Sokchanny Koy, Author at BRED Bank Cambodia - Page 7 of 9

នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ  

នាយកគ្រប់គ្រងបណ្តាញសាខាថ្មី ដែលទើបចូលកាន់តំណែង របស់ធនាគារ ប្រេដ ខេមបូឌា  បានព្យាករណ៍អំពីអនាគត នៃជំហរដ៏រឹងមាំរបស់សាខាធនាគារដែលផ្ដោតលើ ‘ទំនាក់ទំនងជាមួយអតិថិជន’ ។  នៅទូទាំងពិភពលោក សេវាកម្មហិរញ្ញវត្ថុកំពុងអភិវឌ្ឍទៅរកការប្រើប្រាស់តាមបែបឌីជីថល។ ហើយវាពិតជាត្រឹមត្រូវណាស់ ជាមួយនឹងវឌ្ឍនភាពដ៏លឿនក្នុងសម័យទំនើប យើងទាំងអស់គ្នាពិតជារីករាយជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់គណនីធនាគារបានភ្លាមៗតាមរយៈកម្មវិធីធនាគារតាមប្រព័ន្ធអ៊ីនធើណិត។ ប៉ុន្តែ ទោះបីជាពេលបច្ចុប្បន្ន ​​ប្រតិបត្តិការធនាគារជាច្រើនត្រូវបានធ្វើឡើងតាមរយៈ ទូរសព្ទស្មាតហ្វូនជាជាងនៅ តាមបញ្ជរ សាខារបស់ធនាគារក៏ដោយ លោកនាយកគ្រប់គ្រងបណ្តាញសាខា ដែលទើបនឹងចូលបម្រើការនៅធនាគារ ប្រេដ ខេមបូឌា នៅតែមើលឃើញពីគុណតម្លៃ និងប្រសិទ្ធិភាពខ្ពស់នៃការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។   លោក សំ វណ្ណ: បានមានប្រសាសន៍ថា “មនុស្សម្នាក់ៗមានអារម្មណ៍ល្អនៅពេលសន្ទនាជាមួយអ្នកដទៃជាជាង ការនិយាយជាមួយមនុស្សយន្ត”។ លោកបានបន្ថែម ទៀតថា “ជាការពិត សេវាកម្ម ធនាគារបែបឌីជីថលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តអាជីវកម្មរបស់យើងក្នុងការធ្វើទំនាក់ទំនងល្អ និងចំណងមតិ្តភាពដ៏រឹងមាំជាមួយអតិថិជនបានផ្ដល់នូវបទពិសោធខុសគ្នាដែលមិនអាចកាត់ថ្លៃបាន។”  មូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុជាច្រើន ដែល ទាក់ទាញលោក សំ វណ្ណៈ ឲ្យចូលបម្រើការនៅទីនេះ គឺភាពជោគជ័យ របស់ធនាគារ​ ប្រេដ ក្នុងការផ្តល់នូវសេវាកម្ម ធនាគារ និងការធ្វើទំនាក់ទំនងល្អជាមួយអតិថិជន។ គាត់បាន​បាននិយាយ​ថា​៖  “​នៅ​ពេលអតិថិជន​ទទួល​បាន​បទពិសោធន៍​អំពីសេវាកម្ម​របស់​យើងខ្ញុំ ពួកគេនឹង​ឃើញ​ពីគុណតម្លៃ​ភ្លាមៗផងដែរ។” លោកបាន … Continued

ធនាគារ ប្រេដ សូមប្រកាសភាពជាដៃគូរបស់មន្ទីរព្យាបាលធ្មេញ សូក្រាត 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរព្យាបាលធ្មេញ សូក្រាតដែលជាមន្ទីរព្យាបាលផ្តល់សេវាសុខភាពមាត់ធ្មេញដែលឈានមុខគេមួយនៅរាជធានីភ្នំពេញ។  យោងតាមកិច្ចព្រមព្រៀងនេះ គ្លីនិកដែលស្ថិតនៅលើផ្លូវ 390 នឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបុគ្គលដែលជាកម្ចីបង់រំលស់ ADVANCE របស់ធនាគារ ប្រេដ ដើម្បីជួយអ្នកជំងឺក្នុងការ ចំណាយលើការព្យាបាលធ្មេញរបស់ពួកគេ។ លោកស្រី ចេង ម៉ូលី ប្រធានគ្រប់គ្រងជាន់ខ្ពសផ្នែកឥណទាន អតិថិជន  និងដៃគូសហការនៅធនាគារ ប្រេដ ខេមបូឌា បានមានប្រសាសន៍ថា “ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ មន្ទីរព្យាបាលធ្មេញ សូក្រាត បានក្លាយជាមន្ទីរព្យាបាលដែល ផ្តល់សេវាថែទាំមាត់ធ្មេញឈានមុខគេមួយរបស់រាជធានីភ្នំពេញ។ លោកស្រីបានបន្តទៀតថា “ការបន្ថែមជម្រើសឥណទាន ADVANCE របស់យើងខ្ញុំបានផ្តល់ជូនអ្នកជំងឺនូវភាពបត់បែន ក្នុងការព្យាបាលប្រកបដោយទំនុកចិត្ត ព្រមទាំងទទួលបាន ការព្យាបាលដែលពួកគេត្រូវការឥឡូវនេះ ខណៈពេលដែលអាច ធ្វើការទូទាត់សងវិញជាប្រចាំខែក្នុងចំនួនសមរម្យ” ។  កម្ចីបង់រំលស់ ADVANCE ត្រូវបានដាក់ដំណើរការក្នុងពេលថ្មីៗនេះ និងទទួលបានការគាំទ្រជាច្រើនពីអាជីវករនៅក្នុងប្រទេសកម្ពុជា តាំងពីអាជីវករក្នុងវិស័យបច្ចេកវិទ្យាទំនើប រហូតដល់អ្នកផ្តល់សេវាផ្នែកសុខាភិបាល និងជាច្រើនផ្សេងទៀត។ ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់សេវា ឥណទានបុគ្គលដែលមានភាពរហ័ស និងងាយស្រួល ហើយក្នុងករណីរបស់មន្ទីរព្យាបាលធ្មេញ សូក្រាត … Continued

ធនាគារ ប្រេដ បានប្រារព្ធទិវាវីរបុរសសង្គ្រោះជីវិត

ធនាគារ ប្រេដ ខេមបូឌា បានផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនូវជំនួយដ៏ពិតប្រាកដ នៅថ្ងៃទី29 ខែមីនា ឆ្នាំ2023 ដោយរៀបចំទិវាបរិច្ចាគឈាមរបស់បុគ្គលិកនៅការិយាល័យកណ្តាលរបស់ខ្លួនតាមបណ្តោយមហាវិថីព្រះនរោត្តម។ ធនាគារដែលមានបុគ្គលិកច្រើនជាង 350 នាក់នៅទូទាំងប្រទេសទទួលបានការបរិច្ចាគឈាមជាច្រើនពីបុគ្គលិកក្នុងកម្មវិធីបរិច្ចាគឈាមជាលើកដំបូងរបស់ខ្លួនក្រោមយុទ្ធនាការផ្សព្វផ្សាយមួយដែលលើកទឹកចិត្តឲ្យពួកគេ ‘ក្លាយជាវីរបុរសដើម្បីសង្គ្រោះជីវិត’ ។  នាយកប្រតិបត្តិនៃធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “បុគ្គលិករបស់យើងខ្ញុំគឺជាមនុស្សល្អ ដែលនេះជាហេតុផលមួយដែលយើងខ្ញុំធ្វើការជាមួយពួកគេ” ។ លោកបានបន្តថា “យើងខ្ញុំបានដឹងថា ពួកគេនឹងអាចប្រឈមនឹងការប្រកួតប្រជែងនានា ហើយយើងខ្ញុំក៏ដឹងថាពួកគេនឹងរីករាយក្នុងការបរិច្ចាកឈាម ដែលជាការសុំជំនួយដោយមន្ទីរពេទ្យក្នុងប្រទេសកម្ពុជានេះផ្ទាល់”។ ទោះបីជាការបរិច្ចាកឈាមមានសុវត្ថិភាព និងងាយស្រួលក៏ដោយ អត្រានៃការបរិច្ចាគឈាមក្នុងព្រះរាជាណាចក្រកម្ពុជាមានកម្រិតទាបជាងគោលដៅកំណត់ដោយអង្គការសុខភាពពិភពលោក។ លោក Hollanders បានមានប្រសាសន៍បន្ថែមថា “យើងខ្ញុំពិតជារីករាយណាស់ដែលអាចរួមចំណែកជួយដល់សហគមន៍”។ លោកក៏បានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមការងាររបស់ពួកយើងដែលបានចូលរួមបរិច្ចាកឈាមទាំងអស់សុទ្ធសឹងតែជាវីរបុរស។ ការបរិច្ចាកដ៏មានតម្លៃនេះសុទ្ធតែអាចជួយសង្រ្គោះជីវិតបាន ហើយយើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានផ្ដល់កន្លែងដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅថ្ងៃនេះ”។