ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ប្រេដ បានរៀបចំកម្មសិក្សាជូនសិស្សចំនួន 23 នាក់ និងគ្រូបង្រៀនចំនួន 3 នាក់មកពីអង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំង អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។ សិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងអាជីពផ្នែកបច្ចេកវិទ្យាព័ត៌មាន ហើយការចុះទស្សនកិច្ចផ្ទាល់មកកាន់ការិយាល័យកណ្តាល របស់ធនាគារ ប្រេដ នេះបានផ្តល់ឱកាសឲ្យពួកគេស្វែងយល់អំពីរបៀបដែលអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារជួយគាំទ្រដល់អាជីវកម្ម។
លោក David Da Costa នាយកផ្នែកបច្ចេកវិទ្យាព័ត៌មាននៅធនាគារ ប្រេដ ខេមបូឌា មានប្រសាសន៍ថា “បទពិសោធន៍បែបនេះពិតជាមានតម្លៃសម្រាប់យុវជនដែលចង់ប្រកបអាជីពនៅក្នុងវិស័យរបស់យើងខ្ញុំ”។ លោកបានបន្ដថា “យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សឥឡូវនេះមានការយល់ដឹងកាន់តែច្បាស់អំពីប្រភពបច្ចេកវិទ្យាព័ត៌មានដ៏សម្បូរបែប បច្ចេកវិទ្យាចម្រុះ និងជំនាញផ្សេងៗដែលអាជីពផ្នែកបច្ចេកវិទ្យាព័ត៌មានតម្រូវ “។
ដំណើរទស្សនកិច្ចថ្មីៗនេះ គឺជាផ្នែកមួយនៃកម្មវិធីដែលបង្កើតឡើងដោយអង្គការ PSE ដើម្បីរៀបចំឡើងក្នុងគោលបំណងជួយយុវវ័យប្រឡូកក្នុងវិស័យការងារ។ នៅក្នុងខែមេសា ធនាគារបានទទួលស្វាគមន៍សិស្សានុសិស្សដែលមានបំណងធ្វើការក្នុងវិស័យធនាគារនាពេលអនាគត។
កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ មានប្រសាសន៍ថា “ការងាររបស់យើងខ្ញុំជាមួយអង្គការ PSE ផផ្តល់ឱ្យយុវជនទទួលបានឱកាសការងារក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ។” កញ្ញាបានបន្ដទៀតថា “ភាពជាដៃគូសហការជាមួយអង្គការ PSE អនុញ្ញាតឲ្យពួកយើងរួមចំណែកយ៉ាងសំខាន់ដល់សង្គម ក៏ដូចជាបង្កើតឱកាសដ៏ពិតប្រាកដសម្រាប់បុគ្គលដែលមានទេពកោសល្យផងដែរ។”
បេសកកម្មរបស់អង្គការ PSE គឺជួយឲ្យកុមាររួចផុតពីភាពទុគ៌ត ហើយត្រួយត្រើយផ្លូវពួកគេទៅរកការងារដែលមានជំនាញ និងទទួលបានប្រាក់ខែល្អ ហើយអង្គការនេះដែរបានដំណើរការនៅក្នុងព្រះរាជាណាចក្រចាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ។