Sokchanny Koy, Author at BRED Bank Cambodia - Page 4 of 9

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

យុវជនជាង 400 នាក់បានចូលរួមពិព័រណ៍ការងារដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង Pour Un Sourire d’Enfant (PSE) ដែលមានប្រវត្តិក្នុងការជួយដល់យុវជនដែលជួបការលំបាកជាយូរណាស់មកហើយ។  កម្មវិធីពិព័រណ៍ដែលមានការចូលរួមពីក្រុមហ៊ុនជាង 77  រួមទាំងក្រុមការងារផ្នែកធនធានមនុស្សពីធនាគារ ប្រេដ ខេមបូឌា ដែលពិព័រណ៍នេះបានផ្តល់ជូននិស្សិតនូវឱកាសដ៏ល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិយោជកដែលនឹងអាចផ្តល់ការចុះកម្មសិក្សា និងឱកាសការងារយ៉ាងពិតប្រាកដ។  កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយដែលបានចូលរួមក្នុងការផ្តួចផ្តើមគំនិតដ៏ល្អនេះ”។ គាត់បានបន្ដទៀតថា “និស្សិតជាច្រើនចាប់អារម្មណ៍លើអាជីពក្នុងវិស័យហិរញ្ញវត្ថុ ហើយយើងខ្ញុំក៏អាចផ្តល់ជូននូវកម្មវិធីចុះកម្មសិក្សាដ៏ល្អមួយសម្រាប់បេក្ខជនដែលស័ក្ដិសម “។ ក្រុមការងារធនាគារ ប្រេដ ទទួលបានបេក្ខជនចុះឈ្មោះជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ ហើយឥឡូវនេះពួកយើងនឹងរៀបចំការសម្ភាសន៍ជាផ្លូវការមុនពេលចាត់តាំងមុខតំណែងដែលសមស្របជាមួយបុគ្គលដែលមានសមត្ថភាពណាមួយ។  កញ្ញាក៏មានប្រសាសន៍ថា “ពិព័រណ៍ការងារគឺជាកម្មវិធីដ៏អស្ចារ្យមួយទៀតដែលអង្គការ PSE បានធ្វើនៅប្រទេសកម្ពុជា”។ កញ្ញាបន្ដទៀតថា “យើងខ្ញុំរីករាយដែលបានចូលរួមជាផ្នែកមួយ ហើយថែមទាំងផ្តល់នូវបទពិសោធន៍ការងារដ៏មានតម្លៃ និងឱកាសការងារយ៉ាងពិតប្រាកដដល់យុវជន ដែលបានខិតខំប្រឹងប្រែងសម្រាប់ជីវិតរបស់ពួកគេ”។ 

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ប្រេដ បានរៀបចំកម្មសិក្សាជូនសិស្សចំនួន 23 នាក់ និងគ្រូបង្រៀនចំនួន 3 នាក់មកពីអង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំង អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។ សិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងអាជីពផ្នែកបច្ចេកវិទ្យាព័ត៌មាន ហើយការចុះទស្សនកិច្ចផ្ទាល់មកកាន់ការិយាល័យកណ្តាល របស់ធនាគារ ប្រេដ នេះបានផ្តល់ឱកាសឲ្យពួកគេស្វែងយល់អំពីរបៀបដែលអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារជួយគាំទ្រដល់អាជីវកម្ម។  លោក David Da Costa នាយកផ្នែកបច្ចេកវិទ្យាព័ត៌មាននៅធនាគារ ប្រេដ ខេមបូឌា មានប្រសាសន៍ថា “បទពិសោធន៍បែបនេះពិតជាមានតម្លៃសម្រាប់យុវជនដែលចង់ប្រកបអាជីពនៅក្នុងវិស័យរបស់យើងខ្ញុំ”។ លោកបានបន្ដថា “យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សឥឡូវនេះមានការយល់ដឹងកាន់តែច្បាស់អំពីប្រភពបច្ចេកវិទ្យាព័ត៌មានដ៏សម្បូរបែប បច្ចេកវិទ្យាចម្រុះ និងជំនាញផ្សេងៗដែលអាជីពផ្នែកបច្ចេកវិទ្យាព័ត៌មានតម្រូវ “។   ដំណើរទស្សនកិច្ចថ្មីៗនេះ គឺជាផ្នែកមួយនៃកម្មវិធីដែលបង្កើតឡើងដោយអង្គការ PSE ដើម្បីរៀបចំឡើងក្នុងគោលបំណងជួយយុវវ័យប្រឡូកក្នុងវិស័យការងារ។ នៅក្នុងខែមេសា ធនាគារបានទទួលស្វាគមន៍សិស្សានុសិស្សដែលមានបំណងធ្វើការក្នុងវិស័យធនាគារនាពេលអនាគត។  កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ មានប្រសាសន៍ថា “ការងាររបស់យើងខ្ញុំជាមួយអង្គការ PSE ផផ្តល់ឱ្យយុវជនទទួលបានឱកាសការងារក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ។” កញ្ញាបានបន្ដទៀតថា “ភាពជាដៃគូសហការជាមួយអង្គការ PSE អនុញ្ញាតឲ្យពួក​យើងរួមចំណែកយ៉ាងសំខាន់ដល់សង្គម ក៏ដូចជាបង្កើតឱកាសដ៏ពិតប្រាកដសម្រាប់បុគ្គលដែលមានទេពកោសល្យផងដែរ។”  បេសកកម្មរបស់អង្គការ PSE គឺជួយឲ្យកុមាររួចផុតពីភាពទុគ៌ត … Continued

ធនាគារ​ ប្រេដ រៀបចំវេទិកាស្ដីពីរូបិយប័ណ្ណអេឡិចត្រូនិចរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា

សាលប្រជុំការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ខេមបូឌា ជាកន្លែងសម្រាប់ការធ្វើបទបង្ហាញគួរឲ្យចាប់អារម្មណ៍អំពីសក្តានុពល (និងហានិភ័យ) នៃពិភពរូបិយប័ណ្ណអេឡិចត្រូនិច និងការវិនិយោគលើបច្ចេកវិទ្យា Blockchain ដែលកំពុងមានការរីកចម្រើនជាបន្ដបន្ទាប់។  កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី 1 ខែ សីហា ឆ្នាំ 2024 និងរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានប្រមូលផ្តុំនូវក្រុមវាគ្មិនដែលបានថ្លែងសន្ទរកថាក្នុងឱកាសនេះរួមមានលោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ខេមបូឌា។  ក្នុងនោះដែរក៏មានវត្តមានរបស់លោក Tomas Pokorny ប្រធានគណៈកម្មាធិការផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដោយលោកបានសម្របសម្រួល និងមានប្រសាសន៍ពីប្រធានបទនៃការយល់ដឹងដ៏ទូលំទូលាយអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើនទៅកាន់អ្នកចំណូលថ្មី និងអ្នកជំនាញក្នុងកិច្ចពិភាក្សាជាក្រុមផងដែរ។  លោក Nicolas Hollanders បាននិយាយថា “រូបិយប័ណ្ណអេឡិចត្រូនិច និងការប្រើប្រាស់បច្ចេកវិទ្យា blockchain ជាការវិវឌ្ឍន៍ដ៏សំខាន់នៅក្នុងហិរញ្ញវត្ថុជាសកល ហើយយើងទាំ​ងអស់គ្នាពិតជាចាំបាច់ក្នុងការយល់ដឹងពីឱកាស និងហានិភ័យរបស់បច្ចេកវិទ្យាទាំងនេះ។” លោកបានបន្តទៀតថា “យើងខ្ញុំពិតជាមានសោមនស្សរីករាយដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះ និងបានចែករំលែកផ្នត់គំនិតរបស់យើងខ្ញុំលើផ្នែកហិរញ្ញវត្ថុសម័យទំនើបដ៏គួរឲ្យចាប់អារម្មណ៍នេះ។”