ជ្រើសរើសកញ្ចប់គណនីអាជីវកម្មដែលសមស្របបំផុតសម្រាប់លោកអ្នក
កញ្ចប់គណនីអាជីវកម្មរបស់យើងខ្ញុំ មិនត្រឹមតែផ្តល់ជូននូវមធ្យោបាយសេវាធនាគារប្រចាំថ្ងៃដែលលោកអ្នកត្រូវការ ដើម្បីដំណើរការអាជីវកម្មទទួលបានជោគជ័យប៉ុណ្ណោះនោះទេ ប៉ុន្តែលោកអ្នកក៏នឹងទទួលបានការប្រឹក្សា និងជំនួយពីប្រធានផ្នែកទំនាក់ទំនងប្រកបដោយបទពិសោធដែលអាចកែសម្រួលផលិតផល និងសេវាកម្មធនាគាររបស់យើងខ្ញុំ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក និងផ្តល់បន្ថែមការយល់ដឹងនិងការគាំទ្រដែលបន្ថែមគុណតម្លៃពិតប្រាកដចំពោះផែនការអាជីវកម្មរបស់លោកអ្នក។
កញ្ចប់គណនី Classic
កញ្ចប់គណនី Classic របស់យើងខ្ញុំផ្តល់ជូនអ្វីគ្រប់យ៉ាង ដែលម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមត្រូវការដើម្បីរៀបចំហិរញ្ញវត្ថុ។ សំខាន់ជាងនេះ គឺក្រុមប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំនឹងចូលខ្លួនមក ដើម្បីជួយអតិថិជនក្នុងការជ្រើសរើស ផលិតផល និងសេវាកម្ម។
កញ្ចប់គណនីអាជីវកម្ម
កញ្ចប់គណនីអាជីវកម្មរបស់ធនាគារ ប្រេដ សក្តិសមនឹងអាជីវកម្មធំៗ និងអាជីវកម្មធុនមធ្យមដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ វាផ្តល់ជូននូវតម្រូវការសេវាធនាគារប្រចាំថ្ងៃរបស់លោកអ្នកក៏ដូចជាការទទួលបានកញ្ចប់ផលិតផល និងសេវាកម្មដែលត្រូវបានរៀបចំ ដែលលោកអ្នកអាចអភិវឌ្ឍបានដោយមានការគាំទ្រពីប្រធានផ្នែកទំនាក់ទំនង។