ឧបករណ៍ដ៏ទំនើបរបស់យើងខ្ញុំនឹងធ្វើឲ្យការប្រើសេវាធនាគារលើអ៊ីនធើណិតកាន់តែមានភាពងាយស្រួល
សេវាធនាគារលើអ៊ីនធើណិតគឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើអាជីវកម្មប្រចាំថ្ងៃ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលអ្នកទទួលបានសេវាដែលមានភាពបត់បែនក្នុងការធ្វើប្រតិបត្តិការធនាគារបានយ៉ាងទូលំទូលាយ គ្រប់ពេលវេលាគ្រប់ទីកន្លែង។
អ្នក និងក្រុមការងារដែលទទួលបានសិទ្ធិក្នុងការធ្វើប្រតិបត្តិការអាចធ្វើការពិនិត្យមើលសមតុល្យ និងរបាយការណ៍ធនាគារ រួមទាំងការទូទាត់វិក្កយបត្រ ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅគណនីផ្សេង និងផ្ទេរប្រាក់ទៅគណនីខ្លួនឯង។ អ្នកក៏អាចប្រើសេវាបើកប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុនអ្នក ព្រមទាំងអាចប្រើមុខងារឥណទានពាណិជ្ជកម្មបានដោយទូលំទូលាយ សូម្បីតែធ្វើការស្នើសុំឥណទានតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។
អ្នកអាចចូលប្រើគណនីរបស់អ្នកដោយគ្រាន់តែភ្ជាប់តែម្តងដើម្បីប្រើសេវាធនាគារលើគ្រប់ឧបករណ៍អេឡិចត្រូនិចណាដែលស័ក្តិសមនឹងអ្នកបំផុត រួមមានស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ។ អ្នកគ្រាន់តែភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណិត រួចអ្នកអាចប្រើសេវាធនាគាររបស់យើងខ្ញុំបាន!

ការទូទាត់ប្រាក់ជាកញ្ចប់ ឬជាបាច់
ជាមួយកម្មវិធី BRED Business Connect អ្នកអាចធ្វើការផ្ទេរប្រាក់ បង់ថ្លៃទូទាត់អាជីវកម្មរហូតដល់ទៅ 2,000 ប្រតិបត្តិការក្នុងមួយប្រតិបត្តិការឥណពន្ធប៉ុណ្ណោះ!

ឥណទានពាណិជ្ជកម្ម
អ្នកអាចស្នើសុំលិខិតឥណទាន និងលិខិតធានាតាមរយៈកម្មវិធី BRED Business Connect បានគ្រប់ពេលវេលា។

កម្រិតសិទ្ធក្នុងការធ្វើប្រតិបត្តិការទូទាត់ដែលអាចបត់បែនបាន
អ្នកក៏អាចបែងចែកកម្រិតសិទ្ធទៅកាន់ក្រុមការងាររបស់អ្នកឲ្យបានត្រឹមត្រូវ ដើម្បីអនុញ្ញាតឲ្យពួកគាត់អាចបំពេញការងារតាមតម្រូវការចាំបាច់ដែលអ្នកចង់បាន។
ស្វែងយល់បន្ថែមអំពីសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិតដ៏អស្ចារ្យរបស់យើងខ្ញុំ
នៅចាំអ្វីទៀត? ហេតុអ្វីអ្នកមិនពិភាក្សាជាមួយក្រុមការងាររបស់យើងខ្ញុំថ្ងៃនេះអំពីសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិត? ពួកគេនឹងរីករាយក្នុងការពិភាក្សាជាមួយអ្នកអំពីជម្រើសរបស់អ្នក និងរៀបចំវគ្គបណ្តុះបណ្តាលណាមួយដែលអ្នក និងបុគ្គលិករបស់អ្នកត្រូវការ។
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកនៅពេលក្រោយ។
ដើម្បីស្វែងយល់អំពីសេវាធនាគារឌីជីថលអាជីវកម្មដ៏ទំនើបចុងក្រោយរបស់យើងខ្ញុំ សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬបំពេញព័ត៌មានស្នើការទាក់ទងត្រឡប់ទៅវិញ។