ធនាគារប្រេដ ខេមបូឌា ប្រារព្ធពិធីសម្ពោធសាខាទី ១៤ នៅក្នុងប្រទេសកម្ពុជាជាមួយពិធី សម្ពោធដែលមានវត្តមានភ្ញៀវកិត្តិយស VIP ជាច្រើនរូប។ នាយកប្រត្តិបត្តិថ្មីរបស់យើង លោក Nicolas Hollanders បានកាត់ខ្សែបូ និងទទួលស្វាគមន៍ភ្ញៀវមកកាន់សាខាកំពង់ចាមថ្មី របស់យើង ដែលជាសាខាថ្មីទី ៤ ដែលត្រូវបានបើកសម្ពោធដោយធនាគារប្រេដ ខេមបូឌា ក្នុងឆ្នាំនេះ។
លោក Nicolas Hollanders មានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយដែល បានចូលរួមពិធីសម្ពោធសាខាលើកទីមួយរបស់ខ្ញុំជានាយកប្រតិបត្តិនៃធនាគារប្រេដ ខេមបូឌា” ។ “ស្របពេលដែលសាខាកំពង់ចាមជាសាខាទី ១៤ ក្នុងប្រទេសកម្ពុជា និង ជាសាខាទី ៤ ដែលពួកយើងបានបើកសម្ពោធក្នុងឆ្នាំនេះ វាក៏ជាផ្នែកមួយនៃគម្រោង ពង្រីកសក្ដានុភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា។ “
សាខាថ្មីមានចម្ងាយតែ ២០០ មែត្រ ប៉ុណ្ណោះ ពីស្ពានដ៏ល្បីល្បាញ គីហ្សុណា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តំបន់នេះដែរជាបណ្ដុំនៃអាជីវកម្មដូចជាកសិកម្ម ឧស្សាហកម្មកាត់ដេរ និងស្បែកជើង ក៏ដូចជាការកើនឡើងលើវិស័យផ្សេងទៀតដូចជា អាហារ និងភេសជ្ជៈ ឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិចផ្សេងៗ។
លោក Mr. Hollanders មានប្រសាសន៍បន្តទៀតថា “តំបន់កំពង់ចាមជាតំបន់ដែលមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រចាំខេត្ត” “ក្រុមការងារដ៏ឆ្នើមរបស់យើងប្រចាំនៅសាខានេះ នឹងត្រៀមរួចជាស្រេចសម្រាប់ផ្តល់ជូននូវសេវាដ៏ពិសេស និងមានភាពបត់បែនទៅតាម តម្រូវការរបស់អាជីវកម្ម និងបុគ្គលម្នាក់ៗនៅក្នុងសហគមន៍ដ៏ល្អអស្ចារ្យនេះ។ ”