Sokchanny Koy, Author at BRED Bank Cambodia - Page 5 of 9

នាយកប្រតិបត្តិរងនៃធនាគារ ប្រេដ ខេមបូឌា នឹងចូលបម្រើការជាមួយធនាគារ ហត្ថា

លោក មិន សុផា អគ្គនាយករងរបស់ធនាគារ ប្រេដ ខេមបូឌា គ្រោងនឹងលាលែងពីតំណែង បន្ទាប់ពីបម្រើការអស់រយៈពេលប្រាំពីរឆ្នាំកន្លះជាមួយធនាគារ ហើយបន្ទាប់មកលោកនឹងចូលបម្រើការជានាយកប្រតិបត្តិនៅធនាគារ ហត្ថា នៅចុងខែមិថុនានេះ។  លោក សុផា បានមានប្រសាសន៍ថា “ការជួយកសាងធនាគារ ប្រេដ ខេមបូឌា ឲ្យក្លាយជាសមាជិកដ៏មានឥទ្ធិពលនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជាគឺពិតជាមានភាពលំបាក ប៉ុន្ដែក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តមកវិញ។”  គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំបានអភិវឌ្ឍខ្លួន ក៏ដូចជាទទួលបានបទពិសោធន៍ជាច្រើននៅក្នុងតួនាទីជានាយកប្រតិបត្តិរងនេះ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈានទៅរកភាពប្រកួតប្រជែងថ្មី ដែលជាការកាន់តំណែងនាយកប្រតិបត្តិ។”   នាយកប្រតិបត្តិធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “សុផា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតធនាគាររបស់យើងខ្ញុំ។ ពួកយើងពិតជាមានមោទនភាព​ណាស់ចំពោះគាត់ ហើយគាត់បានចាកចេញទៅជាមួយនឹងការជូនពរពីក្រុមការងារទាំងអស់់នៅធនាគារ ប្រេដ ខេមបូឌា ដោយពួកយើងបានផ្ដល់តម្លៃលើវិជ្ជាជីវៈ និងចំណងមិត្តភាពរបស់គាត់។”

នាយកប្រតិបត្តិរបស់បុត្រសម្ពន្ធធនាគារ ប្រេដ បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​

នាយកប្រតិបត្តិនៃបុត្រសម្ពន្ធធនាគារ ប្រេដ ដ៏ធំបំផុតរបស់ប្រទេសបារាំង បានធ្វើដំណើរទស្សនកិច្ចដ៏មមារញឹករយៈពេលបីថ្ងៃមកកាន់ប្រទេសកម្ពុជានៅសប្ដាហ៍នេះ ដែលក្នុងនោះមានការជួបប្រជុំជាមួយបុគ្គលសំខាន់ៗក្នុងវិស័យហរិញ្ញវត្ថុ ក៏ដូចជាចូលរួមកម្មវិធីពិសេសនៅ Hyatt Regency ។   នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសោមន្សរីករាយដែលបានទទួលស្វាគមន៍លោក Julia មកកាន់ប្រទេសកម្ពុជាលើកដំបូង”។ លោកបានបន្តថា “គោលបំណងរបស់ពួកយើងគឺចង់ក្លាយជាធនាគារលក្ខណៈអាជីវកម្មដ៏ល្អបំផុតនៅប្រទេសកម្ពុជា ហើយការដែលពួកយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបុត្រសម្ពន្ធលំដាប់អន្ដរជាតិដូចជាធនាគារ​ ប្រេដ ពិតជាជួយដល់ការសម្រេចគោលដៅ​របស់ពួកយើង!”   ក្នុងកម្មវិធីដ៏សំខាន់ដែលមានការចូលរួមពីអតិថិជនដ៏ពិសេស លោក Jean-Paul Julia បានមានប្រសាសន៍ថា គោលបំណងរបស់បុត្រសម្ពន្ធគឺផ្ដល់សេវាកម្មដ៏ល្អឯកជូនអតិថិជនប្រទេសកម្ពុជា ហើយលោកក៏បានកោតសសើរចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅដល់រូបលោកតាំងពីពេលលោកបានមកដល់រាជធានីភ្នំពេញ។  ការធ្វើដំណើររបស់លោក Julia ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលខ្លីនៃការទំនាក់ទំនងអន្តរជាតិរបស់បុត្រសម្ពន្ធ ហើយក៏ជាការធ្វើដំណើរមកកាន់​ប្រទេសកម្ពុជាលើកដំបូងរបស់លោកផងដែរ។   លោក Nicolas Hollanders បានមានប្រសាសន៍ថា “ការដែលធនាគារពួកយើងជាផ្នែកមួយនៃស្ថាប័នអន្តរជាតិដ៏ធំគឺពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម និងអតិថិជនរបស់ពួកយើង ហើយដំណើរទស្សនកិច្ចរបស់លោក Julia គឺជាឱកាសដ៏ល្អបំផុតសម្រាប់ពួកយើងក្នុងការពិភាក្សាអំពីផែនការអភិវឌ្ឍជាបន្តបន្ទាប់របស់ធនាគារ ប្រេដ ខេមបូឌា”។ 

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ថ្ងៃអនាគត

សិស្សានុសិស្សមួយក្រុមនៃ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant) ថ្មីៗនេះបានមកកាន់ការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ក្នុងដំណើរទស្សនកិច្ចស្ដីអំពីគោលដៅការងារដែលពួកគេចង់ធ្វើនាពេលអនាគត។ អង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជួយកុមារកម្ពុជាដែលមានជីវភាពក្រីក្រ ហើយបានធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រតាំងពីឆ្នាំ 1996 ដើម្បីជួយកុមារឲ្យរួចផុតពីភាពទុគ៌ត តាមរយៈការផ្តល់នូវការអប់រំដ៏ល្អ និងជួយពួកគេក្នុងការស្វែងរកការងារដែលមានជំនាញ និងប្រាក់ខែល្អសមរម្យ។ ធនាគារ ប្រេដ ខេមបូឌា បានចាប់ដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារដោយ  ផ្តល់កម្មសិក្សាដល់សិស្សានុសិស្ស និងដំណើរទស្សនកិច្ចនៅថ្ងៃទី 26 ខែ មេសា ឆ្នាំ 2024 ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយយុវវ័យដើម្បីសម្រេចចិត្តលើប្រភេទការងារដែលពួកគេចង់ធ្វើនៅថ្ងៃអនាគត។ សិស្សានុសិស្សបានទទួលបទបង្ហាញជាច្រើនពីក្រុមការងាររបស់ធនាគារដូចជា ផ្នែកធនធានមនុស្ស ផ្នែកសវនកម្មផ្ទៃក្នុង ផ្នែកបណ្តាញសាខា ផ្នែកធនាគារហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ ដែលឥឡូវនេះសិស្សានុសិស្សទទួលបានចំណេះដឹងដែលពួកគេត្រូវការ ប្រសិនបើពួកគេចង់ប្រកបអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុនាពេលអនាគត។ លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ បានមានប្រសាសន៍ថា “បទពិសោធន៍បែបនេះពិតជាមានសារៈសំខាន់ណាស់។ អង្គការដើម្បីភាពញញឹមនៃកុមារ នាំមកនូវក្តីសង្ឃឹមយ៉ាងពិតប្រាកដសម្រាប់អនាគតនៃកុមារទាំងនេះ និងជួយផ្លាស់ប្តូរជីវិតរបស់ពួកគេ។ វាជាកិត្តិយសសម្រាប់ក្រុមការងាររបស់យើងខ្ញុំដែលបានក្លាយជាផ្នែកមួយនៃដំណើរការនេះ ក៏ដូចជាផ្តល់ទិសដៅដ៏ចាំបាច់ទៅកាន់យុវវ័យជំនាន់ក្រោយ នៅពេលពួកគេធ្វើការពិចារណាលើតម្រូវការការងារក្នុងបរិយាកាសវិជ្ជាជីវៈដូចជាធនាគាររបស់យើងខ្ញុំ។ ធនាគារ ប្រេដ ខេមបូឌា នឹង​ខិតខំ​ជានិច្ច​ដើម្បី​​គាំទ្រការផ្ដល់ឱកាស​ស្មើៗគ្នា»។ សិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ … Continued