Simon Keo, Author at BRED Bank Cambodia - Page 2 of 5

សេចក្តីជូនដំណឹងដល់អតិថិជន 

ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមចេញសេចក្តីប្រកាសអំពីការក្លែងបន្លំជាបន្ទាន់  ធនាគារ ប្រេដ ប៊ែង ខេមបូឌា នាពេលថ្មីៗនេះបានទទួលដំណឹងអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារយើងខ្ញុំជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារយើងខ្ញុំ ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។  សូមបញ្ជាក់ថាធនាគារ ប្រេដ ប៊ែង ខេមបូឌា មិនមានការពាក់ព័ន្ធជាមួយស្ថាប័នដែលហៅខ្លួនឯងថា ‘ធនាគារ BAB’ ឬ ‘BAB Loan’ ហើយ ‘ធនាគារ BAB’ ឬ ‘BAB Loan’ មិនមែនជាធនាគារដែលមានអាជ្ញាប័ណ្ណនោះទេ។  ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានសាខាតែមួយគត់ក្នុងខេត្តបាត់ដំបង ដែលមានទីតាំងនៅផ្ទះលេខ 36 & 37 ផ្លូវលេខ 1 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រសិនបើអតិថិជនណាមួយបានឃើញភស្តុតាងនៃជនក្លែងបន្លំដែលប៉ុនប៉ងប្រើប្រាស់រូបថត ឬស្លាកយីហោរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមលោកអ្នករាយការណ៍ជាបន្ទាន់ទៅកាន់ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ច។ ធនាគារ ប្រេដ ប៊ែង … Continued

ភាពរីកចម្រើន 

ការបន្ថែមដើមទុនធនាគារចំនួន 35 លានដុល្លារ   ក្រុមហ៊ុន BRED Group ដែលជាក្រុមហ៊ុនមេពីប្រទេសបារាំងរបស់ធនាគារ ប្រេដ ខេមបូឌា  បានបន្ថែមដើមទុនបម្រុងរបស់ធនាគារចំនួន 35 លានដុល្លារបន្ថែមទៀត។ ការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំលើសក្តានុពលនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។  ការបន្ថែមដើមទុននឹងជួយដល់ផែនការពង្រីករបស់ធនាគារ ដែលអនុញ្ញាតឲ្យភាគហ៊ុន ទីផ្សាររបស់ខ្លួនកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដូចបានរៀបរាប់នៅទីនេះក្នុងគេហទំព័រ Khmer Times។  

ធនាគារ ប្រេដ បើកសម្ពោធសាខាទី 15 របស់ខ្លួន 

នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 ធនាគារ ប្រេដ ខេមបូឌា បានបើកសម្ពោធសាខាទី 15 របស់ខ្លួននៅលើ មហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោកដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមមាញឹកបំផុតក្នុងរាជធានីភ្នំពេញ។   សាខាថ្មីនេះស្ថិតនៅតំបន់សម្បូរដោយអាជីវកម្មដ៏រីកចម្រើន ដែលជាបណ្ដុំនៃភោជនីយដ្ឋាន សណ្ឋាគារ សាលារៀនអន្តរជាតិ និងអគារពាណិជ្ជកម្មចម្រុះជាច្រើនផងដែរ។ សាខាកម្ពុជាក្រោមមានចំណតរថយន្តងាយស្រួលក្នុងការចត ដែលមានទីតាំងស្ថិតនៅអគារ 435 & 437 លើ មហាវិថីកម្ពុជាក្រោម។  ក្នុង​​ពិធី​សម្ពោធជាផ្លូវការ លោក Nicolas Hollanders បាន​មាន​ប្រសាសន៍​ថា “យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​ការ​បើកសម្ពោធ​សាខាជាលើក​ទី​ពីរ​របស់យើងខ្ញុំ​ចាប់​តាំង​ពី​ការចូល​កាន់​តំណែង​ក្នុង​ខែ​កញ្ញាមក។ ធនាគាររបស់យើងខ្ញុំមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងខ្ញុំជឿជាក់ថាសាខាថ្មីនេះនឹងក្លាយជាសាខាធនាគារដ៏សំខាន់មួយសម្រាប់សហគមន៍នៅលើ មហាវិថីកម្ពុជាក្រោម” ។