ស្វែងយល់ពីរបៀបបង់ថ្លៃសាលាប្រចាំខែជាមួយអត្រាការប្រាក់ទាបដ៏ពិសេស!  - BRED Bank Cambodia

ស្វែងយល់ពីរបៀបបង់ថ្លៃសាលាប្រចាំខែជាមួយអត្រាការប្រាក់ទាបដ៏ពិសេស! 

ការផ្ដល់ជូន

ការបង់ថ្លៃសាលាដែលមានតម្លៃសមរម្យជាងមុន ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើអត្រាការប្រាក់របស់កម្ចីបង់រំលស់ ADVANCE របស់ធនាគារ ប្រេដ សម្រាប់ថ្លៃសាលា និងវគ្គសិក្សាកម្រិតខ្ពស់។ 

ជ្រើសរើសកម្ចីបង់រំលស់ ADVANCE ដែលអ្នកអាចបែងចែកការបង់ថ្លៃសាលាបាន។ អ្នកនៅតែអាចទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃដែលផ្តល់ជូនដោយសាលារបស់កូនអ្នក ប៉ុន្តែអ្នកទទួលបានឱកាសក្នុងការបង់ថ្លៃសាលាជាប្រចាំខែជំនួសឱ្យការបង់ប្រាក់សរុបជាមុន។ ដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀត យើងខ្ញុំបានបញ្ចុះអត្រាការប្រាក់មកត្រឹមតែ 15% នោះថ្លៃសាលារបស់អ្នកកាន់តែមានតម្លៃសមរម្យ។ 

ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្ចីបង់រំលស់ក្នុងអត្រាការប្រាក់ទាប អ្នកគ្រាន់តែសាកសួរដៃគូរបស់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិត ឬប្រសិនបើគ្រឹះស្ថានអប់រំរបស់អ្នកមិនមានក្នុងបញ្ជីនោះទេ អ្នកគ្រាន់តែសាកសួរទៅកាន់ក្រុមការងារកម្ចីបង់រំលស់ ADVANCE សម្រាប់ព័ត៌មានលម្អិតដោយទូរសព្ទទៅកាន់លេខ 1800 20 1234 ដោយឥតគិតថ្លៃ ឬអុីម៉ែល advance@bredcambodia.com.kh ។​ 

គ្រឹះស្ថានអប់រំជាដៃគូរបស់យើងខ្ញុំដែលចូលរួមក្នុងការផ្តល់ជូននេះ 

សាលាអន្តរជាតិ ម៉ាកសឹន 

គ្រឹះស្ថានសិក្សាដែលផ្តល់ការអប់រំលំដាប់ពិភពលោកសម្រាប់កុមារអាយុចាប់ពី 1 ឆ្នាំ ដល់ 12 ឆ្នាំ ជាមួយនឹងបរិក្ខារដ៏ល្អឥតខ្ចោះ ដែលមានអាសយដ្ឋាននៅផ្ទះលេខ 561 ផ្លូវ 1980 រាជធានីភ្នំពេញ។ 

សាលាអន្តរជាតិ ដឹហ្គីវីងទ្រី 

សាលាអន្តរជាតិដ៏ល្អឯកផ្តល់ជូននូវកម្មវិធីសិក្សាដ៏ពេញលេញចាប់ពីថ្នាក់មតេយ្យរហូតដល់បឋមសិក្សា ដែលមានអាសយដ្ឋាននៅផ្ទះលេខ 17 ផ្លូវ 71 បឹងកែងកង រាជធានីភ្នំពេញ។ 

សាលាវេស្ទើនអន្តរជាតិ 

សាលាបង្កើតឡើងក្នុងឆ្នាំ 2003 ដែលជាសាលាដ៏មានឈ្មោះល្បីល្បាញក្នុងការផ្ដល់ការអប់រំដល់កុមារចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 ជាមួយសាខាទាំង 16 នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ។ 

សាលា Authentic Advance Academy 

ថ្នាក់រៀនដែលមានកម្មវិធីសិក្សាជាច្រើនប្រភេទរួមមានតៃក្វាន់ដូ ការរាំរបាំបាឡេ ការរាំចង្វាក់ហ្សូមបា មនុស្សយន្ត និងកម្មវិធីជាច្រើនផ្សេងទៀត ដែលមានអាសយដ្ឋានស្ថិតនៅផ្សារទំនើប Fun Mall ជាន់ទី 3 ផ្លូវលេខ 315 រាជធានីភ្នំពេញ។ 

វិទ្យាស្ថាន ខេមអេដ 

វិទ្យាស្ថានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ​ ដែលមានការទទួលស្គាល់ និងមានអាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។ 

រយៈពេលនៃការផ្ដល់ជូន

ប្រូម៉ូសិនផុតកំណត់!

មិន​ប្រាកដ​ថា​សាលារៀនមួយ​ណា​ស័ក្តិសមសម្រាប់​កូន​របស់​លោកអ្នកមែនទេ? 

ទាញយកការណែនាំអំពីការជ្រើសរើសសាលារៀនរបស់យើងខ្ញុំដោយឥតគិតថ្លៃ