
អំពីយើងខ្ញុំ
ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា របស់យើងខ្ញុំបានផ្តល់ជូនអតិថិជននូវស្តង់ដារធនាគារអន្តរជាតិខ្ពស់បំផុត និងបទពិសោធសេវាធនាគារដ៏ល្អឥតខ្ចោះតែមួយគត់នៅកម្ពុជា។
យើងខ្ញុំផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងជាមួយនឹងសេវាធនាគារកាន់តែឆ្លាតវៃ ដោយច្នៃផលិតផល និងសេវាធនាគារដ៏សម្បូរបែបដើម្បីបំពេញឲ្យចំតម្រូវការរបស់អតិថិជនជាលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គល។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire ដែលមានប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកបណ្តាញជាសកល។ BRED Banque Populaire គឺជាសមាជិកមួយរបស់ BCPE ដែលជាសម្ព័ន្ធធនាគារធំជាងគេមួយរបស់ប្រទេសបារាំង ជាមួយតួលេខអតិថិជនចំនួន ៣៦លាននាក់នៅទូទាំងពិភពលោក។ ជារួមសម័ន្ធធនាគារទាំងនេះ បានផ្តល់នូវបទពិសោធសេវាធនាគារជូនអតិថិជនរបស់ខ្លួនជាង ១០០ឆ្នាំ មកហើយ។
សេវាកាន់តែឆ្លាតវៃ
យើងខ្ញុំបម្រើសេវាធនាគារ ២៤ម៉ោង/សប្តាហ៍ តាមរយៈសេវាធនាគារលើអ៊ីនធើណិត និងកម្មវិធីលើទូរសព្ទ (សម្រាប់ Android & iOS) និងម៉ាស៊ីនអេធីអឹម។ លោកអ្នកក៏អាចអញ្ជើញមកធ្វើប្រតិបត្តិការសេវាធនាគារដោយផ្ទាល់នៅតាមបណ្តាញសាខាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់ ឬហៅទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនដ៏រួសរាយរាក់ទាក់របស់យើងខ្ញុំ។

កម្រិតស្តង់ដារជាសកលខ្ពស់បំផុត
ធនាគារ ប្រេដ ផ្តល់ជូននូវស្តង់ដារកម្រិតមាសសម្រាប់ប្រតិបត្តិការសេវាធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់តម្រូវការដល់សហគ្រាសធុនតូច និងមធ្យម (SMEs) អតិថិជនលក្ខណៈអាជីវកម្ម និងអតិថិជនថ្នាក់មធ្យមដែលកំពុងមានកម្រិតរីកចម្រើនកាន់តែប្រសើរនៅកម្ពុជា។
បន្ថែមពីលើការគោរពតាមបទប្បញ្ញត្តិធនាគារក្នុងស្រុក ដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា យើងខ្ញុំក៏ផ្តល់ជូនអតិថិជននូវការការពារមួយកម្រិតទៀតលើបទប្បញ្ញត្តិដែលកំណត់ដោយគណៈកម្មាធិការធនាគាអឺរ៉ុបនៃគណៈកម្មាធិការអឺរ៉ុប និងជាក្រុមបុត្រសម្ព័ន្ធគ្រប់គ្រងដោយ BRED Banque Populaire ដែលការវាយតម្លៃស្ថិតក្នុងកម្រិត A1/A+។

កេរ្តិ៍ដំណែល និងជោគជ័យនៅកម្ពុជា
ធនាគារ ប្រេដ ពាំនាំកេរ្តិ៍តំណែលសហភាពអឺរ៉ុបទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់បំផុតសម្រាប់យើងក្នុងនាមជាប្រជាជនកម្ពុជា។ បុគ្គលិកភាគច្រើនរបស់យើងខ្ញុំ ជាជនជាតិខ្មែរហើយ ៩០% នៃផលប័ត្របច្ចុប្បន្នរបស់ធនាគារ ប្រេដ ក៏បានមកពីអតិថិជនក្នុងស្រុកផងដែរ។
ចាប់ផ្តើមពីបុគ្គលិក ៣០នាក់ ដែលបានជួយជ្រោមជ្រែងបង្កើតធនាគារ ប្រេដ ប៊ែង ខេមបូឌា នៅឆ្នាំ ២០១៧ យើងខ្ញុំបានពង្រីកប្រតិបត្តិការ ដែលនាពេលបច្ចុប្បន្នមានបុគ្គលិកចូលរួមកើនរហូតដល់ជាង ២៥០នាក់នៅទូទាំង ៩ សាខាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង។
ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ យើងខ្ញុំគ្រោងពង្រីកសាខាយ៉ាងតិចពី ១៥ ទៅ ២០ សាខានៅតាមបណ្តាក្រុងផ្សេងៗស្ទើរពាសពេញប្រទេសកម្ពុជា។

យល់ច្បាស់អំពីតម្រូវការអតិថិជន
នៅធនាគារ ប្រេដ ប៊ែង ខេមបូឌា យើងខ្ញុំផ្តោតលើទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន។ ក្រុមប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ សុទ្ធតែមានទេពកោសល្យ និងចំណេះដឹងដែលអាចនិយាយបានថា ពួកគាត់ជាធនារិក/ធនាគារិកាឆ្នើមបំផុតនៅក្នុងសហគមន៍ធនាគារកម្ពុជា។
ដំបូងយើងខ្ញុំត្រូវធ្វើការស្វែងយល់លើតម្រូវការរបស់អតិថិជន មុនពេលឈានដល់ការផ្តល់ដំណោះស្រាយឲ្យត្រូវនឹងតម្រូវការរបស់ពួកគាត់។ ទន្ទឹមគ្នាផងដែរ យើងខ្ញុំក៏ត្រូវព្យាយាមពន្យល់លម្អិតដើម្បីឲ្យប្រាកដថាអតិថិជនយល់ច្បាស់អំពីលក្ខខណ្ឌផលិតផលហិរញ្ញវត្ថុទាំងនោះ ដោយមិនមានការលាក់លៀមលើកម្រៃសេវា ឬការផាកពិន័យផ្សេងៗ។

ផលប័ត្រធនាគាររបស់យើងខ្ញុំ
ធនាគារ ប្រេដ បានស្វាគមន៍អតិថិជនជាង ៧៨០០នាក់ មកចូលរួមជាសមាជិកគ្រួសាររបស់យើងខ្ញុំក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ប៉ុណ្ណោះ ខណៈពេលដែលទិន្នន័យប្រាក់សន្សំ និងឥណទានបានកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេលដូចគ្នា។
យើងខ្ញុំផ្តល់ជូនទាំងអតិថិជនទូទៅនូវសេវាធនាគារលើអ៊ីនធើណិត កម្មវិធីលើទូរសព្ទ សាខាធនាគារ និងបណ្តាញម៉ាស៊ីនអេធីអឹម ខណៈពេលដែលផ្នែក អាជីវកម្មរបស់យើងខ្ញុំ ធ្វើការលើផ្នែកអាជីវកម្មជាច្រើនចាប់ពីសហគ្រាសធុនតូច និងមធ្យមរហូតដល់ប្រភេទក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិ។
ធនាគារ ប្រេដ ដឹងថាអតិថិជនចាប់អារម្មណ៍ និងផ្តល់ទំនុកចិត្តលើសុវត្ថិភាពខ្ពស់របស់យើងក្រោមបទប្បញ្ញត្តិធនាគារ និងផលិតផលហិរញ្ញវត្ថុអឺរ៉ុប ដែលច្នៃចំនឹងតម្រូវការរបស់អតិថជនទាំងសេវាធនាគារទូទៅ និងលក្ខណៈអាជីវកម្មរបស់យើងខ្ញុំ។
សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ជារឿយៗតម្រូវការរបស់ពួកគាត់ គឺឥណទានទុនបន្ថែមដែលនឹងអនុញ្ញាតឱ្យពួកគាត់ពង្រីកប្រតិបត្តិការអាជីវកម្ម ខណៈពេលដែលអតិថិជនធំៗអាចត្រូវការសេវាកម្មទំនើបបន្ថែមទៀតដូចជាហិរញ្ញប្បទានពាណិជ្ជកម្ម និងការប្តូររូបិយប័ណ្ណបរទេស។

លទ្ធផលការងារសង្គមរបស់ធនាគារ ប្រេដ
ក្នុងនាមជាធនាគារអន្តរជាតិ យើងខ្ញុំយល់ច្បាស់លើភារកិច្ចចំពោះប្រជាជនកម្ពុជា ដោយមិនគ្រាន់តែផ្តល់នូវភាពងាយស្រួលលើសេវាធនាគារ ការស្នើឥណទាន និងផ្តល់អត្រាការប្រាក់នោះទេ។
យើងខ្ញុំជឿថាចំណុចយល់ដឹងអំពីបញ្ហាសង្គម និងបរិស្ថានត្រូវតែជាផ្នែកមួយក្នុងដំណើរប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ប្រេដ ដើម្បីស្ថេរភាព និងបានទៅដល់ដៃគូ អ្នកផ្គត់ផ្គង់ អតិថិជន បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគាត់។

ដៃគូសហការរវាងអង្គការ និងធនាគារ ប្រេដ
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការបារាំងមួយដែលបានភ្ជាប់ទំនាក់ទំនងនឹងកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ បេសកកម្មរបស់ PSE គឺជួយកុមារកម្ពុជាឲ្យចាកផុតពីភាពទុគត៌ក្រីក្រ និងតម្រង់ផ្លូវពួកគាត់តាមរយៈការផ្តល់ចំណេះដឹង និងជំនាញច្បាស់លាស់ដើម្បីទទួលបានប្រាក់កម្រៃពីអាជីពការងារ។ បន្ទាប់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Natixis (ដែលជាក្រុមហ៊ុនរងរបស់ BRED Group) ធនាគារ ប្រេដ បានសហការជាមួយសាលាពាណិជ្ជកម្មរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដើម្បីផ្តល់កម្មសិក្សារយៈពេល ៣ខែ ដល់និស្សិតចំនួន ៥នាក់។ ដូច្នេះនិស្សិតហាត់ការអាចទទួលបាននូវបទពិសោធវិជ្ជាជីវៈពីធនាគារអន្តរជាតិ និងជាសកលដើម្បីបំពេញការសិក្សារបស់ពួកគេ ក៏ដូចជាជួយអភិវឌ្ឍជំនាញការងាររបស់ពួកគេបន្ទាប់ពីបញ្ចប់ការសិក្សា។
តំណែងការងារនៅធនាគារ ប្រេដ
ចាប់តាំងពីបើកដំណើរការដំបូងនៅក្នុងឆ្នាំ ២០១៧ ធនាគារ ប្រេដ ប៊ែង ខេមបូឌា របស់យើងខ្ញុំបានផ្តល់ជូនអតិថិជននូវស្តង់ដារធនាគារអន្តរជាតិខ្ពស់បំផុត និងបទពិសោធសេវាធនាគារដ៏ល្អឥតខ្ចោះតែមួយគត់នៅកម្ពុជា។
យើងខ្ញុំផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងជាមួយនឹងសេវាធនាគារកាន់តែឆ្លាតវៃ ដោយច្នៃផលិតផល និងសេវាធនាគារដ៏សម្បូរបែបដើម្បីបំពេញឲ្យចំតម្រូវការរបស់អតិថិជនជាលក្ខណៈអាជីវកម្ម និងលក្ខណៈបុគ្គល។
ធនាគារ ប្រេដ គឺជាធនាគារអឺរ៉ុបដំបូង និងតែមួយគត់នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារបារាំង BRED Banque Populaire ដែលមានប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងពង្រីកបណ្តាញជាសកល។ BRED Banque Populaire គឺជាសមាជិកមួយរបស់ BCPE ដែលជាសម្ព័ន្ធធនាគារធំជាងគេមួយរបស់ប្រទេសបារាំងជាមួយតួលេខអតិថិជនចំនួន ៣៦ លាននាក់នៅទូទាំងពិភពលោក។ ជារួមសម័ន្ធធនាគារទាំងនេះ បានផ្តល់នូវបទពិសោធសេវាធនាគារជូនអតិថិជនរបស់ខ្លួនជាង ១០០ឆ្នាំ មកហើយ។
ការផ្តល់ជូនថ្មីៗសម្រាប់អតិថិជនធនាគារ ប្រេដ
ឆុងកាហ្វេថ្ងៃនេះ ទូទាត់តាមក្រោយជាមួយក្រុមហ៊ុន ខូហ្វី
ប្រសិនបើអ្នកចូលចិត្តញ៉ាំកាហ្វេ អ្នកនឹងចូលចិត្តការផ្តល់ជូនដ៏អស្ចារ្យនេះពីក្រុមហ៊ុន ខូហ្វី! គ្រាន់តែចូលទៅកាន់ហាងណាមួយរបស់ពួកគេ ជ្រើសរើសម៉ាស៊ីនឆុងកាហ្វេដែលអ្នកពេញចិត្ត រួចបង់រំលស់ប្រចាំខែក្នុងតម្លៃសមរម្យជាមួយកម្ចីបង់រំលស់ ADVANCE ដែលជាកម្ចីបុគ្គលមានភាពរហ័ស និងងាយស្រួលពីធនាគារ ប្រេដ ខេមបូឌា។
បង់ថ្លៃសាលាដោយងាយៗជាមួយសេវាធនាគារ BRED Bank Connect!
ធនាគារ ប្រេដ និងសាលាអន្តរជាតិ The Giving Tree បានសហការគ្នាដើម្បីផ្ដល់ជូនអ្នកនូវថ្លៃសិក្សាថ្មីដ៏អស្ចារ្យនៃកម្ចីបង់រំលស់ ADVANCE ដែលអនុញ្ញាតឲ្យមាតាបិតាសិស្សអាចគ្រប់គ្រងការចំណាយលើការសិក្សារបស់កូនៗ ពួកគេបានយ៉ាងងាយស្រួល និងធ្វើការបង់រំលស់ប្រចាំខែក្នុងតម្លៃសមរម្យ។
ជាមួយនឹងកម្ចីបង់រំលស់ ADVANCE អ្នកអាចបង់ថ្លៃសាលាពេញមួយឆ្នាំជាមុន ហើយទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃដែលផ្តល់ជូនដោយសាលាអន្តរជាតិ The Giving Tree!
ទទួលបានប្រយោជន៍ជាច្រើនជាមួយការផ្ដល់ជូនដ៏អស្ចារ្យនៅថ្ងៃនេះ!
ស្វែងយល់បន្ថែម។
សន្សំសំចៃនៅពេលអ្នកបង់ថ្លៃសាលាតាមវិធីងាយៗ
ឥឡូវនេះ មាតាបិតាសិស្សសាលាអន្តរជាតិ Footprints អាចបង់ថ្លៃសាលាបានរហូតដល់ 3 ឆ្នាំជាមុន និងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យ ដោយសារការសហការរបស់យើងខ្ញុំជាមួយធនាគារ ប្រេដ ខេមបូឌា។
ជ្រើសរើសការបង់ថ្លៃសាលាជាមុនជាមួយនឹងកម្ចីបង់រំលស់ ADVANCE របស់ធនាគារ ហើយអ្នកនឹងអាចបង់ថ្លៃសាលាតាមតម្លៃបច្ចុប្បន្នរហូតដល់រយៈពេលបីឆ្នាំពេញ! សំណើមានភាពងាយស្រួល និងរហ័ស ហើយអ្នកនឹងរីករាយក្នុងការបង់ថ្លៃសាលាដ៏ងាយស្រួលជាមួយថវិកាប្រចាំខែរបស់អ្នក!
ស្វែងយល់បន្ថែម។
ទទួលបានបទពិសោធន៍ពិសាអាហារដ៏ល្អប្រណិត
ទទួលបានបទពិសោធន៍នៃការពិសាអាហារនៅសណ្ឋាគារ Raffles ភោជនីយដ្ឋាន Khéma Malis Yi Sang The Mekong Siena និង The Lounge។ រីករាយជាមួយអាហារឈុត ឬតែពេលរសៀលដ៏ប្រណិត សម្រាប់ពីរនាក់។ កន្លែងមានកំណត់សម្រាប់តែអតិថិជន ប្រើកាត Visa Platinum ចំនួន 20 នាក់ប៉ុណ្ណោះក្នុង 1 ខែ។ ដូច្នេះលោកអ្នកត្រូវធ្វើការកក់ទុកមុនយ៉ាងតិច ណាស់រយៈពេល 3 ថ្ងៃ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ទទួលបានការបញ្ចុះតម្លៃ 15% លើវគ្គសិក្សាខ្លីតាមរយៈ 2U GetSmarter
នាំមកជូនលោកអ្នកនូវសាកលវិទ្យាល័យល្បីៗលើពិភពលោក! ទទួលបានការបញ្ចុះតម្លៃ ១៥% នៅលើ www.getsmarter.com គ្រាន់បញ្ចូលកូដ 2UESGSVISA15 ពេលទូទាត់ជាមួយ VISA កាតធនាគារ ប្រេដ។
ការផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
ការបញ្ចុះតម្លៃដ៏អស្ចារ្យ
តើលោកអ្នកចង់ជួលរថយន្តប្រណិតក្នុងតម្លៃពិសេសមែនទេ? ប្រសិនបើលោកអ្នកជាអតិថិជន Platinum របស់ធនាគារ ប្រេដ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃ 20% លើតម្លៃធម្មតា។ គ្រាន់តែកក់តាម www.avisworld.com/visa ដើម្បីធានាថាលោកអ្នកនឹងទទួលបានតម្លៃពិសេសសម្រាប់អតិថិជន Platinum និងជិះរថយន្តតាមបំណងប្រាថ្នារបស់លោកអ្នកក្នុងតម្លៃពិសេស!
ការផ្ដល់ជូននឹងផុតកំណត់ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។
លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្តន៍។
បញ្ចុះតម្លៃ ៨% រាល់ការកក់សណ្ឋាគារនៅលើវេបសាយ agoda.com/visakh
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ! បញ្ចុះតម្លៃ ៨% រាល់ការកក់សណ្ឋាគារនៅទូទាំងពិភពលោកជាមួយធនាគារ ប្រេដ! គ្រាន់តែលោក អ្នកប្រើ VISA កាតរបស់ធនាគារ ប្រេដ ពេលកក់នៅលើវេបសាយ agoda.com/visakh ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
រីករាយជាមួយការប្រមូលផ្ដុំនៃអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន ៧
ពីការស្នាក់នៅបែបប៊ូទីក រហូតដល់សណ្ឋាគារល្បីៗលើពិភពលោក អ្នកអាចតម្លើងស្តង់ដារស្នាក់នៅរបស់អ្នកដោយមិនគិតថ្លៃដោយក្លាយទៅជាសមាជិក វីអាយភី និងរីករាយជាមួយការប្រមូលផ្ដុំនៃអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន ៧*។ ដើម្បីទទួលយកបទពិសោធន៍នៃការផ្តល់ជូនដែលមិនអាចប្រៀបផ្ទឹមនេះ គ្រាន់តែប្រើកាត VISA របស់ធនាគារ ប្រេដ ដើម្បីកក់ការស្នាក់នៅរបស់អ្នកតាមអ៊ីនធឺណិតនៅ www.visaluxuryhotels.com ។
ការផ្តល់ជូននេះរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

ទទួលបានបទពិសោធន៍ដ៏ល្អប្រណិត នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់
ទទួលបានបទពិសោធន៍ដ៏ល្អប្រណិត នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។ ស្នាក់នៅបន្ទប់ State Rooms ដ៏គួរឲ្យទាក់ទាញរបស់សណ្ឋាគារដែលមានការរួមបញ្ចូលនូវរចនាបទតាមបែបសម័យទំនើប និងសម័យទស្សវត្តន៍ទី 19 ។ គ្រាន់តែចំណាយចាប់ពី $295++ ក្នុងមួយយប់ លោកអ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនរួមមានៈ
- អាហារពេលព្រឹកប្រចាំថ្ងៃនៅភោជនីយដ្ឋាន Le Phnom 1929
- ស្រាក្រឡុកប្រចាំសណ្ឋាគារ រ៉ាហ្វិល មួយកែវសម្រាប់ភ្ញៀវម្នាក់
- ពិសាតែពេលរសៀលចំនួនមួយដងអំឡុងពេលស្នាក់នៅ
- ផ្ដល់ការ៉េមដោយឥតគិតថ្លៃនិងគ្មានការកំណត់សម្រាប់ក្មេងអំឡុងពេលស្នាក់នៅ
- ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណដោយឥតគិតថ្លៃ
- បញ្ចុះតម្លៃ 50% សម្រាប់ការស្នាក់នៅបន្ទប់ទី 2
- អាចចូលស្នាក់នៅមុនបានចាប់ពីម៉ោង 10 ព្រឹក និងចេញយឺតបានរហូតដល់ម៉ោង 4 ល្ងាច។
ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2023 ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

សូមកុំរំលងការបញ្ចុះតម្លៃ 50% របស់ foodpanda ជារៀងរាល់ថ្ងៃ ពុធ
ស្វែងរកអ្នកពូកែញ៉ាំទាំងអស់គ្នា! ទទួលបានការបញ្ចុះតម្លៃ លើការបញ្ជាទិញអាហារឆ្ងាញ់ៗ និងទំនិញគ្រប់មុខពី Foodpanda រៀងរាល់ថ្ងៃពុធ។ គ្រាន់ធ្វើការទូទាត់ជាមួយ Visa កាតរបស់ធនាគារ ប្រេដ និងប្រើកូដ “VISA4PU” លើការបញ្ជាទិញត្រឹម 5 និងកំណត់ការប្តូរយកទឹកប្រាក់វិញត្រឹម 2 ដងប៉ុណ្ណោះក្នុងមួយខែសម្រាប់ម្នាក់។
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2023។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
TADA ផ្ដល់ជូននូវការបញ្ចុះតម្លៃ 50% ជារៀងរាល់ថ្ងៃចុងសប្ដាហ៍
សន្សំសំចៃបានកាន់តែច្រើនជាមួយនឹងការធ្វើដំណើររបស់លោកអ្នក! TADA ផ្ដល់ជូននូវការបញ្ចុះតម្លៃ 50% លើការធ្វើដំណើរជារៀងរាល់ថ្ងៃចុងសប្ដាហ៍ (ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ) ដល់ទៅ 2 ដុល្លារក្នុងការធ្វើដំណើរម្តង។ លោកអ្នកគ្រាន់តែប្រើប្រូម៉ូសិនកូដ “WEEKEND” រួចកុំភ្លេចដាក់បញ្ចូល Visa កាតរបស់ធនាគារ ប្រេដ ក្នុងវិធីទូទាត់របស់លោកអ្នក។
ការផ្ដល់ជូននេះផុតកំណត់រហូតដល់រង្វាន់អស់ពីស្ដុក ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
ទទួលបាន pandapro subscription រយៈពេល ៦ ខែឥតគិតថ្លៃជាមួយ Visa កាតរបស់ធនាគារ ប្រេដ
ចំណេញកាន់តែច្រើន! លោកអ្នកនឹងមានឱកាសទទួលបាន pandapro subscription រយៈពេល ៦ ខែឥតគិតថ្លៃជាមួយការបញ្ជាទិញតាម foodpanda (យ៉ាងតិច 3 ដងក្នុងមួយសប្ដាហ៍) និងទូទាត់ជាមួយ Visa កាតរបស់ធនាគារ ប្រេដ។
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2023។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
ទិញធានារ៉ាប់រង PRU Digital នឹងទទួលបាន Aeon e-voucher $5!
ជាមួយនឹងប្រូម៉ូសិនចុងក្រោយបំផុតរបស់យើង អ្នកនឹងទទួលបាន Aeon e-voucher ចំនួន 5 ដុល្លារ នៅពេលអ្នកទិញធានារ៉ាប់រង PRU Digital ណាមួយនៅលើកម្មវិធីទូរសព្ទ Pulse ហើយបង់ប្រាក់ជាមួយកាត Visa របស់ធនាគារ ប្រេដ។
ការផ្ដល់ជូនផុតកំណត់ត្រឹមថ្ងៃទី 31 ខែ តុលា ឆ្នាំ 2023។
សូមចូលមើលលក្ខខណ្ឌផ្សេងៗ និងរបៀបប្រើនៅទីនេះ។
សន្សំបានដល់ទៅ 15% នៅភោជនីយដ្ឋាន អាមីហ្គូស ប្រេស៊ីលាន ស្តេកហោស
អ្នកអាចទទួលបានការបញ្ចុះតម្លៃ 15% លើវិក្កយបត្រអាហារពេលល្ងាចរបស់អ្នក (ឬ 10% លើអាហារថ្ងៃត្រង់) នៅពេលអ្នកពិសាអាហារនៅភោជនីយដ្ឋាន អាមីហ្គូស ប្រេស៊ីលានស្ដេកហោស ហើយទូទាត់ប្រាក់ជាមួយកាត Visa ធនាគារ ប្រេដ របស់អ្នក។
ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។