ការគ្រប់គ្រងសាច់ប្រាក់ប្រសើរជាងមុន
នៅពេលអ្នកប្រកបអាជីវកម្ម អ្នកត្រូវគ្រប់គ្រងសាច់ប្រាក់របស់អ្នកឲ្យបានកាន់តែប្រសើរជាងមុន។ ដើម្បីធ្វើបែបនេះបាន អ្នកនឹងត្រូវការវិធីគ្រប់គ្រងសាច់ប្រាក់ដ៏ស័ក្តិសម។
ធនាគារ ប្រេដ ខេមបូឌា ផ្តល់ជូននូវវិធីផ្សេងៗជាច្រើនដើម្បីឲ្យអ្នកទទួលបាននូវអត្រាការប្រាក់លើសមតុល្យសាច់ប្រាក់ ដូចនេះអ្នកអាចបែងចែកសាច់ប្រាក់ក្នុងកម្រិតដែលស័ក្តិសមទៅតាមកាលកំណត់ណាមួយ។
នៅក្នុងកញ្ចប់គណនីអាជីវកម្ម យើងខ្ញុំមានផ្ដល់អត្រាការប្រាក់ទៅលើសមតុល្យសាច់ប្រាក់លើសពី $1,000។ សម្រាប់កញ្ចប់គណនី Classic និងកញ្ចប់គណនីអាជីវកម្មក៏មានការផ្ដល់ជូនជាគណនីសន្សំដែលបានភ្ជាប់មកជាមួយ ដើម្បីទទួលបានអត្រាការប្រាក់ប្រសើរជាងមុន។
អ្នកក៏អាចបង្កើតគណនីគ្រប់គ្រងសាច់ប្រាក់ ឬគណនីប្រាក់បញ្ញើមានកាលកំណត់ដាច់ដោយឡែក ដើម្បីទទួលបានអត្រាការប្រាក់កាន់តែច្រើនផងដែរ។ ប្រធានផ្នែកទំនាក់ទំនងរបស់អ្នកនឹងចាំជួយអ្នកក្នុងការបង្កើនចំណូលពីសាច់ប្រាក់ដែលអ្នកមាន។
គណនីគ្រប់គ្រងសាច់ប្រាក់
ស្វែងយល់អំពីគណនីដែលអ្នកអាចចូលប្រើប្រាស់បានភ្លាមៗ ដែលផ្ដល់អត្រាការប្រាក់ទៅតាមកម្រិតដើមទុនរបស់អ្នក។
គណនីប្រាក់បញ្ញើមានកាលកំណត់
ទទួលបានអត្រាការប្រាក់ខ្ពស់ជាងមុន នៅពេលអ្នកដាក់ប្រាក់បញ្ញើមានកាលកំណត់។
តើអ្នកចង់ស្វែងយល់បន្ថែមពីជម្រើសនៃការគ្រប់គ្រងសាច់ប្រាក់របស់អ្នកទេ? គ្រាន់តែធ្វើការណាត់ជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់អ្នកនៅថ្ងៃនេះ។
ជាប់រវល់? យើងខ្ញុំនឹងទាក់ទងនៅពេលក្រោយ។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការប្រឹក្សាលើតម្រូវការគ្រប់គ្រងសាច់ប្រាក់ និងរៀបចំការជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ។