យុវជនជាង 400 នាក់បានចូលរួមពិព័រណ៍ការងារដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង Pour Un Sourire d’Enfant (PSE) ដែលមានប្រវត្តិក្នុងការជួយដល់យុវជនដែលជួបការលំបាកជាយូរណាស់មកហើយ។
កម្មវិធីពិព័រណ៍ដែលមានការចូលរួមពីក្រុមហ៊ុនជាង 77 រួមទាំងក្រុមការងារផ្នែកធនធានមនុស្សពីធនាគារ ប្រេដ ខេមបូឌា ដែលពិព័រណ៍នេះបានផ្តល់ជូននិស្សិតនូវឱកាសដ៏ល្អបំផុតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនិយោជកដែលនឹងអាចផ្តល់ការចុះកម្មសិក្សា និងឱកាសការងារយ៉ាងពិតប្រាកដ។
កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយដែលបានចូលរួមក្នុងការផ្តួចផ្តើមគំនិតដ៏ល្អនេះ”។ គាត់បានបន្ដទៀតថា “និស្សិតជាច្រើនចាប់អារម្មណ៍លើអាជីពក្នុងវិស័យហិរញ្ញវត្ថុ ហើយយើងខ្ញុំក៏អាចផ្តល់ជូននូវកម្មវិធីចុះកម្មសិក្សាដ៏ល្អមួយសម្រាប់បេក្ខជនដែលស័ក្ដិសម “។
ក្រុមការងារធនាគារ ប្រេដ ទទួលបានបេក្ខជនចុះឈ្មោះជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ ហើយឥឡូវនេះពួកយើងនឹងរៀបចំការសម្ភាសន៍ជាផ្លូវការមុនពេលចាត់តាំងមុខតំណែងដែលសមស្របជាមួយបុគ្គលដែលមានសមត្ថភាពណាមួយ។
កញ្ញាក៏មានប្រសាសន៍ថា “ពិព័រណ៍ការងារគឺជាកម្មវិធីដ៏អស្ចារ្យមួយទៀតដែលអង្គការ PSE បានធ្វើនៅប្រទេសកម្ពុជា”។ កញ្ញាបន្ដទៀតថា “យើងខ្ញុំរីករាយដែលបានចូលរួមជាផ្នែកមួយ ហើយថែមទាំងផ្តល់នូវបទពិសោធន៍ការងារដ៏មានតម្លៃ និងឱកាសការងារយ៉ាងពិតប្រាកដដល់យុវជន ដែលបានខិតខំប្រឹងប្រែងសម្រាប់ជីវិតរបស់ពួកគេ”។