ធនាគារ ប្រេដ ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយផាកកូ អ៊ីស្ទេត ឯ.ក និងសហការគ្នាយ៉ាងសកម្មជាមួយអ្នកអភិវឌ្ឍន៍ដើម្បីទាក់ទាញអតិថិជនថ្មីមកទិញគេហដ្ឋាននៅគម្រោងបុរី សុវណ្ណភូមិ។
ធនាគារបានប្តេជ្ញាផ្តល់ទុនដំបូងចំនួន 1.5 លានដុល្លារអាមេរិកតំណាងឲ្យភាពជាដៃគូ ដោយអនុញ្ញាតឲ្យ អតិថិជនទិញផ្ទះនៅបុរីសុវណ្ណភូមិខ្ចីប្រាក់រហូតដល់ 70% នៃតម្លៃអចលនទ្រព្យថ្មីរបស់ពួកគេរហូតដល់ 20 ឆ្នាំ។ អតិថិជនថ្មីក៏នឹងទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ដ៏ល្អនៃឆ្នាំដំបូងរបស់ធនាគារ ប្រេដ គឺត្រឹមតែ 6.99% ប៉ុណ្ណោះ។
បុរី សុវណ្ណភូមិ ស្ថិតនៅខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ ចន្លោះទន្លេមេគង្គ និងទន្លេសាប ក្បែរនឹងពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងក្លឹបវាយកូនហ្គោល ហ្គាឌិនស៊ីធីដ៏ល្បីល្បាញ។ បុរីមានផ្តល់ជូននូវជម្រើសដ៏ល្អឥតខ្ចោះរួមមានផ្ទះអាជីវកម្ម និងវីឡាដ៏ប្រណិតជាច្រើន ដោយខ្លះមានទាំងអាងហែលទឹកផ្ទាល់ខ្លួនផងដែរ!
លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏ល្អមួយទៀតសម្រាប់ធនាគាររបស់យើងខ្ញុំ និងអតិថិជនរបស់យើងខ្ញុំ”។ “វាជាគម្រោងអភិវឌ្ឍន៍ដ៏ល្អឯកមួយនៅក្នុងតំបន់ដ៏ល្អប្រណិតនៃទីក្រុង ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ ផាកកូ អ៊ីស្ទេត ដើម្បីលើកស្ទួយដល់ការទិញអចលនទ្រព្យនៅបុរីសុវណ្ណភូមិ”។
ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីឥណទានផ្ទះរបស់ធនាគារ ប្រេដ ខេមបូឌា សូមទូរសព្ទមកលេខ 1800 20 1234 ឬពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬសាកសួរផ្ទាល់នៅការិយាល័យលក់របស់ បុរី សុវណ្ណភូមិ។