ធនាគារ ប្រេដ ប្រកាសកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន Hyundai  - BRED Bank Cambodia

ធនាគារ ប្រេដ ប្រកាសកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន Hyundai 

ធនាគារ ប្រេដ បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ្នកចែកចាយផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជានៃរថយន្ត Hyundai ដ៏ល្បីល្បាញ។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងជាមួយក្រុមហ៊ុន Hyundai Camko Motor ដែលជាក្រុមហ៊ុនផលិតរថយន្តម៉ាកកូរ៉េខាងត្បូងនៅប្រទេសកម្ពុជាផងដែរនោះនឹងផ្តល់ប្រាក់កម្ចីរថយន្តដល់អតិថិជន Camko ក្នុងអត្រាការប្រាក់ចាប់ពី 8.25% ជាមួយរយៈពេលបង់រំលោះរហូតដល់ 7 ឆ្នាំ ជាមួយការកក់ប្រាក់ទុកជាមុនត្រឹមតែ 10% តែប៉ុណ្ណោះ ។ 

នាយកប្រតិបត្តិធនាគារ ប្រេដ លោក Nicolas Hollanders មានប្រសាសន៍ថា “យើងខ្ញុំរីករាយក្នុងការឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយមិត្តរបស់យើងនៅក្រុមហ៊ុន Camko Motor” ។ “ពួកគេមានប្រវត្តិដ៏អស្ចារ្យជាយូរមកហើយនៅក្នុងព្រះរាជាណាចក្រ ហើយ ក្រុមហ៊ុន Hyundai មានយានយន្តដ៏ល្អឥតខ្ចោះដែលមានគុណភាពខ្ពស់” ។ 

“យើងទន្ទឹងរង់ចាំភាពបន្តជាដៃគូដ៏យូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយក្រុមហ៊ុន Hyundai Camko Motor ព្រមទាំងស្វាគមន៍អតិថិជនរបស់ពួកគេមកកាន់ធនាគារ ប្រេដ​!” 

សម្រាប់ព័ត៌មានបន្ថែម និងការណាត់ជួបសម្រាប់ការបើកបរសាកល្បង សូមចូលទៅកាន់ camko-motor.com ឬលោកអ្នកអាចពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ ប្រេដ ខេមបូឌា របស់លោកអ្នកសម្រាប់ព័ត៌មានលម្អិតអំពីឥណទានរថយន្តដ៏អស្ចារ្យរបស់យើងខ្ញុំ។ 

More Press Releases

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More

សេចក្ដីសង្ឃឹមនៃថ្ងៃអនាគតដ៏ភ្លឺស្វាងរបស់និស្សិត 

Date Published: កញ្ញា 6, 2024

Read More

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ឱកាសការងារក្នុងវិស័យបច្ចេកវិទ្យា

Date Published: សីហា 8, 2024

Read More