ស្វែងយល់បន្ថែមអំពីសេវាធនាគារលក្ខណៈបុគ្គល - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

ភាពងាយស្រួលនៃសេវាធនាគារប្រចាំថ្ងៃ

ធនាគារ ប្រេដ ខេមបូឌា បានកំណត់ស្តង់ដាខ្ពស់សម្រាប់សេវាធនាគារលក្ខណៈបុគ្គលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងភាពសម្បូរបែបនៃផលិតផលធនាគារប្រចាំថ្ងៃ អត្រាការប្រាក់ឈានមុខគេក្នុងទីផ្សារ បណ្តាញសាខាដែលមានគុណភាពខ្ពស់ ស្តង់ដាសេវាកម្មដ៏ល្អបំផុត ផ្ដល់កម្រិតស្តង់ដារអន្តរជាតិនៃទំនុកចិត្ត និងសុវត្ថិភាពយ៉ាងពិតប្រាកដ ព្រមទាំងប្រតិបត្តិការសេវាកម្មធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទដ៏ល្អឯក ដែលធ្វើឲ្យធនាគារ ប្រេដ ជាធនាគារដែលអាចផ្តល់ជូនសេវាធនាគារកាន់តែឆ្លាតវៃ។  

កញ្ចប់គណនី

ពីកញ្ចប់គណនី Silver រហូតដល់កញ្ចប់ Platinum ដ៏ប្រណីត ធនាគារ ប្រេដ យើងខ្ញុំផ្តល់ជូននូវភាពបត់បែន ដែលអ្នកត្រូវការពីសេវាធនាគារប្រចាំថ្ងៃ។ កញ្ចប់គណនីនីមួយៗភ្ជាប់មកជាមួយគណនីចរន្តជារូបិយប័ណ្ណដុល្លារ និងរៀល ភ្ជាប់ជាមួយគណនីសន្សំផងដែរ។ ចំពោះគុណតម្លៃពិសេសបន្ថែមទៀតនោះ គឺលោកអ្នកនឹងទទួលបានការប្រឹក្សា និងជំនួយដោយផ្ទាល់ពីប្រធានផ្នែកទំនាក់ទំនង ក៏ដូចជាផ្ដល់សេវាបម្រើអតិថិជនរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ សម្រាប់ជំនួយការ និងការណែនាំផ្សេងៗ។ ដូច្នេះសូមស្វែងយល់អំពីអត្ថប្រយោជន៍ពីកញ្ចប់គណនីរបស់យើងខ្ញុំ ដើម្បីធ្វើការជ្រើសរើសប្រភេទគណនីដែលសក្តិសមនឹងលោកអ្នកបំផុត។ 

ស្វែងយល់បន្ថែម

ការសន្សំ

ធនាគារ ប្រេដ ផ្តល់ជូនវិធីជាច្រើនដើម្បីទទួលបានការប្រាក់លើសាច់ប្រាក់សន្សំរបស់លោកអ្នក។ រាប់ចាប់ពីគណនីសន្សំដែលអាចប្រតិបត្តិបានភ្លាមៗរហូតដល់គណនីសន្សំថេរមានកាលកំណត់រយៈពេលវែង យើងខ្ញុំអាចផ្តល់អ្វីគ្រប់យ៉ាងដើម្បីបង្កើនប្រាក់សន្សំរបស់អ្នក ហើយយើងខ្ញុំតែងតែផ្ដល់អត្រាការប្រាក់ខ្ពស់បំផុតលើប្រាក់បញ្ញើជាប្រាក់រៀល! 

ស្វែងយល់បន្ថែម

ឥណទាន

ធនាគារ ប្រេដ ផ្តល់ជូនអត្រាការប្រាក់ឥណទានផ្ទះដ៏មានភាពប្រកួតប្រជែងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំនឹងនៅទីនេះដើម្បីជួយលោកអ្នកក្នុងការធានាក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក។ គ្រប់ឥណទានរបស់យើងខ្ញុំសុទ្ធតែមានតម្លៃសមរម្យចាប់ពីឥណទានរថយន្ដថ្មី កែលម្អផ្ទះ សម្រាកដំណើរកម្សាន្ត និងការទិញទំនិញប្រណីតដ៏មានតម្លៃផ្សេងៗ។ 

ស្វែងយល់បន្ថែម

សេវាធនាគារលើអ៊ីនធើណិត

សេវាកម្មធនាគារប្រចាំថ្ងៃ មានភាពងាយស្រួលជាមួយធនាគារ ប្រេដ។ លោកអ្នកគ្រាន់តែចូលទៅកាន់សេវាធនាគារលើប្រព័ន្ធអ៊ីនធើណិត ឬប្រើប្រាស់កម្មវិធីទូរសព្ទ BRED Connect ដើម្បីទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ពិនិត្យមើលសមតុល្យ និងមុខងារសេវាធនាគារជាច្រើនទៀត។ 

ស្វែងយល់បន្ថែម