Sokchanny Koy, Author at BRED Bank Cambodia - Page 2 of 9

ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ 

ធនាគារ ប្រេដ ខេមបូឌា បានរៀបចំសន្និសីទដ៏​សំខាន់មួយដែលបានពិភាក្សាអំពីការកើនឡើងនៃបញ្ហាប្រឈម របស់សុវត្ថិភាពឌីជីថលនៅប្រទេសកម្ពុជា។  ក​ម្មវិធីនេះមានឈ្មោះថា ពង្រឹងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា៖ ការយល់ដឹងអំពីសន្តិសុខសាយប័រតាមរយៈគន្លឹះសំខាន់ៗ ដែលបានធ្វើឡើងដោយ La French Tech Phnom Penh (ជាផ្នែកមួយនៃសកម្មភាពរបស់ French Tech ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសបារាំង ដើម្បីលើកកម្ពស់នៃការកើនឡើងជាលំដាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដ៏ជោគជ័យ) ព្រមទាំងបានទាក់ទាញអ្នកដឹកនាំវិស័យឧស្សាហកម្ម អ្នកជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនៅផ្នែកសន្តិសុខឌីជីថល។  លោក David Da Costa ប្រធាននាយកដ្ឋានផ្នែកប្រតិបត្តិការ និងគ្រប់គ្រងព័ត៌មានវិទ្យារបស់ធនាគារ ប្រេដ ខេមបូឌា គឺជាវាគ្មិនក្នុងចំណោមវាគ្មិនបីរូបដែលបានថ្លែងសុន្ទរកថាជូនទស្សនិកជននៅថ្ងៃនោះ ហើយការធ្វើបទបង្ហាញរបស់លោកបានផ្តោតលើវិស័យនានានៃការគ្រប់គ្រងហានិភ័យ និងគោលការណ៍រចនានៃបច្ចេកទេសដែលធនាគារបានអនុវត្ត ដើម្បីធានាថាប្រតិបត្តិការរបស់អតិថិជនមានសុវត្ថិភាព។  លោក Da Costa បានប្រាប់ទស្សនិកជនថា “នៅពេលដែលប្រទេសកម្ពុជាធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិនប្រើប្រាស់សាច់ប្រាក់ តែរួមបញ្ចូលឌីជីថល នោះសន្តិសុខសាយប័រដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការក្លែងបន្លំ ការពារទិន្នន័យសំខាន់ៗ និងរក្សាទំនុកចិត្តរបស់អតិថិជន។ លោកក៏បានចែករំលែកការយល់ដឹងជាយុទ្ធសាស្រ្តដែលក្រុមហ៊ុន BRED Group កាត់បន្ថយហានិភ័យសន្តិសុខសាយប័រក្នុងកម្រិត និងការធានាសេវាកម្មឌីជីថលរបស់ខ្លួនមួយទៅតាមការរចនាប្រព័ន្ធ​ ឬដំណើរការ”។  កម្មវិធីនេះក៏ត្រូវបានធ្វើបទបង្ហាញដោយលោក Mr. Alvin Tan … Continued

ធនាគារ ប្រេដ គិតពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តជូនបុគ្គលិកនៅក្នុងសិក្ខារសាលាវេជ្ជសាស្រ្ដ 

នាថ្ងៃ ពុធ ទី 21 ខែ ឧសភា ឆ្នាំ 2025 ការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ បានរៀបចំសិក្ខាសាលាស្ដីអំពីសុខភាពមួយដែលធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិតពីមជ្ឈមណ្ឌលវេជ្ជសាស្ត Advance European Medicare Services (AEMC) ដើម្បីជួយបុគ្គលិកក្នុងការដោះស្រាយបញ្ហាសុខភាពដ៏ធំបំផុតចំនួនពីរដែលប្រជាជនកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះគឺជំងឺទឹកនោមផ្អែម និងភាពស្រ្ដេសតានតឹង។  ដោយមានការចូលរួមពីបុគ្គលិកជាង 40 នាក់ ក្រុមឯកទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត AEMC បានពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការការពារជំងឺទឹកនោមផ្អែម ការគ្រប់គ្រងភាពស្រ្ដេសតានតឹង និងសុខុមាលភាពផ្លូវចិត្តនៅកន្លែងធ្វើការ ទន្ទឹមនឹងនោះពួកគេក៏ទទួលបានសំណួរពីទស្សនិកជន ព្រមទាំងផ្តល់បទពិសោធន៍នៃការសាកល្បងព្យាបាលឆ្អឹងដោយចលនា និងការចាក់ម្ជុលវិទ្យាសាស្ត្រជូនដល់បុគ្គលិកផងដែរ។  មជ្ឈមណ្ឌលវេជ្ជសាស្ត AEMC គឺជាមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តកំពូលមួយនៅទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវសេវាព្យាបាល និងឯកទេសជាច្រើនប្រភេទពីវេជ្ជបណ្ឌិតខ្មែរ និងអឺរ៉ុប។ មជ្ឈមណ្ឌលវេជ្ជសាស្ត AEMC ផ្តល់អត្រាបញ្ចុះតម្លៃពិសេសដល់អតិថិជន ប្រេដ ក៏ដូចជាបុគ្គលិករបស់ធនាគារ និងក្រុមគ្រួសាររបស់ពួកគេ ដោយស្ថិតក្រោមការចុះកិច្ចព្រមព្រៀងជាដៃគូសហការជាមួយធនាគារ ប្រេដ។  កញ្ញា ស រ័ត្ន អមរា នាយិកាផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ការប្រកាន់យកទម្លាប់រស់នៅប្រកបដោយសុខភាពល្អ គឺមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា ហើយពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយដែលពួកយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការរបស់ពួកយើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត​ AEMC ដែលពួកគេមិនត្រឹមតែផ្តល់ការបញ្ចុះតម្លៃលើសេវាថែទាំសុខភាពប៉ុណ្ណោះទេ … Continued

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

បន្ទាប់ពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំងឈ្មោះថា អង្គការដើម្បីស្នាមញញឹមនៃកុមារ ធនាគារ ប្រេដ ខេមបូឌា នឹងបង្ហាញស្នាដៃសិល្បៈគំនូរដែលបង្កើតឡើងដោយសិស្សសាលាអង្គការ PSE នៅក្នុងផុសថ្ងៃបុណ្យឈប់សម្រាករបស់ប្រទេសកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ។  ក្នុងអំឡុងពេលសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមការងារផ្នែករចនារបស់ធនាគារ ប្រេដ នាខែវិច្ឆិកា ឆ្នាំ 2024 កុមារាកុមារីទាំងឡាយបានបង្កើតស្នាដៃសិល្បៈគំនូរដ៏ច្នៃប្រឌិតជាច្រើនក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាកនៅប្រទេសកម្ពុជា ដែលពួកយើងអាចទស្សនាបានរយៈពេលពេញមួយឆ្នាំ។  ជ័យលាភីទាំងអស់ត្រូវបានជ្រើសរើសដោយគណៈកម្មាការ ហើយកុមារម្នាក់ៗសុទ្ធតែទទួលបានរង្វាន់សម្រាប់គំនូររបស់ពួកគេ។  លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ បានមានប្រសាសន៍ថា “កិច្ចសហការជាមួយអង្គការ PSE ទទួលបានជោគជ័យដ៏អស្ចារ្យ។ “វាបានផ្តល់ឱកាសដ៏ល្អមួយសម្រាប់កុមារក្នុងការសិក្សាបន្ថែមអំពីវប្បធម៌ខ្មែរ ក៏ដូចជាមានភាពសប្បាយរីករាយ និងធ្វើការសាកល្បងជំនាញសិល្បៈគំនូររបស់ពួកគេផងដែរ។”  សូមចូលមើលរូបគំនូររបស់ជ័យលាភីទាំងអស់នៅទីនេះ ហើយប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការងារដ៏អស្ចារ្យនៃអង្គការ PSE សូមចូលទៅកាន់ pse.ngo ។