Sokchanny Koy, Author at BRED Bank Cambodia

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការកៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ជាកម្ពុជាតាមរយៈធនាគារ ប្រេដ ដើម្បីគាំទ្រសុខាភិបាលរបស់កុមារកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៥ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី និង មូលនិធិគន្ធបុប្ជាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីធ្វើការកៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព តាមរយៈបណ្តាញសាខារបស់ ធនាគារ ប្រេដ និងប្រព័ន្ធឌីជីថលផ្សេងៗ ដើម្បីបង្កើនការគាំទ្រ លើសុខភាពកុមារទូទាំងប្រទេស។  អង្គពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។  អង្គពិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក Nicolas Hollanders នាយកប្រតិបត្តិ នៃ ធនាគារ ប្រេដ ខេមបូឌា និងមានការចូលរួមពីសមាជិកគណៈកម្មការគ្រប់គ្រងរបស់ធនាគារ ប្រេដ ព្រមទាំងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងដែលតំណាងដោយប្រធាន លោក Cyril Girot និងនាយកប្រតិបត្តិ លោក Charles Juilliard និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ដែលតំណាងដោយប្រធាន លោក Gabriele Faja និងនាយកប្រតិបត្តិ លោក … Continued

សូមណែនាំម៉ាស៊ីនដាក់ប្រាក់ថ្មីរបស់យើងខ្ញុំ ដែលមានភាពរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួល​

ធនាគារ ប្រេដ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសដាក់ឲ្យដំណើរការម៉ាស៊ីនដាក់ប្រាក់ ដែលជាការបង្ហាញពីយុគសម័យថ្មីប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អតិថិជនរបស់យើងខ្ញុំ។ ក្នុងនាមជាធនាគារអឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំប្តេជ្ញាក្នុងការនាំយកនូវដំណោះស្រាយធនាគារលំដាប់ពិភពលោកមកជូនអតិថិជនរបស់យើងខ្ញុំ។  ការបើកដំណើរការម៉ាស៊ីនដាក់ប្រាក់របស់យើងខ្ញុំគឺជាការបោះជំហានទៅមុខ ដែលធ្វើឲ្យធនាគារកាន់តែមានភាពងាយស្រួល មានសុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់ពេលវេលា។ យើងខ្ញុំសូមគោរពអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ប្រើប្រាស់ម៉ាស៊ីនដាក់ប្រាក់ថ្មីដែលមានល្បឿនលឿន និងមានសុវត្ថិភាពខ្ពស់។  អត្ថប្រយោជន៍  • ប្រើប្រាស់បានគ្រប់ពេលវេលា (24/7) ៖ ដាក់ប្រាក់បានគ្រប់ពេល មិនថាពេលថ្ងៃ ឬពេលយប់។    • បញ្ជូនសាច់ប្រាក់ទៅកាន់គណនីបានភ្លាមៗ៖ សាច់ប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកភ្លាមៗ។ • មិនចាំបាច់បំពេញឯកសារ៖ មិនចាំបាច់បំពេញប័ណ្ណដាក់ប្រាក់ទេ គ្រាន់តែប្រើប្រាស់កាតធនាគារ ប្រេដ ជាមួយនឹងសាច់ប្រាក់របស់អ្នកតែប៉ុណ្ណោះ។ • មានសុវត្ថិភាព និងភាពងាយស្រួល៖ ផ្តល់ជូននូវដំណើរការដាក់ប្រាក់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ដោយប្រើការផ្ទៀងផ្ទាត់ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីការពារប្រតិបត្តិការ និងស្វ័យប្រវត្តិកម្ម ដោយកាត់បន្ថយកំហុសឆ្គងផ្សេងៗ។  សូមមកទទួលយកបទពិសោធន៍នៃអត្ថប្រយោជន៍ថ្មីនៅថ្ងៃនេះដោយទៅកាន់សាខាធនាគារ ប្រេដ​ ដែលមានម៉ាស៊ីនដាក់ប្រាក់នៅជិតអ្នកបំផុត។   ក្រុមការងាររបស់យើងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជាជំនួយ និងឆ្លើយសំនួរណាមួយរបស់អ្នក។ 

ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង

ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំងជាប្រចាំឆ្នាំ បានប្រារព្ធនៅស្ថានទូតប្រទេសបារាំងក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី 5 ខែ មិថុនា ឆ្នាំ 2025 ដោយបានទាក់ទាញអ្នកចូលរួមប្រមាណ 500 នាក់ រួមមានសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាពីកម្មវិធីបង្រៀនជាភាសាបារាំង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងសាលាផ្សេងៗជាច្រើនទៀត។   កញ្ញា ស រ័ត្ន អមរា នាយិកាផ្នែកធនធានមនុស្សនៃធនាគារ ប្រេដ បានមានប្រសាសន៍ថា “ ទិវានេះជាឱកាសដ៏ល្អសម្រាប់យុវជនដែលបានសិក្សានៅប្រទេសបារាំង ឬធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនិយោជកនាពេលអនាគត និងពង្រីកបណ្តាញនៃអតីតនិស្សិត” ។ កញ្ញាបានបន្ដទៀតថា “ ពួកយើងពិតជារីករាយដែលបានទទួលស្វាគមន៍អ្នកចូលរួមប្រមាណ 60 នាក់មកកាន់ស្ដង់របស់ពួកយើងនៅថ្ងៃនោះ ដែលពួកគាត់ភាគច្រើនបានមានចំណាប់អារម្មណ៍ជាខ្លាំងលើឱកាសការងារនៅធនាគារ។ ”  នាយកប្រតិបត្តិនៃធនាគារ ប្រេដ លោក Nicolas Hollanders និងប្រធានផ្នែកទំនាក់ទំនង ​លោក Rofasaly Mat ក៏បានចូលរួមពិភាក្សាក្នុងកិច្ចប្រជុំតុមូលផងដែរ។ លោក Mat គឺជាសមាជិកនៃអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង ហើយបានចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយអ្នកចូលរួមទាំងអស់ផងដែរ។ លោកបានមានប្រសាសន៍ថា “​ក្រៅពីជំនាញបច្ចេកទេស ការសិក្សានៅប្រទេសបារាំងបានផ្តល់ឱកាសឲ្យខ្ញុំអភិវឌ្ឍន៍ការគិតដោយមានការបើកចំហជាងមុន និងមានសមត្ថភាពក្នុងការសម្របទៅតាមវប្បធម៌ចំរុះផ្សេងៗ ហើយវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់មុខងារបច្ចុប្បន្នរបស់ខ្ញុំ … Continued