Sokchanny Koy, Author at BRED Bank Cambodia - Page 8 of 9

ទេពហត្ថា

គណៈគ្រប់គ្រងរបស់ធនាគារ ប្រេដ ខេម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បូឌា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងកម្មវិធី Gala Premiere នៃភាពយន្ត The Perfect Motion ដែលជាភាពយន្តឯកសារថ្មីមួយរៀបរាប់ពីដំណើររឿងដ៏គួរឲ្យចាប់អារម្មណ៍នៃរបាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា។  លោក Nicolas Hollanders នាយក​ប្រតិបត្តិ​នៃធនាគារ​បានមានប្រសាសន៍​ថា​៖ «​វា​ជា​ឱកាស​ដ៏អស្ចារ្យ​មួយ​»​។ “វាជាភាពយន្តដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយយើងខ្ញុំពិតជារីករាយដែលបាន    គាំទ្រផលិតកម្មនេះក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor”។  ភាពយន្តដែលបានដឹកនាំសំដែងដោយលោក Xavier de Lauzanne នេះនឹងចាក់បញ្ចាំងជា       សាធារណៈគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជានៅថ្ងៃទី1 ខែមេសា ឆ្នាំ2023 បន្ទាប់ពីការចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជារួច។ ភាពយន្តនេះដែរក្លាយជាប្រធានបទយ៉ាងក្តៅគគុកចំណោមទស្សនិកជនក្នុងស្រុក។ ភាពយន្ដនេះក៏នឹងចាក់បញ្ចាំងជាភាសាអង់គ្លេស ភាសាបារាំង និងភាសាខ្មែរផងដែរ ហើយសម្រាប់ការ​បញ្ចាំងសាកល្បងបានបង្ហាញថា យុវជនកម្ពុជាពិតជាមានការរំជួលចិត្តជាខ្លាំងចំពោះខ្សែភាពយន្តមួយនេះ។  បន្ទាប់ពីការចាក់ផ្សាយដោយការលក់សំបុត្ររួច ភាពយន្ដ The Perfect Motion នឹងត្រូវបានដាក់បញ្ចាំងនៅទីសាធារណៈតាមភូមិ និងទីក្រុងនានាជាបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខ ភាពយន្តនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំនៃប្រទេសកម្ពុជា ហើយនឹងក្លាយជាយុទ្ធសាស្រ្ដអប់រំដ៏ពេញលេញមួយ ដើម្បីជួយបង្រៀនដល់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកម្ពុជា។  លោក Hollanders … Continued

ធនាគារ ប្រេដ ឈ្នះពានរង្វាន់​ពីក្រុមហ៊ុន​ VISA 

ធនាគារ ប្រេដ ខេមបូឌា ត្រូវបានទទួលស្គាល់ជាថ្មីម្ដងទៀតនៅកម្មវិធី VISA Cambodia Client Appreciation Event ដែលយើងខ្ញុំបានឈ្នះពានរង្វាន់ឆ្នាំ 2022 ផ្នែក Leadership In Debit Activation Rate និង Leadership In Authorization Performance សម្រាប់ Ecommerce Payment។   ពានរង្វាន់ទាំងនេះដែរត្រូវបានទទួលស្គាល់មិនត្រឹមតែជួយសម្រួលដល់អតិថិជនរបស់យើងខ្ញុំក្នុងការប្រើប្រាស់ប័ណ្ណរបស់ពួកគេប៉ុណ្ណោះទេ ពួកគេថែមទាំងរីករាយនឹងស្ដង់ដារដ៏ល្អឯកនៅពេលពួកគេទិញទំនិញតាមអ៊ីនធើណិតទៀតផង។  លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្តាញសាខា នៃធនាគារ ប្រេដ ខេមបូឌា ចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដែលធ្វើឡើងនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានភាពត្រេក​អរណាស់ដែលបានទទួលពានរង្វាន់ទាំងនេះពីដៃគូក្រុមហ៊ុន VISA របស់យើងខ្ញុំ”។ “ធនាគាររបស់យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់នូវស្តង់ដារខ្ពស់បំផុតនៅលើអ្វីគ្រប់យ៉ាងដែលយើងខ្ញុំធ្វើ ហើយវាពិតជា     អស្ចារ្យណាស់ក្នុងការឃើញសមិទ្ធិផលរបស់យើងខ្ញុំ ត្រូវបានទទួលស្គាល់ដោយដៃគូសហការរបស់យើងខ្ញុំនៅក្នុងវិស័យនេះផ្ទាល់។” 

សេចក្ដីប្រកាសស្ដីពីភាពជាដៃគូថ្មី ជាមួយ បុរី ប៉េង អុីម 

Date Published: 22 July 2022 ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី ប៉េង អ៊ីម ដើម្បីផ្ដល់ជូននូវជម្រើសឥណទានដែលគួរឲ្យទាក់ទាញទៅដល់អ្នកទិញគេហដ្ឋាននៅកន្លែងអភិវឌ្ឍន៍ដ៏មានប្រជាប្រិយ។  ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានប្ដេជ្ញាប្រគល់ឥណទានដំបូងចំនួន ១.៥ លាន ដុល្លារអាមេរិក ជូនដល់ដៃគូពាណិជ្ជកម្ម ដែលនេះនឹងអនុញ្ញាតឲ្យអ្នកទិញផ្ទះពីបុរី ប៉េង អ៊ីម អាចទទួលបានប្រាក់កម្ចីចាប់ពី ៨០ ភាគរយ ឡើងទៅចំពោះអចលនទ្រព្យថ្មីរបស់ពួកគេរហូតដល់ទៅ ២០ ឆ្នាំ។ អ្នកទិញថ្មីនឹងទទួលបានអត្ថប្រយោជ៍ពីអត្រាការប្រាក់ដ៏អស្ចារ្យរបស់ធនាគារ ប្រេដ ក្នុងឆ្នាំដំបូងត្រឹមតែ ៦.៦៦ %។   បុរី ប៉េង អ៊ីម ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្សារទំនើប អ៊ី អន បី។ បុរី ប៉េង អ៊ីម មានជម្រើសផ្ទះប្រកបអាជីវកម្មល្អៗ វីឡាកូនកាត់ និងវីឡាភ្លោះ ក្នុងបរិយាកាសដែលគួរឲ្យទាក់ទាញ ព្រមទាំងមានទីតាំងដ៏ល្អនៅក្នុងទីប្រជុំជន … Continued