Simon Keo, Author at BRED Bank Cambodia - Page 3 of 5

វឌ្ឍនភាពនៃខ្មែររៀល  

អបអរសាទរឆ្នាំដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តខ្មែររៀល  ប៉ុន្មានឆ្នាំកន្លងទៅនេះ វាពិតជាមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ជំងឺរាតត្បាតជាសកលបានប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា ការធ្លាក់ចុះទិន្នផលសេដ្ឋកិច្ច កំណើនយឺត និងការនាំមកនូវសម្ពាធលើអតិផរណានៅក្នុងសេដ្ឋកិច្ចទូទាំងពិភពលោក។  ក្នុងគ្រាដ៏លំបាកនេះ ភាពជាអ្នកដឹកនាំដ៏រឹងមាំជាតម្រូវការដ៏ចាំបាច់ រួមជាមួយនឹងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរក្នុងការសម្រេចគោលដៅរយៈពេលវែង និងការចង់បានភាពច្នៃប្រឌិតផងដែរ។  ប្រភពឌីជីថលនាពេលអនាគត   ស្របពេលដែលប្រទេសកម្ពុជាអបអរសាទរគម្រប់ខួបលើកទី 43 នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ យើងខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា (NBC) សម្រាប់វិធីច្នៃប្រឌិតថ្មី ដែលបានរួមចំណែកក្នុងការវិវត្តន៍នៃរូបិយប័ណ្ណជាតិកាលពីឆ្នាំកន្លងទៅនេះ។ សូមថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដែលនាំឲ្យប្រាក់រៀលបានបោះជំហានដ៏ធំមួយទៅកាន់ប្រភពឌីជីថលនាពេលអនាគត ដោយបានបង្កើតជាប្រតិបត្តិការអេឡិចត្រូនិកដាក់ឲ្យប្រើប្រាស់ជាសកល និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃជារូបិយប័ណ្ណជាតិរបស់ពួកគេ។  សារៈសំខាន់នៃបាគង និងភាពងាយស្រួលនៃការប្រើប្រាស់ KHQR គឺមិនអាចកាត់ថ្លៃបាននោះទេ និងក្នុងនាមជាធនាគារមួយដែលបានបង្កើនការប្តេជ្ញាចិត្តជាយូរមកហើយចំពោះព្រះរាជាណាចក្រកម្ពុជា ធនាគារ ប្រេដ ខេមបូឌា មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមយ៉ាងសកម្មក្នុងគម្រោងនេះ។  អត្រាការប្រាក់ល្អបំផុត   នាយកប្រតិបត្តិ លោក Nicolas Hollanders បានមានប្រសាសន៍ថា “ធនាគាររបស់យើងខ្ញុំប្ដេជ្ញាចិត្តលើការចរាចរប្រាក់រៀល”។ “យើងខ្ញុំបានធានាថានឹងតែងតែផ្ដល់ជូនអត្រាការប្រាក់កម្ចី និងសន្សំដ៏ល្អបំផុតសម្រាប់អតិថិជនដែលជ្រើសរើសរូបិយប័ណ្ណជាតិ។”  លោក​បាន​បន្ត​ថា៖ “វា​ពិត​ជា​ការលើក​ទឹក​ចិត្តមួយ​ក្នុង​ការ​មើល​ឃើញ​កំណើន​នៃ​ការ​ប្រើ​ប្រាស់ប្រាក់រៀល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ធនាគារ​របស់​យើងខ្ញុំ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចុះឈ្មោះជាសមាជិករបស់បាគង ហើយបើតាមរយៈប្រជាប្រិយភាពរបស់ KHQR យើងខ្ញុំជឿជាក់ថាវានឹងជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក”។  ការប្តេជ្ញាចិត្ត   ថ្មីៗនេះក្រុមហ៊ុន BRED Group បានប្តេជ្ញាចិត្តបន្ថែមទៀតចំពោះព្រះរាជាណាចក្រកម្ពុជា … Continued

ធនាគារ ប្រេដ បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី វិមានភ្នំពេញ 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី  វិមានភ្នំពេញ ក្រោមការព្រមព្រៀងថាធនាគារ ប្រេដ នឹងផ្ដល់កម្ចីគេហដ្ឋានទៅកាន់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍ដ៏មានកិត្យានុភាពជាច្រើនដែលបានសាងសង់ដោយបុរី ។   ធនាគារនឹងផ្ដល់ហិរញ្ញប្បទានដែលមានតម្លៃប្រកួតប្រជែងរហូតដល់ 80% នៃតម្លៃអចលនទ្រព្យក្នុងរយៈពេលដល់ទៅ 20 ឆ្នាំ។  នាយកប្រតិបត្តិធនាគារ ប្រេដ លោក Nicolas Hollanders  បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយដែលបានសហការជាមួយបុរី វិមានភ្នំពេញ។ “បុរីនេះជាបុរីដែលមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏អស្ចារ្យបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយកេរ្តិ៍ឈ្មោះដ៏អស្ចារ្យក្នុងការសាងសង់គេហដ្ឋានគុណភាពខ្ពស់ជាច្រើនប្រភេទ” ។   “ខណៈពេលដែលយើងខ្ញុំផ្តោតទៅលើការផ្តល់ហិរញ្ញប្បទានសម្រាប់អតិថិជន យើងខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុរី វិមានភ្នំពេញ ជាមួយនឹងការអភិវឌ្ឍសហគមន៍មួយដ៏មានភាពរីកចម្រើន ព្រមទាំងផ្ដល់ជូនម្ចាស់គេហដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗដែលនៅជិតពួកគេបំផុត” ។   បុរី វិមានភ្នំពេញ បច្ចុប្បន្នកំពុងអភិវឌ្ឍគម្រោងធំៗចំនួនបីក្នុងរាជធានីភ្នំពេញ ជាមួយការសាងសង់វីឡា និងផ្ទះអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា គម្រោង មង្គលរតនៈ ក្នុងខេត្តកណ្តាល គម្រោង មង្គលឧត្តម នៅផ្លូវជាសុផារ៉ា និងគម្រោង The Empire នៅផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វារ។  ថ្វីត្បិតតែនេះជាលើកទីមួយដែលធនាគារ ប្រេដ ខេមបូឌា បានសហការជាមួយបុរី វិមានភ្នំពេញ លោក … Continued

BRED signs MOU with Borey Vimean Phnom Penh 

BRED Bank Cambodia has signed a Memorandum of Understanding with leading borey developer, Borey Vimean Phnom Penh. Under the agreement, BRED Bank will provide home loans to buyers in a number of the prestigious developments being built by the company.  The bank will provide competitively priced finance for up to 80% of the property’s value … Continued