និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី  - BRED Bank Cambodia

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

និស្សិតមកពីវិទ្យាស្ថានកំពូលមួយរបស់ប្រទេសកម្ពុជាបានចូលរួមសិក្ខាសាលានៅធនាគារ ប្រេដ ខេមបូឌា នាថ្ងៃទី 6 ខែ កញ្ញា ឆ្នាំ 2024 ដើម្បីស្វែងយល់អំពីបច្ចេកទេស និងនីតិវិធីនៃការផ្តល់ប្រាក់កម្ចីជាច្រើនប្រភេទដែលបានប្រើប្រាស់ក្នុងធនាគារសម័យទំនើប។ 

និស្សិត 15 នាក់មកពីវិទ្យាស្ថាន CamEd រួមជាមួយនិសិត្ស 100 នាក់ផ្សេងទៀតដែលត្រូវបានចូលរួមតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីស្តាប់សិក្ខាសាលាដែលធ្វើបទបង្ហាញដោយកញ្ញា វុទ្ធ ដាលីយ៉ា ជំនួយការប្រធានផ្នែកឥណទានរបស់អាជីវកម្មតូច និងមធ្យមនៃធនាគារ ប្រេដ ។ 

ក្នុងនោះដែរក៏មានការបើកសិក្ខាសិលាដោយការថ្លែងសុន្ទរកថារបស់លោកសាស្រ្តាចារ្យ ហូ វិរ៉ាបុទ្ធ ហើយនិស្សិតក៏មានឱកាសសួរសំណួរទៅកាន់ក្រុមការងារធនាគារ ប្រេដនិងបានចុះទស្សនាការិយាល័យនានា ដើម្បីឲ្យពួកគេកាន់តែយល់ច្បាស់អំពីវិស័យការងារនៅក្នុងបរិបទធនាគារ។ 

កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ការចុះទស្សនកិច្ចបែបនេះគឺជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែករបស់ពួកយើងចំពោះសង្គមកម្ពុជា”។ កញ្ញាបានបន្ដទៀតថា “ការចែករំលែកអំពីវិជ្ជាជីវៈរបស់ពួកយើងគឺការជួយឲ្យនិស្សិតមានការយល់ដឹងកាន់តែច្បាស់អំពីបរិបទការងារនៅក្នុងសេវាហិរញ្ញវត្ថុសម័យទំនើប ហើយអ្នកជំនាញរបស់ពួកយើងអាចចែករំលែកចំណេះដឹងរបស់ពួកគេជាមួយយុវជនដែលមានបំណងសិក្សាបន្ថែមទៀត”។ 

រូបភាពរបស់យើងខ្ញុំបានបង្ហាញពីសកម្មភាពនិស្សិតដែលបានចូលរួមនៅថ្ងៃនោះ រួមជាមួយលោកសាស្ត្រាចារ្យ ហូ វិរ៉ាបុទ្ធ លោក ឆន សាគីណា នាយកផ្នែកឥណទាន កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្ស និងកញ្ញា វុទ្ធ ដាលីយ៉ា ជំនួយការប្រធានផ្នែកឥណទានរបស់អាជីវកម្មតូច និងមធ្យម។ 

More Press Releases

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

Date Published: កញ្ញា 6, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

Date Published: សីហា 8, 2024

Read More