Simon Keo, Author at BRED Bank Cambodia - Page 4 of 5

ធនាគារ ប្រេដ ចូលរួមជាមួយគណៈប្រតិភូប្រទេសបារាំងក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្ម 

នាយកប្រតិបត្តិអន្តរជាតិរបស់ធនាគារ BRED Banque Populaire លោក Stéphane Mangiavacca បានចូលរួមជាមួយគណៈប្រតិភូនៃក្រុមហ៊ុនបារាំងផ្សេងទៀតបានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក Olivier Becht រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការទាក់ទាញ​ផ្នែកសេដ្ឋកិច្ច និង​ជន​ជាតិ​បារាំង​នៅ​បរទេស។  លោក​ François Corbin តំណាងពិសេសរដ្ឋមន្ត្រីការបរទេសបារាំង ទទួលបន្ទុកទំនាក់ទំនង     សេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន និងជាប្រធានក្រុមប្រឹក្សា​​បារាំង-កម្ពុជានៅសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) បានចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ ដែលអនុញ្ញាតឲ្យគណៈប្រតិភូបានជ្រាបអំពីគម្រោងសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលអនុញ្ញាតឲ្យភាគីទាំងពីរស្វែងយល់ពីរបៀបក្រុមហ៊ុនបារាំងអាចចូលរួមសហការដើម្បីពង្រីកវិស័យពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅកាន់ប្រទេសទាំងសងខាង។  ការបិទកិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានសន្តិភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង     សុន្ទរកថាខ្លីៗ ព្រមទាំងបានឆ្លើយសំណួរជាច្រើនរបស់ក្រុមហ៊ុនបារាំងដែលមានវត្តមាននៅទីនោះ។ លោកក៏បានអញ្ជើញពួកគេមកបើកអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងពេលដែលផលិតផល និងសេវាកម្មរបស់ពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញរួចទៅហើយ។  លោក Stéphane Mangiavacca មានប្រសាសន៍ថា “គណៈប្រតិភូបានបង្ហាញនូវឱកាសដ៏សំខាន់មួយសម្រាប់យើងខ្ញុំក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសបារាំង និងកម្ពុជា។ “តាមទស្សនៈរបស់ក្រុមហ៊ុន BRED Group យើងប្តេជ្ញាយ៉ាងមុតមាំចំពោះព្រះរាជាណាចក្រ និងការអភិវឌ្ឍន៍   សេដ្ឋកិច្ចរបស់ប្រទេសនេះផ្ទាល់ ដែលយើងខ្ញុំនឹងបន្តគាំទ្រវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងសងខាង”។ 

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BRED Group រីករាយជាមួយកម្មវិធីពិសេស Soirée Prestige 

យកប្រតិបត្តិរបស់ក្រុមហ៊ុន BRED Group បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងខែធ្នូនេះ ដែលគាត់បានថ្លែងសុន្ទរកថាក្នុងមហាសន្និបាតបុគ្គលិក ក៏ដូចជាការជួបជាមួយអតិថិជន និងដៃគូសំខាន់ៗនៅក្នុងកម្មវិធីដ៏ពិសេសដែលប្រារព្ធឡើងដោយមានកិត្តិយសរបស់គាត់ផ្ទាល់។    លោក Klein មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់ធនាគារនៅប្រទេសកម្ពុជានេះដោយផ្ទាល់” “សន្និបាតនេះដែរពិតជាមានន័យដ៏ជ្រាលជ្រៅដែលសំដៅលើការឆ្ពោះទៅមុខជាមួយគ្នា ហើយខ្ញុំពិតជាសូមអរគុណដល់ក្រុមការងារនៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្តរបស់ពួកគេ ដែល បាន ជួយដល់ក្រុមហ៊ុន បុត្រសម្ព័ន្ធ នៃប្រ ទេស កម្ពុជា របស់ យើង ក្នុងការពង្រីកសក្តានុពលយ៉ាងឆាប់រហ័ស » ។    ការថ្លែងសុន្ទរកថាទៅកាន់បុគ្គលិករបស់ធនាគារជាង 300 នាក់នៅក្នុងសន្និបាតដ៏អស្ចារ្យមួយដែលបានប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលក្នុងនោះលោក Klein បានកោតសរសើរចំពោះសមិទ្ធិផលរបស់ក្រុមការងារចំពោះការអភិវឌ្ឍធនាគារ ដែលឥឡូវនេះធនាគារមានសាខាដល់ទៅ 15 នៅក្នុងប្រទេសស និងមានលើសពីនេះទៀតក្នុងពេលឆាប់ៗ។  លោក Klein ដែលជាថ្នាក់ដឹកនាំមួយរូបនៃក្រុមធនាគារប្រទេសបារាំង ក៏ជាអ្នកនិពន្ធ​ដ៏ល្បីឈ្មោះ និងសាស្រ្តាចារ្យរងដែលមានឯកទេសខាងម៉ាក្រូសេដ្ឋកិច្ចនៅសាលាធុរកិច្ចឈានមុខគេមួយនៅអឺរ៉ុបបានមាន ប្រសាសន៍ថា “ដើម្បីបន្តដំណើរលើគន្លងនៃភាពរីកចម្រើននេះ ធនាគារ ប្រេដ ខេមបូឌា  មានគោលបំណងពង្រឹងទំនាក់ទំនងអតិថិជនរបស់ខ្លួន ដោយអនុវត្តតាមគោលការណ៍គំរូនៃការផ្ដល់ប្រឹក្សាទៅកាន់អតិថិជនឲ្យបាន 100% ទៅតាមក្រុមហ៊ុន BRED Group ។  ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Klein … Continued

ធនាគារប្រេដ ខេមបូឌា បើកសម្ភោធសាខាទី ១៤ 

ធនាគារប្រេដ ខេមបូឌា ប្រារព្ធពិធីសម្ពោធសាខាទី ១៤ នៅក្នុងប្រទេសកម្ពុជាជាមួយពិធី សម្ពោធដែលមានវត្តមានភ្ញៀវកិត្តិយស VIP ជាច្រើនរូប។ នាយកប្រត្តិបត្តិថ្មីរបស់យើង លោក Nicolas Hollanders បានកាត់ខ្សែបូ និងទទួលស្វាគមន៍ភ្ញៀវមកកាន់សាខាកំពង់ចាមថ្មី របស់យើង ដែលជាសាខាថ្មីទី ៤ ដែលត្រូវបានបើកសម្ពោធដោយធនាគារប្រេដ ខេមបូឌា ក្នុងឆ្នាំនេះ។  លោក Nicolas Hollanders មានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយដែល បានចូលរួមពិធីសម្ពោធសាខាលើកទីមួយរបស់ខ្ញុំជានាយកប្រតិបត្តិនៃធនាគារប្រេដ ខេមបូឌា” ។ “ស្របពេលដែលសាខាកំពង់ចាមជាសាខាទី ១៤ ក្នុងប្រទេសកម្ពុជា និង ជាសាខាទី ៤ ដែលពួកយើងបានបើកសម្ពោធក្នុងឆ្នាំនេះ វាក៏ជាផ្នែកមួយនៃគម្រោង ពង្រីកសក្ដានុភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា។ “​   សាខាថ្មីមានចម្ងាយតែ ២០០ មែត្រ ប៉ុណ្ណោះ ពីស្ពានដ៏ល្បីល្បាញ គីហ្សុណា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តំបន់នេះដែរជាបណ្ដុំនៃអាជីវកម្មដូចជាកសិកម្ម ឧស្សាហកម្មកាត់ដេរ និងស្បែកជើង ក៏ដូចជាការកើនឡើងលើវិស័យផ្សេងទៀតដូចជា អាហារ និងភេសជ្ជៈ ឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិចផ្សេងៗ។    លោក Mr. … Continued