កោះអភិជន រីសត - BRED Bank Cambodia

ដំណោះស្រាយសេវាធនាគារកាន់តែឆ្លាតវៃ សម្រាប់តម្រូវការរបស់លោកអ្នក

កោះអភិជន រីសត

សម្រាកលំហែកាយ និងបន្ធូរអារម្មណ៍ជាមួយការផ្ដល់ជូនដ៏អស្ចារ្យនេះ! លោកអ្នកទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានជាមួយការស្នាក់នៅរយៈពេលពីរយប់។ លោកអ្នកក៏នឹងទទួលបានភេសជ្ជៈ និងកន្សែងត្រជាក់ជាការស្វាគមន៍ ព្រមទាំងអាចចូលប្រើកន្លែងហាត់ប្រាណ និងអាងហែលទឹកផងដែរ។

ធ្វើការកក់តាមប្រធានផ្នែកទំនាក់ទំនងរបស់អ្នកថ្ងៃនេះ។

ព័ត៌មានលម្អិត

ទីកន្លែង

ខេត្ត កោះកុង​

សពុលភាពចាប់ពី

ថ្ងៃទី 01 មករា 2026 ដល់ថ្ងៃទី 31 ធ្នូ 2026

កាលបរិច្ឆេទផ្អាកការផ្ដល់ជូន


កាលបរិច្ឆេទផ្អាកការផ្ដល់ជូន គឺជាកាលបរិច្ឆេទជាក់លាក់ណាមួយ ឬអំឡុងពេលកាលបរិច្ឆេទណាមួយដែលការផ្ដល់ជូនមួយចំនួន មិនមានផ្ដល់ឲ្យនោះទេ។ ជាធម្មតា កាលបរិច្ឆេទទាំងនេះស្ថិតក្នុងអំឡុងពេលដែលមានតម្រូវការខ្ពស់ ដូចជា៖ ថ្ងៃបុណ្យធំៗ រដូវកាលគេធ្វើដំណើរកំសាន្ដច្រើន ឬព្រឹត្តិការណ៍ធំៗផ្សេងៗ។
  • បុណ្យចូលឆ្នាំសកល៖ ថ្ងៃទី 01 មករា 2026 ដល់ថ្ងៃទី 04 មករា 2026
  • បុណ្យចូលឆ្នាំចិន៖ ថ្ងៃទី 16 កុម្ភៈ 2026 ដល់ថ្ងៃទី 19 កុម្ភៈ 2026
  • បុណ្យចូលឆ្នាំខ្មែរ៖ ថ្ងៃទី 13 មេសា 2026 ដល់ថ្ងៃទី 17 មេសា 2026
  • បុណ្យភ្ជុំបិណ្ឌ៖ ថ្ងៃទី 10 តុលា 2026 ដល់ថ្ងៃទី 13 តុលា 2026
  • បុណ្យអុំទូក/បណ្ដែតប្រទីប៖ ថ្ងៃទី 23 វិច្ឆិកា 2026 ដល់ថ្ងៃទី 26 វិច្ឆិកា 2026
  • បុណ្យណូអែល៖ ថ្ងៃទី 23 ធ្នូ 2026 ដល់ថ្ងៃទី 28 ធ្នូ 2026
  • បុណ្យចូលឆ្នាំថ្មី៖ ថ្ងៃទី 31 ធ្នូ 2026

កាលវិភាគទូក

  • ពីកំពង់ផែកោះស្តេច ទៅកាន់ រីសត
  • ពីរីសត ទៅកាន់ កំពង់ផែកោះស្តេច

កំណត់ចំណាំ៖ បច្ចុប្បន្ននេះមិនទាន់មានកាលវិភាគទូកល្បឿនលឿនទេ។ ការធ្វើដំណើរត្រូវបានរៀបចំតាមសំណើរអតិថិជន។ ទូកល្បឿនលឿនដំណើរការចាប់ពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 8:00 យប់។

ព័ត៌មានលម្អិតអំពីបន្ទប់

  • ទំហំបន្ទប់៖ 58 ម៉ែត្រការ៉េ / 624 ហ្វីតការ៉េ
  • ទេសភាព៖ ទេសភាពសមុទ្រ
  • គ្រែគេង៖ គ្រែ Double 1
  • បន្ទប់ទឹក៖ អាងងូតទឹក
  • គ្រឿងបរិក្ខារ៖ បង្អួចអាចបើកបាន

សម្រាប់ព័ត៌មានបន្ថែម
សូមចូលទៅកាន់​

ខចែង និងលក្ខខណ្ឌ

  • សូមជ្រើសរើសសណ្ឋាគារនិងកាលបរិច្ឆេទដែលអ្នកចង់ស្នាក់នៅ បន្ទាប់មកសូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នក ដើម្បីមើលថាបន្ទប់នោះទំនេរដើម្បីធ្វើការកក់ទុកជាមុនផងដែរ។
  • ក្នុងករណីលុបចោលការកក់ ឬការកែប្រែព័ត៌មានផ្សេងៗ សូមជូនដំណឹងទៅកាន់ប្រធានផ្នែកទំនាក់ទំនងរបស់អ្នកយ៉ាងហោចណាស់ 7 ថ្ងៃមុនកាលបរិច្ឆេទនៃការស្នាក់នៅ។ ការផ្លាស់ប្តូរនៅនាទីចុងក្រោយនឹងត្រូវអនុវត្តតាមគោលការណ៍របស់សណ្ឋាគារនីមួយៗ។
  • កាលបរិច្ឆេទនៃការផ្អាកការផ្ដល់ជូន និងរដូវកាលដែលមានភាពមមាញឹកនឹងត្រូវអនុវត្ត ហើយក្នុងរដូវកាលមមាញឹកនេះ ធនាគារ ប្រេដ មានសិទ្ធិកែប្រែក្នុងការផ្តល់ជូន ដោយផ្អែកលើបន្ទប់ដែលទំនេរ។
  • សម្រាប់សំណើបន្ថែមលើការផ្តល់ជូនរបស់ធនាគារ ប្រេដ អតិថិជនត្រូវទាក់ទងផ្ទាល់ទៅកាន់សណ្ឋាគារ។
  • ការផ្តល់ជូនអាចមានការកែប្រែ និងអាចត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។
  • អត្ថប្រយោជន៍ត្រូវបានផ្តល់ជូនជាពិសេសសម្រាប់តែអតិថិជនរបស់ធនាគារ ប្រេដ ប៉ុណ្ណោះ។

ដើម្បីរីករាយនូវអត្ថប្រយោជន៍ប្រចាំឆ្នាំរបស់កញ្ចប់ Platinum Lifestyle សូមសាកសួរប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំថ្ងៃនេះ។