Sokchanny Koy, Author at BRED Bank Cambodia - Page 6 of 9

នាយកប្រតិបត្តិរងបានធ្វើបទឧទ្ទេសនាមនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ 

នាយកប្រតិបត្តិរងនៃធនាគារ ប្រេដ ខេមបូឌា លោក Jean Bourrelly ថ្មីៗនេះបានមានប្រសាសន៍នៅក្នុងកម្មវិធីមួយដែល រៀបចំដោយមណ្ឌលសិក្សាបច្ចេកទេសធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះដែរមានការចូលរួមពីបុគ្គលិកធនាគារជាតិនៃកម្ពុជា សាស្ដ្រាចារ្យ និងសិស្សានុសិស្ស ដែលបានលើកឡើងពី សារៈសំខាន់នៃឧបករណ៍និស្សន្ទហិរញ្ញវត្ថុដោយផ្តោតលើប្រតិបត្តិការអត្រាប្តូរប្រាក់រូបិយប័ណ្ណអន្តរជាតិ។  លោក Bourrelly បានមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា “ឧបករណ៍និស្សន្ទហិរញ្ញវត្ថុគឺជាឧបករណ៍ដែលមានលក្ខណៈស្មុគស្មាញដោយភ្ជាប់ជាមួយ សូចនាករ (ដូចជា សន្ទស្សន៍ ឬអត្រាការប្រាក់) ឬជាមួយខុម៉ូឌីធី។ “ឧបករណ៍ទាំងនេះផ្តល់លទ្ធភាពក្នុងការជួញដូរនៃហានិភ័យហិរញ្ញវត្ថុនៅក្នុងទីផ្សារហិរញ្ញវត្ថុ។”  លោក Bourrelly បានលើកឡើងពីការប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងៗគ្នា រួមមានការគ្រប់គ្រងហានិភ័យ ការការពារហានិភ័យ អាប៊ីត្រាច និងការវិនិយោគរំពឹងចំណេញ ហើយលោកក៏បានពន្យល់ពីរបៀបអនុវត្តនៅក្នុងទីផ្សារផងដែរ។  លោកក៏បានពន្យល់ពីប្រភេទឧបករណ៍និស្សន្ទផ្សេងៗជាច្រើន រួមមាន កិច្ចសន្យាស្វប អប់ហ្សិន  ព្រមទាំងរៀបរាប់ពីគោលបំណង និងហានិភ័យជាច្រើនដែលទាក់ទងនឹងការប្រើប្រាស់ឧបករណ៍និស្សន្ទទៅកាន់អ្នកចូលរួម។  លោក Bourrelly បានមានប្រសាសន៍ផងដែរថា “ខ្ញុំពិតជាមានកិត្តិយសដែលបានធ្វើបទឧទ្ទេសនាមនៅក្នុងកម្មវិធីនេះ”។ លោកបានបន្ដទៀតថា “ក្នុងនាមពួកយើងជាផ្នែកមួយនៃក្រុមសម្ពន្ធធនាគារលំដាប់ពិភពលោក ពួកយើងមានបទពិសោធក្នុងការធ្វើការជាមួយ ឧបករណ៍និស្សន្ទហិរញ្ញវត្ថុជាច្រើនប្រភេទ។ ទាំងនេះដែរគឺជាផ្នែកមួយដ៏សំខាន់នៃទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយវានឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ យើងខ្ញុំ​ពិតជាមានភាពសប្បាយ​រីករាយក្នុង​ចែករំលែក​ចំណេះដឹង និង​ការយល់ដឹង​នេះ​ទៅកាន់​អ្នក​ចូលរួមដ៏មាន​កិត្យានុភាពទាំងឡាយ”​។ 

បុគ្គលឆ្នើមពីររូបនៅធនាគារ ប្រេដ បានជាប់ឈ្មោះក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលលំដាប់អន្តរជាតិនៅប្រទេសកម្ពុជា

បុគ្គលដ៏សំខាន់ពីររូបនៃធនាគារ ប្រេដ ខេមបូឌា ត្រូវបានជាប់ឈ្មោះក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលនៅក្នុងសហគមន៍ហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាដោយ The Cambodia Leadership Review ។  ការបោះពុម្ពផ្សាយលើកទី 2 របស់ពួកគេក្រោមចំណងជើងថា 30 International Voices In Finance ដែលមានវត្តមាននាយកប្រតិបត្តិ លោក Nicolas Hollanders និងប្រធានផ្នែកទំនាក់ទំនងអាជីវកម្មអន្តរជាតិ កញ្ញា Cindy Nguyen នៅក្នុងបញ្ជីអ្នកមានឥទ្ធិពលជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។  លោក Hollanders មានប្រសាសន៍ថា “ពួកយើងរីករាយណាស់ដែលត្រូវបានទទួលស្គាល់បែបនេះ”។ “ធនាគារ ប្រេដ មានការប្តេជ្ញាចិត្តយូរអង្វែងលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយពួកយើងតែងតែមានឆន្ទៈក្នុងការដើរតួនាទីឈានមុខគេ ដើម្បីចូលរួមលើផ្នែកទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហគមន៍ហិរញ្ញវត្ថុពិភពលោក”។  អត្ថបទបោះពុម្ភផ្សាយដែលមានការសម្ភាសន៍ ក៏ដូចជាប្រវត្តិរូបខ្លះៗនៃកំពូលអ្នកមានឥទ្ធិពលទាំង 30 ដែលអ្នកអាចទាញយកបានដោយឥតគិតថ្លៃពីផុស LinkedIn របស់ The Cambodia Leadership Review ។ 

ធនាគារ ប្រេដ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ពីគម្រោងអភិវឌ្ឍនផ្ទះអាជីវកម្មជាមួយបុរី ចន្ទគិរី 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏មានកិត្យានុភាព Urbanland ក្នុងការផ្តល់ឥណទានផ្ទះដល់អតិថិជនដែលមានបំណងទិញផ្ទះអាជីវកម្មថ្មី នៅក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលរបស់បុរី ចន្ទគិរី ។  ផ្ទះអាជីវកម្មថ្មីទាំងនេះ មានទីតាំងស្ថិតនៅតំបន់ផ្លូវ វេងស្រេង ជិតផ្សារទំនើប ខេ ម៉ល និងកីឡាដ្ឋាន AIA និងត្រូវបានសាងសង់ ឡើងស្របតាមស្តង់ដាដ៏ល្អឥតខ្ចោះរបស់ Urbanland ។ វាក៏ស្ថិតក្នុងតំបន់ដែលមាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ធនាគារ ហាងលក់ទំនិញ និងហាងកាហ្វេជាច្រើន ដែលសក្ដិសមសម្រាប់លំនៅដ្ឋានស៊ីវីល័យ ព្រមទាំងប្រកបអាជីវកម្មជាមួយផងដែរ។   នាយកគ្រប់គ្រងបណ្តាញសាខានៃធនាគារ ប្រេដ លោក សំ វណ្ណ: បាននិយាយថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន អឺបេនលែន លើគម្រោងអភិវឌ្ឍន៍នេះ” ។ លោកបានបន្ដទៀតថា “ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏វិសេសវិសាលមួយ ហើយយើងខ្ញុំជឿថាអចលនទ្រព្យទាំងនេះតំណាងឲ្យ    ឱកាសវិនិយោគដ៏ល្អឥតខ្ចោះសម្រាប់អ្នកទិញនៅក្នុងតំបន់ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងភ្នំពេញ”។  ធនាគារ​ ប្រេដ នឹងផ្តល់ឥណទានផ្ទះរហូតដល់ 70% នៃតម្លៃលក់ ឬតម្លៃទីផ្សារ ជាមួយនឹងអត្រាការប្រាក់ចាប់ពី 8.5% និងមានរយៈពេលរហូតដល់ … Continued