មិនថាលើឧបករណ៍ណា កន្លែងណា វាផ្ដល់នូវភាពងាយស្រួលក្នុងការចាត់ចែងធនាគារតាមវិធីរបស់លោកអ្នក
សេវាធនាគារលើអ៊ីនធើណិតកាន់តែងាយស្រួលជាមួយធនាគារ ប្រេដ។ លោកអ្នកអាចចូលទៅកាន់គណនីផ្ទាល់ខ្លួន ដោយធ្វើការចូលតែម្ដងប៉ុណ្ណោះមិនថាលើស្មាតហ្វូន ថេប្លេត កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ អ្វីក៏បានឲ្យតែមានភាពងាយស្រួលដល់លោកអ្នក។
ពិនិត្យមើលសមតុល្យ និងរបាយការណ៍សាច់ប្រាក់
លោកអ្នកអាចពិនិត្យមើលសមតុល្យគណនីរបស់លោកអ្នក ហើយអាចទាញយករបាយការណ៍ធនាគាររបស់លោកអ្នកគ្រប់ពេលវេលា។
ទូទាត់ចំណាយយ៉ាងងាយស្រួល
ផ្ញើប្រាក់ និងទូទាត់ចំណាយកាន់តែមានភាពងាយស្រួល។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ហើយលោកអ្នកអាចចំណាយទៅឲ្យនរណាម្នាក់ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយឥតគិតថ្លៃតាមរយៈ KHQR។ លោកអ្នកអាចជ្រើសរើសក្នុងការទូទាត់ជាប្រាក់រៀល ប្រាក់ដុល្លារ ជាលេខ ឬរូបិយប័ណ្ណបរទេសណាមួយ។
ដាក់ពាក្យស្នើសុំប្រាក់កម្ចី
ប្រសិនបើលោកអ្នកចង់បានកម្ចីគេហដ្ឋាន កម្ចីរថយន្ត ឬកម្ចីផ្ទាល់ខ្លួន លោកអ្នកអាចដាក់ពាក្យស្នើសុំតាមរយៈ អ៊ីនធើណិត។
សមាជិកដ៏មានមោទនភាពនៃប្រព័ន្ធKHQR
ផ្ញើ និងទទួលប្រាក់គ្រប់ទីកន្លែង គ្រប់ពេលវេលា ព្រមទាំងទៅកាន់ធនាគារផ្សេងដែលជាសមាជិកនៃ KHQR ដោយឥតគិតថ្លៃជាមួយធនាគារ ប្រេដ ខេមបូឌា។
សេវាធនាគារតាមអ៊ីនធើណិតលើកុំព្យូទ័រ ឬគេហទំព័រចល័ត
លោកអ្នកអាចចូលទៅកាន់គណនីផ្ទាល់ខ្លួនរបស់ធនាគារ ប្រេដ ដោយប្រើប្រាស់កុំព្យូទ័រដែលលោកអ្នកពេញចិត្ត ឬគេហទំព័រចល័តតាមរយៈកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ឬឧបករណ៍ណាមួយ។