តំណែងការងារនៅធនាគារ ប្រេដ
ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា របស់យើងខ្ញុំបានផ្តល់ជូនអតិថិជននូវស្តង់ដារធនាគារអន្តរជាតិខ្ពស់បំផុត និងបទពិសោធសេវាធនាគារដ៏ល្អឥតខ្ចោះតែមួយគត់នៅកម្ពុជា។
យើងខ្ញុំផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងជាមួយនឹងសេវាធនាគារកាន់តែឆ្លាតវៃ ដោយច្នៃផលិតផល និងសេវាធនាគារដ៏សម្បូរបែបដើម្បីបំពេញឲ្យចំតម្រូវការរបស់អតិថិជនជាលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គល។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire ដែលមានប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកបណ្តាញជាសកល។ BRED Banque Populaire គឺជាសមាជិកមួយរបស់ BCPE ដែលជាសម្ព័ន្ធធនាគារធំជាងគេមួយរបស់ប្រទេសបារាំងជាមួយតួលេខអតិថិជនចំនួន ៣៦ លាននាក់នៅទូទាំងពិភពលោក។ ជារួមសម័ន្ធធនាគារទាំងនេះ បានផ្តល់នូវបទពិសោធសេវាធនាគារជូនអតិថិជនរបស់ខ្លួនជាង ១០០ឆ្នាំ មកហើយ។