ធនាគារ ប្រេដ បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី វិមានភ្នំពេញ  - BRED Bank Cambodia

ធនាគារ ប្រេដ បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី វិមានភ្នំពេញ 

ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី  វិមានភ្នំពេញ ក្រោមការព្រមព្រៀងថាធនាគារ ប្រេដ នឹងផ្ដល់កម្ចីគេហដ្ឋានទៅកាន់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍ដ៏មានកិត្យានុភាពជាច្រើនដែលបានសាងសង់ដោយបុរី ។  

ធនាគារនឹងផ្ដល់ហិរញ្ញប្បទានដែលមានតម្លៃប្រកួតប្រជែងរហូតដល់ 80% នៃតម្លៃអចលនទ្រព្យក្នុងរយៈពេលដល់ទៅ 20 ឆ្នាំ។ 

នាយកប្រតិបត្តិធនាគារ ប្រេដ លោក Nicolas Hollanders  បានមានប្រសាសន៍ថា “យើងខ្ញុំរីករាយដែលបានសហការជាមួយបុរី វិមានភ្នំពេញ។ “បុរីនេះជាបុរីដែលមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏អស្ចារ្យបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយកេរ្តិ៍ឈ្មោះដ៏អស្ចារ្យក្នុងការសាងសង់គេហដ្ឋានគុណភាពខ្ពស់ជាច្រើនប្រភេទ” ។  

“ខណៈពេលដែលយើងខ្ញុំផ្តោតទៅលើការផ្តល់ហិរញ្ញប្បទានសម្រាប់អតិថិជន យើងខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបុរី វិមានភ្នំពេញ ជាមួយនឹងការអភិវឌ្ឍសហគមន៍មួយដ៏មានភាពរីកចម្រើន ព្រមទាំងផ្ដល់ជូនម្ចាស់គេហដ្ឋាននូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗដែលនៅជិតពួកគេបំផុត” ។  

បុរី វិមានភ្នំពេញ បច្ចុប្បន្នកំពុងអភិវឌ្ឍគម្រោងធំៗចំនួនបីក្នុងរាជធានីភ្នំពេញ ជាមួយការសាងសង់វីឡា និងផ្ទះអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា គម្រោង មង្គលរតនៈ ក្នុងខេត្តកណ្តាល គម្រោង មង្គលឧត្តម នៅផ្លូវជាសុផារ៉ា និងគម្រោង The Empire នៅផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វារ។ 

ថ្វីត្បិតតែនេះជាលើកទីមួយដែលធនាគារ ប្រេដ ខេមបូឌា បានសហការជាមួយបុរី វិមានភ្នំពេញ លោក Hollanders ពិតជាមានសោមនស្សរីករាយយ៉ាងខ្លាំងចំពោះឱកាសជាបន្តបន្ទាប់ទៀតជាមួយម្ចាស់គម្រោងអភិវឌ្ឍន។ បន្ថែមទៀតនោះ គាត់បានមានប្រសាសន៍ថា “ក្រុមការងារនៅបុរី វិមានភ្នំពេញ ចែករំលែកទស្សនៈវិជ្ជមានតែមួយរបស់ពួកយើងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ម្ចាស់គេហដ្ឋាននីមួយៗសុទ្ធតែជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ពួកយើង ហើយយើងខ្ញុំពិតជារីករាយណាស់ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយសុបិនរបស់ពួកគេឲ្យក្លាយជាការពិត” ។ 

More Press Releases

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

Date Published: កញ្ញា 6, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

Date Published: សីហា 8, 2024

Read More