ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE - BRED Bank Cambodia

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

ធនាគារបានរៀបចំដំណើរទស្សនកិច្ចចំនួនពីរលើកក្នុងអំឡុងខែ មករា សម្រាប់និស្សិតដែលមានបំណងចង់ចាប់អាជីពក្នុងវិស័យហិរញ្ញវត្ថុ ដែលសកម្មភាពនេះស្ថិតក្រោមការសហការភាពជាដៃគូរបស់ធនាគារ ប្រេដ ខេមបូឌា ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំង Pour un Sourire d’Enfant (PSE) ។   

ក្រុមការងារផ្នែករដ្ឋបាលហិរញ្ញវត្ថុរបស់ធនាគារ ដឹកនាំដោយកញ្ញា ងិន សុខលាប បានទទួលស្វាគមន៍យុវជនមកកាន់ធនាគារ ក៏ដូចជាចែករំលែកចំណេះដឹងដ៏មានតម្លៃអំពីប្រភេទការងារផ្សេងៗនៃរដ្ឋបាលដែលពួកគេគួរយល់ដឹងជាមុនសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។ 

បន្ទាប់ពីការធ្វើបទបង្ហាញរបស់កញ្ញា សុខលាប ពួកគេក៏បានស្តាប់នូវការចែករំលែកចំណេះដឹងផ្ទាល់ខ្លួនដ៏គួរឱ្យចាប់អារម្មណ៍របស់កញ្ញា ដួង ករុណា ដែលជាអតីតនិស្សិតអង្គការក្រៅរដ្ឋាភិបាល PSE និងជាបុគ្គលិកបម្រើការនៅធនាគារ ប្រេដ អស់រយៈពេលជិតពីរឆ្នាំមកហើយ។ 

កញ្ញា​ ងិន សុខលាប ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុរបស់ធនាគារ ប្រេដ បានមានប្រសាសន៍ថា “បទពិសោធន៍បែបនេះពិតជាមានតម្លៃយ៉ាងខ្លាំងចំពោះយុវជនដែលចង់ចាប់អាជីពក្នុងវិស័យរបស់យើង”។ កញ្ញាបានបន្ដទៀតថា “ការដែលកញ្ញា ករុណា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ជាមួយយុវជនរបស់យើង គឺជាភស្តុតាងមួយយ៉ាងច្បាស់ថាពួកគេអាចសម្រេចនូវអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ ប្រសិនបើពួកគេមានការខិតខំប្រឹងប្រែង” ។ 

ដំណើរទស្សនកិច្ចនៅខែ មករា បានជួយដល់បេសកកម្មរបស់អង្គការក្រៅរដ្ឋាភិបាល PSE ក្នុងការត្រៀមនិស្សិតរបស់ពួកគេសម្រាប់ការចូលប្រឡូកវិស័យការងារ ក៏ដូចជាការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអង្គការក្រៅរដ្ឋាភិបាល និងធនាគារផងដែរ។ 

កញ្ញា សរ រ័ត្ន អមរា នាយកផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ការងាររបស់យើងខ្ញុំជាមួយអង្គការក្រៅរដ្ឋាភិបាល PSE គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម CSR របស់យើងខ្ញុំ ព្រមទាំងជាការបង្កើតឱកាសសម្រាប់និស្សិតដែលមានទេពកោសល្យក្នុងការបោះជំហានដំបូងនៅក្នុងអាជីពដ៏ពិសេសនេះ” ។ 

អង្គការក្រៅរដ្ឋាភិបាល PSE បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1996 ហើយបានជួយកុមាររាប់ពាន់នាក់ឲ្យរួចផុតពីភាពក្រីក្រ និងស្វែងរកការងារដែលមានជំនាញ និងប្រាក់ខែខ្ពស់។ 

More Press Releases

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More

និសិ្សតចូលរួមសិក្ខាសាលាអំពីការស្នើសុំកម្ចី 

Date Published: កញ្ញា 10, 2024

Read More