ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក
Eden Beach រីសត
រីករាយដំណើរកម្សាន្តរយៈពេលពីរយប់សម្រាប់មនុស្សពីរនាក់ដែលរួមមានកន្លែងស្នាក់នៅដែលមានរានហាល ឬវ៉េរ៉ង់ដារផ្ទាល់ខ្លួន អាហារពេលព្រឹកប្រចាំថ្ងៃ អាហារពេលល្ងាចមួយពេល ព្រមទាំងសេវាទូកទៅទទួល និងជូនត្រឡប់មកវិញ។
ធ្វើការកក់តាមប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ។
ព័ត៌មានលម្អិត

ទីកន្លែង
កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ

សពុលភាពចាប់ពី
ថ្ងៃទី 01 មករា 2026 ដល់ថ្ងៃទី 31 ធ្នូ 2026

កាលបរិច្ឆេទផ្អាកការផ្ដល់ជូន
កាលបរិច្ឆេទផ្អាកការផ្ដល់ជូន គឺជាកាលបរិច្ឆេទជាក់លាក់ណាមួយ ឬអំឡុងពេលកាលបរិច្ឆេទណាមួយដែលការផ្ដល់ជូនមួយចំនួន មិនមានផ្ដល់ឲ្យនោះទេ។ ជាធម្មតា កាលបរិច្ឆេទទាំងនេះស្ថិតក្នុងអំឡុងពេលដែលមានតម្រូវការខ្ពស់ ដូចជា៖ ថ្ងៃបុណ្យធំៗ រដូវកាលគេធ្វើដំណើរកំសាន្ដច្រើន ឬព្រឹត្តិការណ៍ធំៗផ្សេងៗ។
- បុណ្យចូលឆ្នាំសកល៖ ថ្ងៃទី 01 មករា 2026 ដល់ថ្ងៃទី 04 មករា 2026
- បុណ្យចូលឆ្នាំចិន៖ ថ្ងៃទី 16 កុម្ភៈ 2026 ដល់ថ្ងៃទី 19 កុម្ភៈ 2026
- បុណ្យចូលឆ្នាំខ្មែរ៖ ថ្ងៃទី 13 មេសា 2026 ដល់ថ្ងៃទី 17 មេសា 2026
- បុណ្យភ្ជុំបិណ្ឌ៖ ថ្ងៃទី 10 តុលា 2026 ដល់ថ្ងៃទី 13 តុលា 2026
- បុណ្យអុំទូក/បណ្ដែតប្រទីប៖ ថ្ងៃទី 23 វិច្ឆិកា 2026 ដល់ថ្ងៃទី 26 វិច្ឆិកា 2026
- បុណ្យណូអែល៖ ថ្ងៃទី 23 ធ្នូ 2026 ដល់ថ្ងៃទី 28 ធ្នូ 2026
- បុណ្យចូលឆ្នាំថ្មី៖ ថ្ងៃទី 31 ធ្នូ 2026

កាលវិភាគទូក
- ពីក្រុងព្រះសីហនុ ទៅកាន់កំពង់ផែ Eden៖ 8:30 ព្រឹក 9:45 ព្រឹក 11:30 ព្រឹក 2:30 រសៀល 5:00 ល្ងាច។
- ពីកំពង់ផែ Eden ទៅកាន់កំពង់ផែព្រះសីហនុ៖ 6:30 ព្រឹក, 9:30 ព្រឹក, 12:30 ថ្ងៃ, 3:30 រសៀល។

ព័ត៌មានលម្អិតអំពីបន្ទប់
- ទំហំបន្ទប់៖ 26 ម៉ែត្រការ៉េ / 280 ហ្វីតការ៉េ
- ទេសភាព៖ ទេសភាពអាងហែលទឹក
- គ្រែគេង៖ គ្រែ King 1
- អត្ថប្រយោជន៍៖ ភេសជ្ជៈស្វាគមន៍ឥតគិតថ្លៃ
- គ្រឿងបរិក្ខារ៖ បាល់កូនី/រៀនហាល បង្អួចអាចបើកបាន វាំងននទប់ពន្លឺ

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់
ខចែង និងលក្ខខណ្ឌ
- សូមជ្រើសរើសសណ្ឋាគារនិងកាលបរិច្ឆេទដែលអ្នកចង់ស្នាក់នៅ បន្ទាប់មកសូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នក ដើម្បីមើលថាបន្ទប់នោះទំនេរដើម្បីធ្វើការកក់ទុកជាមុនផងដែរ។
- ក្នុងករណីលុបចោលការកក់ ឬការកែប្រែព័ត៌មានផ្សេងៗ សូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នកយ៉ាងហោចណាស់ 7 ថ្ងៃមុនកាលបរិច្ឆេទនៃការស្នាក់នៅ។ ការផ្លាស់ប្តូរនៅនាទីចុងក្រោយនឹងត្រូវអនុវត្តតាមគោលការណ៍របស់សណ្ឋាគារនីមួយៗ។
- កាលបរិច្ឆេទនៃការផ្អាកការផ្ដល់ជូន និងរដូវកាលដែលមានភាពមមាញឹកនឹងត្រូវអនុវត្ត ហើយក្នុងរដូវកាលមមាញឹកនេះ ធនាគារ ប្រេដ មានសិទ្ធិកែប្រែក្នុងការផ្តល់ជូន ដោយផ្អែកលើបន្ទប់ដែលទំនេរ។
- សម្រាប់សំណើបន្ថែមលើការផ្តល់ជូនរបស់ធនាគារ ប្រេដ អតិថិជនត្រូវទាក់ទងផ្ទាល់ទៅកាន់សណ្ឋាគារ។
- ការផ្តល់ជូនអាចមានការកែប្រែ និងអាចត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។
- អត្ថប្រយោជន៍ត្រូវបានផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជនរបស់ធនាគារ ប្រេដ ប៉ុណ្ណោះ។








