នាយកប្រតិបត្តិរបស់បុត្រសម្ពន្ធធនាគារ ប្រេដ បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​ - BRED Bank Cambodia

នាយកប្រតិបត្តិរបស់បុត្រសម្ពន្ធធនាគារ ប្រេដ បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា​

នាយកប្រតិបត្តិនៃបុត្រសម្ពន្ធធនាគារ ប្រេដ ដ៏ធំបំផុតរបស់ប្រទេសបារាំង បានធ្វើដំណើរទស្សនកិច្ចដ៏មមារញឹករយៈពេលបីថ្ងៃមកកាន់ប្រទេសកម្ពុជានៅសប្ដាហ៍នេះ ដែលក្នុងនោះមានការជួបប្រជុំជាមួយបុគ្គលសំខាន់ៗក្នុងវិស័យហរិញ្ញវត្ថុ ក៏ដូចជាចូលរួមកម្មវិធីពិសេសនៅ Hyatt Regency ។  

នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសោមន្សរីករាយដែលបានទទួលស្វាគមន៍លោក Julia មកកាន់ប្រទេសកម្ពុជាលើកដំបូង”។ លោកបានបន្តថា “គោលបំណងរបស់ពួកយើងគឺចង់ក្លាយជាធនាគារលក្ខណៈអាជីវកម្មដ៏ល្អបំផុតនៅប្រទេសកម្ពុជា ហើយការដែលពួកយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបុត្រសម្ពន្ធលំដាប់អន្ដរជាតិដូចជាធនាគារ​ ប្រេដ ពិតជាជួយដល់ការសម្រេចគោលដៅ​របស់ពួកយើង!”  

ក្នុងកម្មវិធីដ៏សំខាន់ដែលមានការចូលរួមពីអតិថិជនដ៏ពិសេស លោក Jean-Paul Julia បានមានប្រសាសន៍ថា គោលបំណងរបស់បុត្រសម្ពន្ធគឺផ្ដល់សេវាកម្មដ៏ល្អឯកជូនអតិថិជនប្រទេសកម្ពុជា ហើយលោកក៏បានកោតសសើរចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅដល់រូបលោកតាំងពីពេលលោកបានមកដល់រាជធានីភ្នំពេញ។ 

ការធ្វើដំណើររបស់លោក Julia ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលខ្លីនៃការទំនាក់ទំនងអន្តរជាតិរបស់បុត្រសម្ពន្ធ ហើយក៏ជាការធ្វើដំណើរមកកាន់​ប្រទេសកម្ពុជាលើកដំបូងរបស់លោកផងដែរ។  

លោក Nicolas Hollanders បានមានប្រសាសន៍ថា “ការដែលធនាគារពួកយើងជាផ្នែកមួយនៃស្ថាប័នអន្តរជាតិដ៏ធំគឺពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម និងអតិថិជនរបស់ពួកយើង ហើយដំណើរទស្សនកិច្ចរបស់លោក Julia គឺជាឱកាសដ៏ល្អបំផុតសម្រាប់ពួកយើងក្នុងការពិភាក្សាអំពីផែនការអភិវឌ្ឍជាបន្តបន្ទាប់របស់ធនាគារ ប្រេដ ខេមបូឌា”។ 

More Press Releases

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

Date Published: កញ្ញា 6, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

Date Published: សីហា 8, 2024

Read More