ជ្រើសរើសកញ្ចប់គណនី ដែលសមស្របចំពោះលោកអ្នក
ពីព្រោះលោកអ្នកមានតម្រូវការខុសគ្នា ដូច្នេះយើងខ្ញុំផ្តល់ជូនជម្រើសនៃសេវាធនាគារប្រចាំថ្ងៃដ៏សម្បូរបែប។ សូមចំណាយពេលបន្តិច ដើម្បីស្វែងយល់ពីកញ្ចប់គណនីនីមួយៗ រួចសូមធ្វើការណាត់ជួបជាមួយយើងខ្ញុំដើម្បីបើកគណនីនៅថ្ងៃនេះ។
កញ្ចប់គណនី Platinum
កញ្ចប់គណនី Platinum របស់យើងខ្ញុំនាំមកជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យរួមទាំងការទទួលបានសិទ្ធិប្រើបន្ទប់រង់ចាំពិសេស ពេលមកទទួលសេវាធនាគាររបស់យើងខ្ញុំ ដោយមានការផ្តល់សេវាផ្ទាល់ពីប្រធានចាត់តាំងផ្នែកទំនាក់ទំនង។ លោកអ្នកក៏អាចទទួលបានការប្រាក់ពីសមតុល្យទាំងគណនីចរន្ត និងគណនីសន្សំផងដែរ។
កញ្ចប់គណនី World
កញ្ចប់គណនី World របស់យើងខ្ញុំ ត្រូវបានរចនាឡើងដើម្បីសម្រួលប្រតិបត្តិការសេវាធនាគារអន្តរជាតិកាន់តែមានភាពងាយស្រួលជាមួយនឹងជម្រើសរូបិយប័ណ្ណ និងអត្រាផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានលក្ខណៈពិសេស។ លោកអ្នកអាចទទួលបានការប្រាក់ទាំងគណនីចរន្ត គណនីភ្ជាប់នឹងគណនីសន្សំ ហើយលោកអ្នកនឹងទទួលបានកាតឥណពន្ធវីសាអន្តរជាតិជាមួយនឹងកម្រិតកំណត់ប្រាក់ខ្ពស់សម្រាប់ការបញ្ជាទិញ និងដកប្រាក់តាមម៉ាស៊ីនអេធីអឹម។
កញ្ចប់គណនី Gold
កញ្ចប់គណនី Gold របស់យើងខ្ញុំ ផ្តល់ជូនលោកអ្នកបន្ថែមកាន់តែច្រើន។ កញ្ចប់គណនីរួមបញ្ចូលទាំងគណនីចរន្ត និងគណនីសន្សំ រួមនឹងកាតឥណពន្ធវីសាអន្តរជាតិ ដែលមានកម្រិតកំណត់ប្រាក់ខ្ពស់ជាងកញ្ចប់គណនី Silver សម្រាប់ការបញ្ជាទិញ និងដកប្រាក់តាមម៉ាស៊ីនអេធីអឹម។ កញ្ចប់គណនី Gold ក៏ផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ចំពោះសមតុល្យគណនីចរន្តលើសពី ១០០០ ដុល្លារ និងផ្តល់អត្រាការប្រាក់សម្រាប់ការសន្សំលើសពី ១០០ ដុល្លារ។
កញ្ចប់គណនី Silver
សេវាធនាគារមានភាពងាយស្រួលជាមួយកញ្ចប់មូលដ្ឋាន។ អ្នកនឹងទទួលបានគណនីចរន្ត និងគណនីសន្សំ រួមនឹងកាតឥណពន្ធវីសាអន្តរជាតិសម្រាប់ការទូទាត់ និងដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម។ អ្នកអាចធ្វើប្រតិបត្តិសេវាធនាគារតាមរយៈបណ្តាញសាខា ឬសេវាធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ ហើយអ្នកក៏នឹងទទួលបានជំនួយលើបញ្ហាផ្សេងៗពីប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នក។ លោកអ្នកក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃសម្រាប់ជំនួយការ និងការប្រឹក្សាផងដែរ។