នាយកគ្រប់គ្រងបណ្តាញសាខាថ្មីគាំទ្រយុទ្ធសាស្រ្ដជោគជ័យ របស់ធនាគារ ប្រេដ
នាយកគ្រប់គ្រងបណ្តាញសាខាថ្មី ដែលទើបចូលកាន់តំណែង របស់ធនាគារ ប្រេដ ខេមបូឌា បានព្យាករណ៍អំពីអនាគត នៃជំហរដ៏រឹងមាំរបស់សាខាធនាគារដែលផ្ដោតលើ ‘ទំនាក់ទំនងជាមួយអតិថិជន’ ។ នៅទូទាំងពិភពលោក សេវាកម្មហិរញ្ញវត្ថុកំពុងអភិវឌ្ឍទៅរកការប្រើប្រាស់តាមបែបឌីជីថល។ ហើយវាពិតជាត្រឹមត្រូវណាស់ ជាមួយនឹងវឌ្ឍនភាពដ៏លឿនក្នុងសម័យទំនើប យើងទាំងអស់គ្នាពិតជារីករាយជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់គណនីធនាគារបានភ្លាមៗតាមរយៈកម្មវិធីធនាគារតាមប្រព័ន្ធអ៊ីនធើណិត។ ប៉ុន្តែ ទោះបីជាពេលបច្ចុប្បន្ន ប្រតិបត្តិការធនាគារជាច្រើនត្រូវបានធ្វើឡើងតាមរយៈ ទូរសព្ទស្មាតហ្វូនជាជាងនៅ តាមបញ្ជរ សាខារបស់ធនាគារក៏ដោយ លោកនាយកគ្រប់គ្រងបណ្តាញសាខា ដែលទើបនឹងចូលបម្រើការនៅធនាគារ ប្រេដ ខេមបូឌា នៅតែមើលឃើញពីគុណតម្លៃ និងប្រសិទ្ធិភាពខ្ពស់នៃការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។ លោក សំ វណ្ណ: បានមានប្រសាសន៍ថា “មនុស្សម្នាក់ៗមានអារម្មណ៍ល្អនៅពេលសន្ទនាជាមួយអ្នកដទៃជាជាង ការនិយាយជាមួយមនុស្សយន្ត”។ លោកបានបន្ថែម ទៀតថា “ជាការពិត សេវាកម្ម ធនាគារបែបឌីជីថលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តអាជីវកម្មរបស់យើងក្នុងការធ្វើទំនាក់ទំនងល្អ និងចំណងមតិ្តភាពដ៏រឹងមាំជាមួយអតិថិជនបានផ្ដល់នូវបទពិសោធខុសគ្នាដែលមិនអាចកាត់ថ្លៃបាន។” មូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុជាច្រើន ដែល ទាក់ទាញលោក សំ វណ្ណៈ ឲ្យចូលបម្រើការនៅទីនេះ គឺភាពជោគជ័យ របស់ធនាគារ ប្រេដ ក្នុងការផ្តល់នូវសេវាកម្ម ធនាគារ និងការធ្វើទំនាក់ទំនងល្អជាមួយអតិថិជន។ គាត់បានបាននិយាយថា៖ “នៅពេលអតិថិជនទទួលបានបទពិសោធន៍អំពីសេវាកម្មរបស់យើងខ្ញុំ ពួកគេនឹងឃើញពីគុណតម្លៃភ្លាមៗផងដែរ។” លោកបាន … Continued