ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរព្យាបាលធ្មេញ សូក្រាតដែលជាមន្ទីរព្យាបាលផ្តល់សេវាសុខភាពមាត់ធ្មេញដែលឈានមុខគេមួយនៅរាជធានីភ្នំពេញ។
យោងតាមកិច្ចព្រមព្រៀងនេះ គ្លីនិកដែលស្ថិតនៅលើផ្លូវ 390 នឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបុគ្គលដែលជាកម្ចីបង់រំលស់ ADVANCE របស់ធនាគារ ប្រេដ ដើម្បីជួយអ្នកជំងឺក្នុងការ ចំណាយលើការព្យាបាលធ្មេញរបស់ពួកគេ។
លោកស្រី ចេង ម៉ូលី ប្រធានគ្រប់គ្រងជាន់ខ្ពសផ្នែកឥណទាន អតិថិជន និងដៃគូសហការនៅធនាគារ ប្រេដ ខេមបូឌា បានមានប្រសាសន៍ថា “ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ មន្ទីរព្យាបាលធ្មេញ សូក្រាត បានក្លាយជាមន្ទីរព្យាបាលដែល ផ្តល់សេវាថែទាំមាត់ធ្មេញឈានមុខគេមួយរបស់រាជធានីភ្នំពេញ។ លោកស្រីបានបន្តទៀតថា “ការបន្ថែមជម្រើសឥណទាន ADVANCE របស់យើងខ្ញុំបានផ្តល់ជូនអ្នកជំងឺនូវភាពបត់បែន ក្នុងការព្យាបាលប្រកបដោយទំនុកចិត្ត ព្រមទាំងទទួលបាន ការព្យាបាលដែលពួកគេត្រូវការឥឡូវនេះ ខណៈពេលដែលអាច ធ្វើការទូទាត់សងវិញជាប្រចាំខែក្នុងចំនួនសមរម្យ” ។
កម្ចីបង់រំលស់ ADVANCE ត្រូវបានដាក់ដំណើរការក្នុងពេលថ្មីៗនេះ និងទទួលបានការគាំទ្រជាច្រើនពីអាជីវករនៅក្នុងប្រទេសកម្ពុជា តាំងពីអាជីវករក្នុងវិស័យបច្ចេកវិទ្យាទំនើប រហូតដល់អ្នកផ្តល់សេវាផ្នែកសុខាភិបាល និងជាច្រើនផ្សេងទៀត។ ផលិតផលនេះត្រូវបានបង្កើតឡើងសម្រាប់សេវា ឥណទានបុគ្គលដែលមានភាពរហ័ស និងងាយស្រួល ហើយក្នុងករណីរបស់មន្ទីរព្យាបាលធ្មេញ សូក្រាត វាអាចផ្តល់កម្ចីជូនអតិថិជនរហូតដល់ 10,000 ដុល្លារ និងធ្វើការទូទាត់សងវិញក្នុងលក្ខខណ្ឌដែលអាចបត់បែនបានរហូតដល់បីឆ្នាំ។
លោកស្រីទន្តបណ្ឌិត សោម ចំរើវីរៈ ស្ថាបនិកនៃមន្ទីរព្យាបាលធ្មេញ សូក្រាត ពីមន្ទីរព្យាបាលធ្មេញ សូក្រាត បានមានប្រសាសន៍ថា “យើងខ្ញុំពិតជារីករាយណាស់ដែលអាចផ្តល់ជូនអ្នកជំងឺរបស់យើងនូវកម្ចីបង់រំលស់ ADVANCE ពីធនាគារ ប្រេដ ខេមបូឌា”។ លោកបានបន្តទៀតថា “ជាមួយនឹងដំណើរការដាក់ពាក្យស្នើសុំដោយងាយស្រួល និងការសម្រេចចិត្តលើឥណទានយ៉ាងរហ័ស អ្នកជំងឺអាចដាក់ពាក្យស្នើសុំសេវាហិរញ្ញវត្ថុដែលពួកគេត្រូវការបានយ៉ាងឆាប់រហ័ស ដើម្បីព្យាបាលជំងឺរបស់ពួកគេ ហើយបន្ទាប់មកទូទាត់សងវិញប្រចាំខែដោយមានភាពងាយស្រួលក្នុងចំនួនសមរម្យ ។ សម្រាប់មនុស្សមួយចំនួន កម្ចីនេះអាចខុសគ្នាត្រង់ថាត្រូវពន្យារពេលព្យាបាល ឬត្រូវបន្តការព្យាបាលដែលពួកគេត្រូវការជាបន្ទាន់!»។
អតិថិជន និងបុគ្គលិករបស់ធនាគារ ប្រេដ ក៏នឹងរីករាយជាមួយការពិនិត្យ និងសម្អាតធ្មេញដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃភាពសហការជាដៃគូ ។