ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក
សណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា ហ្គោល និងស្ប៉ារីសត
រីករាយការសម្រាកលំហែនៅរីហ្សតដ៏ប្រណីត ជាមួយការស្នាក់នៅរយៈពេល 2 យប់ក្នុងបន្ទប់ Superior (ដំឡើងទៅបន្ទប់ Luxury ជូនដោយឥតគិតថ្លៃ ប្រសិនបើមាន) រួមទាំងអាហារពេលព្រឹករៀងរាល់ថ្ងៃ បញ្ចុះតម្លៃ 10% សម្រាប់ម៉ាស្សានៅ So Spa និងបញ្ចុះតម្លៃ 15% សម្រាប់សេវាស្ប៉ា។ ផ្តល់គ្រែបន្ថែមមួយ និងអាហារពេលព្រឹកឥតគិតថ្លៃសម្រាប់កុមារម្នាក់ អាយុក្រោម 12 ឆ្នាំ ដែលស្នាក់នៅរួមបន្ទប់ជាមួយឪពុកម្តាយ។
ធ្វើការកក់តាមប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ។
ព័ត៌មានលម្អិត

ទីកន្លែង
ក្រុង សៀមរាប

សពុលភាពចាប់ពី
ថ្ងៃទី 01 មករា 2026 ដល់ថ្ងៃទី 31 ធ្នូ 2026

កាលបរិច្ឆេទផ្អាកការផ្ដល់ជូន
កាលបរិច្ឆេទផ្អាកការផ្ដល់ជូន គឺជាកាលបរិច្ឆេទជាក់លាក់ណាមួយ ឬអំឡុងពេលកាលបរិច្ឆេទណាមួយដែលការផ្ដល់ជូនមួយចំនួន មិនមានផ្ដល់ឲ្យនោះទេ។ ជាធម្មតា កាលបរិច្ឆេទទាំងនេះស្ថិតក្នុងអំឡុងពេលដែលមានតម្រូវការខ្ពស់ ដូចជា៖ ថ្ងៃបុណ្យធំៗ រដូវកាលគេធ្វើដំណើរកំសាន្ដច្រើន ឬព្រឹត្តិការណ៍ធំៗផ្សេងៗ។
កាលបរិច្ឆេទផ្អាកការផ្ដល់ជូន Blackout dates ត្រូវបានអនុវត្ត។

កាលវិភាគទូក
N/A

ព័ត៌មានលម្អិតអំពីបន្ទប់
- ទំហំបន្ទប់៖ 36 ម៉ែត្រការ៉េ / 388 ហ្វីតការ៉េ
- ទេសភាព៖ ទេសភាពសួនច្បារ
- គ្រែគេង៖ គ្រែ King 1
- បន្ទប់ទឹក៖ កន្លែងងូតទឹកដាច់ដោយឡែកពីអាងងូតទឹក
- គ្រឿងបរិក្ខារ៖ បាល់កូនី/រៀនហាល

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់
ខចែង និងលក្ខខណ្ឌ
- សូមជ្រើសរើសសណ្ឋាគារនិងកាលបរិច្ឆេទដែលអ្នកចង់ស្នាក់នៅ បន្ទាប់មកសូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នក ដើម្បីមើលថាបន្ទប់នោះទំនេរដើម្បីធ្វើការកក់ទុកជាមុនផងដែរ។
- ក្នុងករណីលុបចោលការកក់ ឬការកែប្រែព័ត៌មានផ្សេងៗ សូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នកយ៉ាងហោចណាស់ 7 ថ្ងៃមុនកាលបរិច្ឆេទនៃការស្នាក់នៅ។ ការផ្លាស់ប្តូរនៅនាទីចុងក្រោយនឹងត្រូវអនុវត្តតាមគោលការណ៍របស់សណ្ឋាគារនីមួយៗ។
- កាលបរិច្ឆេទនៃការផ្អាកការផ្ដល់ជូន និងរដូវកាលដែលមានភាពមមាញឹកនឹងត្រូវអនុវត្ត ហើយក្នុងរដូវកាលមមាញឹកនេះ ធនាគារ ប្រេដ មានសិទ្ធិកែប្រែក្នុងការផ្តល់ជូន ដោយផ្អែកលើបន្ទប់ដែលទំនេរ។
- សម្រាប់សំណើបន្ថែមលើការផ្តល់ជូនរបស់ធនាគារ ប្រេដ អតិថិជនត្រូវទាក់ទងផ្ទាល់ទៅកាន់សណ្ឋាគារ។
- ការផ្តល់ជូនអាចមានការកែប្រែ និងអាចត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។
- អត្ថប្រយោជន៍ត្រូវបានផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជនរបស់ធនាគារ ប្រេដ ប៉ុណ្ណោះ។


