ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក
វឌ្ឍនៈហ្គោលរីសត
ផ្ដល់បទពិសោធន៍ហាត់កីឡាវាយកូនហ្គោលពិសេសសម្រាប់ភ្ញៀវ 2 នាក់ ជាមួយគ្រូបង្វឹកពីសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា រយៈពេល 1 ម៉ោង នៅក្នុងស្ទូឌីយោកូនហ្គោលដែលមានម៉ាស៊ីនត្រជាក់ រួមជាមួយគ្រឿងបរិក្ខារហ្វឹកហាត់កម្រិតពិសេស ការផ្ដល់ដំបួន្មានផ្ទាល់ និងបទពិសោធន៍អាហារសម្រន់ពេលរសៀលដ៏ប្រណិតបន្ទាប់ពីបញ្ចប់វគ្គ។
ធ្វើការកក់តាមប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ។
ព័ត៌មានលម្អិត

ទីកន្លែង
រាជធានីភ្នំពេញ

សពុលភាពចាប់ពី
ថ្ងៃទី 18 មីនា 2026 ដល់ថ្ងៃទី 31 ធ្នូ 2026

កាលបរិច្ឆេទផ្អាកការផ្ដល់ជូន
A blackout date is a specific day or range of dates when an offer is not available. These dates usually fall during periods of high demand, such as major holidays, peak travel seasons, or large events.
N/A

អត្ថប្រយោជន៍
- វគ្គបង្ហាត់ផ្ទាល់ខ្លួនរយៈពេល 1 ម៉ោង សម្រាប់ភ្ញៀវ 2 នាក់ ជាមួយគ្រូបង្វឹកពីសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ដែលមានជំនាញច្បាស់លាស់។
- កន្លែងហាត់ដែលមានម៉ាស៊ីនត្រជាក់ ជាមួយការណែនាំតម្រូវទៅតាមអ្នកទើបចាប់ផ្តើមដំបូង រហូតដល់អ្នកលេងកម្រិតខ្ពស់។
- គ្រូបង្វឹកប្រើភាសាអង់គ្លេស ឬភាសាចិន ជាមួយនឹងអ្នកបកប្រែភាសាខ្មែរទៅតាមការស្នើសុំ។
- បច្ចេកវិទ្យាវិភាគការវាយ និងសមត្ថភាព សម្រាប់មតិយោបល់ដែលមានភាពច្បាស់លាស់។
- សិទ្ធិប្រើប្រាស់គ្រឿងបរិក្ខារហ្វឹកហាត់កម្រិតពិសេស រួមមានកូនហ្គោលកម្រិតពិសេសចំនួន 100 គ្រាប់ ក្នុងម្នាក់។
- ការជួលឈុតលេងកូនហ្គោលដោយឥតគិតថ្លៃ ដែលរៀបចំជាស្រេច មុនពេលអ្នកមកដល់។
- សេវាដឹកអ្នកដំណើរតាមរថយន្តហ្គោល។
- អាហារសម្រន់ពេលរសៀលដ៏ប្រណិត រួមជាមួយភេសជ្ជៈឥតគិតថ្លៃ។
- បុគ្គលិកជំនាញនឹងរង់ចាំស្វាគមន៍ ជួយសម្រួល និងអមដំណើរអ្នកផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់
ខចែង និងលក្ខខណ្ឌ
- ម៉ោងដែលអតិថិជនចង់កក់ មិនអាចធានាថានឹងធ្វើទៅបាននោះទេ ហើយវានឹងអាស្រ័យលើគ្រូបង្វឹក។
- ការលុបចោលការកក់នៅនាទីចុងក្រោយ ឬតិចជាង 5 ថ្ងៃមុនពេលថ្ងៃកក់ នឹងត្រូវបានចាត់ទុកថាបានប្រើការផ្ដល់ជូននេះរួចហើយ។ អតិថិជននឹងមិនអាចប្រើប្រាស់ការផ្តល់ជូននេះម្តងទៀតបានទេ រហូតដល់វដ្តបន្ទាប់។
- អតិថិជនជាម្ចាស់គណនីត្រូវមានវត្តមានផ្ទាល់ ហើយមិនអាចធ្វើការកក់ជំនួសបុគ្គលផ្សេងទៀតនោះទេ។
- អ្នកចូលលេងបន្ថែម នឹងត្រូវគិតថ្លៃបន្ថែមចំនួន 55 ដុល្លារក្នុងម្នាក់។



