Simon Keo, Author at BRED Bank Cambodia - Page 5 of 5

ធនាគារ ប្រេដ ប្រកាសភាពជាដៃគូថ្មី ជាមួយ បុរី សុវណ្ណភូមិ 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយផាកកូ អ៊ីស្ទេត ឯ.ក និងសហការគ្នាយ៉ាងសកម្មជាមួយអ្នកអភិវឌ្ឍន៍ដើម្បីទាក់ទាញអតិថិជនថ្មីមកទិញគេហដ្ឋាននៅគម្រោងបុរី សុវណ្ណភូមិ។  ធនាគារបានប្តេជ្ញាផ្តល់ទុនដំបូងចំនួន 1.5 លានដុល្លារអាមេរិកតំណាងឲ្យភាពជាដៃគូ ដោយអនុញ្ញាតឲ្យ អតិថិជនទិញផ្ទះនៅបុរីសុវណ្ណភូមិខ្ចីប្រាក់រហូតដល់ 70% នៃតម្លៃអចលនទ្រព្យថ្មីរបស់ពួកគេរហូតដល់ 20 ឆ្នាំ។ អតិថិជនថ្មីក៏នឹងទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ដ៏ល្អនៃឆ្នាំដំបូងរបស់ធនាគារ ប្រេដ គឺត្រឹមតែ 6.99% ប៉ុណ្ណោះ។  បុរី សុវណ្ណភូមិ ស្ថិតនៅខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ ចន្លោះទន្លេមេគង្គ និងទន្លេសាប ក្បែរនឹងពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងក្លឹបវាយកូនហ្គោល ហ្គាឌិនស៊ីធីដ៏ល្បីល្បាញ។ បុរីមានផ្តល់ជូននូវជម្រើសដ៏ល្អឥតខ្ចោះរួមមានផ្ទះអាជីវកម្ម និងវីឡាដ៏ប្រណិតជាច្រើន ដោយខ្លះមានទាំងអាងហែលទឹកផ្ទាល់ខ្លួនផងដែរ!   លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏ល្អមួយទៀតសម្រាប់ធនាគាររបស់យើងខ្ញុំ និងអតិថិជនរបស់យើងខ្ញុំ”។ “វាជាគម្រោងអភិវឌ្ឍន៍ដ៏ល្អឯកមួយនៅក្នុងតំបន់ដ៏ល្អប្រណិតនៃទីក្រុង ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ ផាកកូ អ៊ីស្ទេត ដើម្បីលើកស្ទួយដល់ការទិញអចលនទ្រព្យនៅបុរីសុវណ្ណភូមិ”។   ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីឥណទានផ្ទះរបស់ធនាគារ ប្រេដ ខេមបូឌា សូមទូរសព្ទមកលេខ 1800 20 1234 ឬពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ … Continued

ជម្រាបសួរ និងជម្រាបលា 

ការប្រគល់ភារកិច្ចចូលកាន់មុខតំណែងរបស់នាយកប្រតិបត្តិយើងត្រូវបានបញ្ចប់ជាស្ថាពរ  ភ្ញៀវកិត្តិយសជាង ១០០ នាក់ បានមកចូលរួមក្នុងបរិយាកាសដ៏ប្រណិតនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កញ្ញា ២០២២ ដើម្បីជម្រាបលានាយកប្រតិបត្តិដែលនឹងចេញពីតំណែងរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) លោក Guillaume Perdon ក៏ដូចជាការទទួលស្វាគមន៍នាយកប្រតិបត្តិថ្មី លោក Nicolas Hollanders មកកាន់ព្រះរាជាណាចក្រកម្ពុជា។  លោក Perdon​ និងក្រុមការងារសម្រេចបានសមិទ្ធផលយ៉ាងក្រៃលែង ចាប់តាំងពីធនាគារបានបើកដំណើរការដំបូងនៅឆ្នាំ ២០១៧។ រហូតដល់បច្ចុប្បន្ន ធនាគារយើងបង្កើតបណ្ដាញសាខាបានរហូតដល់ ១៣សាខា ព្រមទាំងដាក់ចេញឲ្យដំណើរការនូវសេវាធនាគារបុគ្គល និងធនាគារអាជីវកម្មបានយ៉ាងធំទូលាយ ក៏ដូចជាដឹកនាំធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ឲ្យក្លាយជាជម្រើសធនាគារប្រសើរជាងគេសម្រាប់អាជីវកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ឥឡូវនេះ លោក Perdon​ នឹងឡើងកាន់តំណែងថ្មីក្នុងធនាគារ BRED Group នៅទីក្រុងប៉ារីស ប្រទេសបារាំង។  លោក Hollanders ទទួលស្នងតំណែងជាផ្លូវការក្នុងធនាគារ​ តាំងពីថ្ងៃទី១៤ កញ្ញា ២០២២​ ដោយនាំមកនូវបទពិសោធន៍ការងារដ៏សម្បូរបែប បន្ទាប់ពីលោកបានចំណាយពេលជាង ១៨ឆ្នាំ ប្រលូកក្នុងតួនាទីផ្សេងៗក្នុងធនាគារ … Continued

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) តែងតាំងនាយកប្រតិបត្តិថ្មី 

ធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) បានធ្វើការតែងតាំងលោក Nicolas Hollanders ជានាយកប្រតិបត្តិថ្មី។ លោកទទួលស្នងតំណែងបន្តពីលោក Guillaume Perdon ដែលកាន់តំណែងនេះតាំងពីការបើកសម្ពោធធនាគារដំបូងនៅឆ្នាំ ២០១៧​ មកម្ល៉េះ។   លោក Hollanders មានពិសោធន៍ការងារជាមួយធនាគារ BRED Group អស់រយៈពេលជាង ១៨ ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមតាំងពីងារជាបុគ្គលិកធនាគារ រហូតឡើងមុខតំណែងជាបន្តបន្ទាប់ទូទាំងសាខានានា និងតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ។   គាត់ចំណាយពេលប្រាំឆ្នាំជានាយកប្រចាំតំបន់ ទទួលមើលការខុសត្រូវដំណើរការធនាគារ នៅប្រជុំកោះ Guadeloupe។ ថ្មីៗនេះ គាត់កាន់តួនាទីជាអគ្គនាយករងអន្តរជាតិនៅក្នុងធនាគារ ដោយមានទទួលរៀបចំចាត់ចែងបណ្ដាញនៃបុត្រសម្ព័ន្ធធនាគារ។  លោក Hollanders មានបទពិសោធន៍ច្រើនជាមួយក្រុមការងារថ្មី ដោយសារគាត់បានកាន់តំណែងជាអធិបតីជាមួយធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) តាំងពីឆ្នាំទៅ។   លោក Hollanders បានលើកឡើងថា៖ “ខ្ញុំសប្បាយរីករាយជាក្រៃលែងជាមួយតំណែងថ្មីជានាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា)។ វាជាឱកាសដ៏ល្អ អស្ចារ្យសម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសាររបស់ខ្ញុំ ដែលបានមករស់នៅក្នុងប្រទេស ដែលកំពុងមានការអភវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។”  គាត់ក៏បានបន្ថែមដែរថា៖ “ កម្ពុជាគឺជាប្រទេស​ … Continued