Francophonie - BRED Bank Cambodia

ស្វែងយល់
ធនាគារបារាំងនៅកម្ពុជា អំពី
នៅកម្ពុជា

ស្វែងយល់
ធនាគារបារាំងនៅកម្ពុជា អំពី
នៅកម្ពុជា

ស្វាគមន៍មកកាន់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី 2026 

ក្នុងនាមជា ធនាគារបារាំងតែមួយគត់នៅកម្ពុជា ធនាគារ ប្រេដ ខេមបូឌា មានមោទនភាពក្នុងការចូលរួមអបអរសាទរ កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី (Francophonie) 2026 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់មនុស្ស វប្បធម៌ អាជីវកម្ម និងស្ថាប័ននានានៃ ហ្វ្រង់កូហ្វូនី (Francophonie) មកធ្វើការជួបជុំ។ 

សម្រាប់ ធនាគារ ប្រេដ ខេមបូឌា ហ្វ្រង់កូហ្វូនី (Francophonie) មិនត្រឹមតែជាការប្រើភាសារួមប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការផ្ដល់ឱកាស។ វាឆ្លុះបញ្ចាំងពីតម្លៃដែលយើងខ្ញុំជឿជាក់ រួមមាន កិច្ចសហការផ្នែកអាជីវកម្ម ភាពជាដៃគូរយៈពេលវែង ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌។ 

តាមរយៈវត្តមាន និងការចូលរួមរបស់យើងខ្ញុំក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី (Francophonie) 2026 យើងខ្ញុំមានគោលបំណងផ្សារភ្ជាប់ប្រទេសកម្ពុជាជាមួយបណ្តាញអន្តរជាតិដ៏ទូលំទូលាយ ជំរុញការសន្ទនាប្រកបដោយអត្ថន័យ និងចូលរួមបង្កើតឱកាសដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន អាជីវកម្ម និងសហគមន៍។ 

តើ Francophonie គឺជាអ្វី? 

ហ្វ្រង់កូហ្វូនី (Francophonie) សំដៅលើសហគមន៍សកលលោកនៃមនុស្សជាតិ ប្រទេសជាតិ និងស្ថាប័នទាំងឡាយណា ដែលមានការផ្សារភ្ជាប់គ្នាតាមរយៈភាសាបារាំង និងគុណតម្លៃរួម។

ហ្វ្រង់កូហ្វូនី តំណាងឱ្យ៖

  • ការអប់រំ និងការរៀនសូត្រ 
  • វប្បធម៌ និងភាពចម្រុះ 
  • កិច្ចសហការ និងការសន្ទនា 
  • ទំនាក់ទំនងអន្តរជាតិ 
  • ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម 
  • ឱកាសរួមលើឆាកអន្តរជាតិ 

នៅប្រទេសកម្ពុជា ហ្វ្រង់កូហ្វូនី (Francophonie) បង្កើតឱកាសពិសេសមួយក្នុងការពង្រឹងទំនាក់ទំនងរវាងសហគមន៍ក្នុងស្រុក និងបណ្តាញប្រទេស និងសហគមន៍ដែលប្រើប្រាស់ភាសាបារាំងទូទាំងសកលលោក។ 

ធនាគារ ប្រេដ ខេមបូឌា និងតួនាទីក្នុងសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) 

ធនាគារ ប្រេដ ខេមបូឌា ជាធនាគារបារាំងតែមួយគត់នៅកម្ពុជា ដែលមានតួនាទីក្នុងការផ្សារភ្ជាប់ជាមួយសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie)។ 
យើងខ្ញុំជាធនាគារមកពីប្រទេសបារាំង ដែលមានជំនាញអន្តរជាតិ និងចំណេះដឹងក្នុងស្រុក ដែលគាំទ្រអតិថិជនលក្ខណៈបុគ្គល គ្រួសារ សហគ្រាសធុនតូច និងមធ្យម អាជីវកម្មធំៗ និងអន្តរជាតិ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលស័ក្ដិសមនឹងតម្រូវការរបស់ពួកគេ។ 

តួនាទីរបស់យើងខ្ញុំនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ៖ 

ការបង្កើតឱកាសសម្រាប់ការសន្ទនា កិច្ចសហការ និងការអភិវឌ្ឍរយៈពេលវែង 
ការបង្កើតទំនាក់ទំនងអាជីវកម្មជាមួយបណ្តាញអន្តរជាតិ 
ការលើកកម្ពស់បរិយាបន្នភាពហិរញ្ញវត្ថុ និងវិស័យធនាគារប្រកបដោយទំនួលខុសត្រូវ 
ការគាំទ្រការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈ 
ការគាំទ្រនិស្សិត និងអតីតនិស្សិតកម្ពុជាដែលបានសិក្សា ឬមានគម្រោងសិក្សានៅប្រទេសបារាំង 

ព្រឹត្តិការណ៍សំខាន់ៗ 

១៦–១៧

វិច្ឆិកា

BUSINESS FORUM

BUSINESS FORUM គឺជាវេទិកាដ៏សំខាន់មួយ ដែលបង្ហាញពីសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជា និងបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុននានា និងថ្នាក់ដឹកនាំពីវិស័យសាធារណៈ និងឯកជន។ 

វេទិកានេះនឹងប្រមូលផ្តុំក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ៤០០ ក្រុមហ៊ុន ស្ថាប័នសាធារណៈ និងអន្តរជាតិ តំណាងរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រី ព្រមទាំងផ្តល់ឱកាសសម្រាប់ជំនួបអាជីវកម្មរវាងក្រុមហ៊ុននិងក្រុមហ៊ុន (B2B) និងរវាងក្រុមហ៊ុននិងស្ថាប័នរដ្ឋ (B2G)។ 

១៤–១៦

វិច្ឆិកា

RENCONTRE DES ENTREPRENEURS FRANCOPHONES

Rencontre des Entrepreneurs Francophones ឬ REF គឺជាវេទិកាធុរកិច្ចនៃសហគមន៍ហ្វ្រង់កូហ្វូនី​ (Francophonie) ដ៏សំខាន់មួយ ដែលបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន ស្ថាប័ន និងរដ្ឋាភិបាល ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie)។ 

កម្មវិធីនេះនឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន ស្ថាប័នសាធារណៈ ស្ថាប័នអន្តរជាតិ តំណាងរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រី។ 

១៣–១៧

វិច្ឆិកា

FRANCOPHONIE VILLAGE

Francophonie Village ត្រូវបានរៀបចំឡើងដើម្បីឲ្យសាធារណជនកម្ពុជាស្វែងយល់ពីហ្វ្រង់កូហ្វូនី (Francophonie) តាមរយៈវប្បធម៌ ភាសា ភាពចម្រុះ និងការចូលរួមផ្នែកសេដ្ឋកិច្ច។ 

កម្មវិធី Village នេះនឹងស្វាគមន៍សាធារណជនកម្ពុជា គ្រួសារ ក្រុមហ៊ុន តំណាងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយស និងគណៈប្រតិភូអន្តរជាតិ។ 

១៤–១៦

វិច្ឆិកា

FRANCOTECH

FrancoTech គឺជាវេទិកាឈានមុខមួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលរដ្ឋាភិបាល ក្រុមហ៊ុន វិនិយោគិន និងអាជីវកម្មបង្កើតថ្មី មកជួបជុំគ្នាពីបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) ។ 

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីអាជីវកម្មបង្កើតថ្មី ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ស្ថាប័នសាធារណៈ ក្រសួង និងតំណាងរាជរដ្ឋាភិបាល។ 

កិច្ចសហការតាមរយៈហ្វ្រង់កូហ្វូនី (Francophonie) 

ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក។ 

សូមប្រាប់យើងខ្ញុំថា តើយើងខ្ញុំអាចជួយលោកអ្នកដោយរបៀបណា តាមរយៈការបំពេញទម្រង់ខាងក្រោម។ 
យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នកក្នុងពេលឆាប់ៗ។