សពុលភាពចាប់ពី
ថ្ងៃទី 01 មេសា 2026 ដល់ថ្ងៃទី 30 កញ្ញា 2026

កាលបរិច្ឆេទផ្អាកការផ្ដល់ជូន
កាលបរិច្ឆេទផ្អាកការផ្ដល់ជូន គឺជាកាលបរិច្ឆេទជាក់លាក់ណាមួយ ឬអំឡុងពេលកាលបរិច្ឆេទណាមួយដែលការផ្ដល់ជូនមួយចំនួន មិនមានផ្ដល់ឲ្យនោះទេ។ ជាធម្មតា កាលបរិច្ឆេទទាំងនេះស្ថិតក្នុងអំឡុងពេលដែលមានតម្រូវការខ្ពស់ ដូចជា៖ ថ្ងៃបុណ្យធំៗ រដូវកាលគេធ្វើដំណើរកំសាន្ដច្រើន ឬព្រឹត្តិការណ៍ធំៗផ្សេងៗ។
- ថ្ងៃទី 16 កុម្ភៈ 2026 ដល់ថ្ងៃទី 20 កុម្ភៈ 2026
- ថ្ងៃទី 01 តុលា 2026 ដល់ថ្ងៃទី 31 តុលា 2026
- ថ្ងៃទី 21 ធ្នូ 2026 ដល់ថ្ងៃទី 02 មករា 2027

កាលវិភាគទូក
N/A

ព័ត៌មានលម្អិតអំពីបន្ទប់
- ទំហំបន្ទប់៖ 46 ម៉ែត្រការ៉េ / 495 ហ្វីតការ៉េ ទេសភាព៖ ទេសភាពអាងហែលទឹក
- គ្រែគេង៖ គ្រែ King 1 ឬគ្រែ Single 2 បន្ទប់ទឹក៖ អាងងូតទឹក
- គ្រឿងបរិក្ខារ៖ បាល់កូនី/រៀនហាល បង្អួចអាចបើកបាន វាំងននទប់ពន្លឺ អត្ថប្រយោជន៍៖ ផ្លែឈើ/អាហារសម្រន់

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់
ខចែង និងលក្ខខណ្ឌ
- សូមជ្រើសរើសសណ្ឋាគារនិងកាលបរិច្ឆេទដែលអ្នកចង់ស្នាក់នៅ បន្ទាប់មកសូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នក ដើម្បីមើលថាបន្ទប់នោះទំនេរដើម្បីធ្វើការកក់ទុកជាមុនផងដែរ។
- ក្នុងករណីលុបចោលការកក់ ឬការកែប្រែព័ត៌មានផ្សេងៗ សូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នកយ៉ាងហោចណាស់ 7 ថ្ងៃមុនកាលបរិច្ឆេទនៃការស្នាក់នៅ។ ការផ្លាស់ប្តូរនៅនាទីចុងក្រោយនឹងត្រូវអនុវត្តតាមគោលការណ៍របស់សណ្ឋាគារនីមួយៗ។
- កាលបរិច្ឆេទនៃការផ្អាកការផ្ដល់ជូន និងរដូវកាលដែលមានភាពមមាញឹកនឹងត្រូវអនុវត្ត ហើយក្នុងរដូវកាលមមាញឹកនេះ ធនាគារ ប្រេដ មានសិទ្ធិកែប្រែក្នុងការផ្តល់ជូន ដោយផ្អែកលើបន្ទប់ដែលទំនេរ។
- សម្រាប់សំណើបន្ថែមលើការផ្តល់ជូនរបស់ធនាគារ ប្រេដ អតិថិជនត្រូវទាក់ទងផ្ទាល់ទៅកាន់សណ្ឋាគារ។
- ការផ្តល់ជូនអាចមានការកែប្រែ និងអាចត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។
- អត្ថប្រយោជន៍ត្រូវបានផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជនរបស់ធនាគារ ប្រេដ ប៉ុណ្ណោះ។



