វឌ្ឍនភាពនៃខ្មែររៀល   - BRED Bank Cambodia

វឌ្ឍនភាពនៃខ្មែររៀល  

អបអរសាទរឆ្នាំដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តខ្មែររៀល 

ប៉ុន្មានឆ្នាំកន្លងទៅនេះ វាពិតជាមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ជំងឺរាតត្បាតជាសកលបានប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា ការធ្លាក់ចុះទិន្នផលសេដ្ឋកិច្ច កំណើនយឺត និងការនាំមកនូវសម្ពាធលើអតិផរណានៅក្នុងសេដ្ឋកិច្ចទូទាំងពិភពលោក។ 

ក្នុងគ្រាដ៏លំបាកនេះ ភាពជាអ្នកដឹកនាំដ៏រឹងមាំជាតម្រូវការដ៏ចាំបាច់ រួមជាមួយនឹងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរក្នុងការសម្រេចគោលដៅរយៈពេលវែង និងការចង់បានភាពច្នៃប្រឌិតផងដែរ។ 

ប្រភពឌីជីថលនាពេលអនាគត  

ស្របពេលដែលប្រទេសកម្ពុជាអបអរសាទរគម្រប់ខួបលើកទី 43 នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ យើងខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា (NBC) សម្រាប់វិធីច្នៃប្រឌិតថ្មី ដែលបានរួមចំណែកក្នុងការវិវត្តន៍នៃរូបិយប័ណ្ណជាតិកាលពីឆ្នាំកន្លងទៅនេះ។ សូមថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដែលនាំឲ្យប្រាក់រៀលបានបោះជំហានដ៏ធំមួយទៅកាន់ប្រភពឌីជីថលនាពេលអនាគត ដោយបានបង្កើតជាប្រតិបត្តិការអេឡិចត្រូនិកដាក់ឲ្យប្រើប្រាស់ជាសកល និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃជារូបិយប័ណ្ណជាតិរបស់ពួកគេ។ 

សារៈសំខាន់នៃបាគង និងភាពងាយស្រួលនៃការប្រើប្រាស់ KHQR គឺមិនអាចកាត់ថ្លៃបាននោះទេ និងក្នុងនាមជាធនាគារមួយដែលបានបង្កើនការប្តេជ្ញាចិត្តជាយូរមកហើយចំពោះព្រះរាជាណាចក្រកម្ពុជា ធនាគារ ប្រេដ ខេមបូឌា មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមយ៉ាងសកម្មក្នុងគម្រោងនេះ។ 

អត្រាការប្រាក់ល្អបំផុត  

នាយកប្រតិបត្តិ លោក Nicolas Hollanders បានមានប្រសាសន៍ថា “ធនាគាររបស់យើងខ្ញុំប្ដេជ្ញាចិត្តលើការចរាចរប្រាក់រៀល”។ “យើងខ្ញុំបានធានាថានឹងតែងតែផ្ដល់ជូនអត្រាការប្រាក់កម្ចី និងសន្សំដ៏ល្អបំផុតសម្រាប់អតិថិជនដែលជ្រើសរើសរូបិយប័ណ្ណជាតិ។” 

លោក​បាន​បន្ត​ថា៖ “វា​ពិត​ជា​ការលើក​ទឹក​ចិត្តមួយ​ក្នុង​ការ​មើល​ឃើញ​កំណើន​នៃ​ការ​ប្រើ​ប្រាស់ប្រាក់រៀល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ធនាគារ​របស់​យើងខ្ញុំ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចុះឈ្មោះជាសមាជិករបស់បាគង ហើយបើតាមរយៈប្រជាប្រិយភាពរបស់ KHQR យើងខ្ញុំជឿជាក់ថាវានឹងជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក”។ 

ការប្តេជ្ញាចិត្ត  

ថ្មីៗនេះក្រុមហ៊ុន BRED Group បានប្តេជ្ញាចិត្តបន្ថែមទៀតចំពោះព្រះរាជាណាចក្រកម្ពុជា ដោយបង្កើនទុនបម្រុងមូលធនរបស់ធនាគារ ជំរុញផែនការពង្រីកវិសាលភាពរបស់ខ្លួន និងបង្កើនលទ្ធភាពក្នុងការឈានចូលក្នុងទីផ្សារ។

លោក Nicolas Hollanders មានប្រសាសន៍ថា “យើងខ្ញុំចង់ឲ្យអាជីវករក្នុងស្រុក និងអន្តរជាតិនៃប្រទេសកម្ពុជាឃើញថាយើងខ្ញុំជាធនាគារដ៏ល្អបំផុតសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំចង់ឲ្យពួកគេដឹងថាយើងខ្ញុំមានវត្តមាននៅទីនេះរយៈពេលយូរ ហើយយើងខ្ញុំនៅទីនេះដើម្បីគាំទ្រពួកគេ មហិច្ឆតារបស់ពួកគេ និងនៅពីក្រោយខ្នងពួកគេគ្រប់ជំហាននៃផ្លូវដើររបស់ពួកគេ”។ “ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក្នុងទម្រង់ជាកម្ចីប្រាក់រៀល គឺជាផ្នែកមួយដ៏សំខាន់។ ប្រាកដណាស់ យើងខ្ញុំមានគោលដៅដែលបានកំណត់ដោយធនាគារជាតិ ប៉ុន្តែយើងខ្ញុំតែងតែចង់ធ្វើឲ្យបានលើសពីនេះទៀត ពីព្រោះវាជាការបង្ហាញកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលយើងខ្ញុំទាំងអស់គ្នាចង់បានសម្រាប់ប្រទេសកម្ពុជា”។ 

សក្តានុពល 

នៅពេលធនាគារ ប្រេដ ខេមបូឌា បន្តឆ្ពោះទៅមុខជាមួយនឹងផែនការពង្រីកវិសាលភាពរបស់ខ្លួន (ការបើកសាខាថ្មីៗរួមមានសាខាខេត្តកំពង់ចាម និងសាខាកម្ពុជាក្រោម ជាមួយនឹងផែនការពង្រីកបន្ថែមទៀតនៅឆ្នាំនេះ) វាពិតជាបង្ហាញពីសុទិដ្ឋិនិយមសម្រាប់អនាគតនៃសេដ្ឋកិច្ចកម្ពុជា និងរូបិយប័ណ្ណជាតិ។ លោក Nicolas Hollanders មានប្រសាសន៍ថា “ក្រុមហ៊ុន BRED Group បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសកម្ពុជា ពីព្រោះយើងខ្ញុំពិតជាជឿជាក់លើសក្តានុពល និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ 

“ក្នុងឱកាសដែលយើងខ្ញុំអបអរគម្រប់ខួបលើកទី ៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ យើងខ្ញុំជឿជាក់ថារូបិយប័ណ្ណនេះមានអនាគតដ៏ត្រចះត្រចង់នៅក្នុងពិភពឌីជីថលដ៏ជឿនលឿន។ ធនាគារជាតិនៃកម្ពុជាបានធ្វើការផ្លាស់ប្តូរដ៏ឆ្លាតវៃ ដោយដាក់ប្រាក់រៀលជាបេះដូងនៃប្រភពឌីជីថលនាពេលអនាគត។ ពួក​គេ​បាន​ធ្វើ​​ឲ្យ​ប្រាក់រៀល​មាន​ភាព​ទាក់ទាញ និង​ងាយស្រួលក្នុងការ​ប្រើប្រាស់សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​វាពិតជា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា និង​សេដ្ឋកិច្ចរបស់ខ្លួនផ្ទាល់ផងដែរ”។ 

More Press Releases

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

Date Published: កញ្ញា 6, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

Date Published: សីហា 8, 2024

Read More