ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ថ្ងៃអនាគត - BRED Bank Cambodia

ការត្រៀមខ្លួនរបស់សិស្សានុសិស្សសម្រាប់ថ្ងៃអនាគត

សិស្សានុសិស្សមួយក្រុមនៃ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant) ថ្មីៗនេះបានមកកាន់ការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ក្នុងដំណើរទស្សនកិច្ចស្ដីអំពីគោលដៅការងារដែលពួកគេចង់ធ្វើនាពេលអនាគត។

អង្គការក្រៅរដ្ឋាភិបាលប្រទេសបារាំងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជួយកុមារកម្ពុជាដែលមានជីវភាពក្រីក្រ ហើយបានធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រតាំងពីឆ្នាំ 1996 ដើម្បីជួយកុមារឲ្យរួចផុតពីភាពទុគ៌ត តាមរយៈការផ្តល់នូវការអប់រំដ៏ល្អ និងជួយពួកគេក្នុងការស្វែងរកការងារដែលមានជំនាញ និងប្រាក់ខែល្អសមរម្យ។

ធនាគារ ប្រេដ ខេមបូឌា បានចាប់ដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារដោយ  ផ្តល់កម្មសិក្សាដល់សិស្សានុសិស្ស និងដំណើរទស្សនកិច្ចនៅថ្ងៃទី 26 ខែ មេសា ឆ្នាំ 2024 ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយយុវវ័យដើម្បីសម្រេចចិត្តលើប្រភេទការងារដែលពួកគេចង់ធ្វើនៅថ្ងៃអនាគត។

សិស្សានុសិស្សបានទទួលបទបង្ហាញជាច្រើនពីក្រុមការងាររបស់ធនាគារដូចជា ផ្នែកធនធានមនុស្ស ផ្នែកសវនកម្មផ្ទៃក្នុង ផ្នែកបណ្តាញសាខា ផ្នែកធនាគារហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ ដែលឥឡូវនេះសិស្សានុសិស្សទទួលបានចំណេះដឹងដែលពួកគេត្រូវការ ប្រសិនបើពួកគេចង់ប្រកបអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុនាពេលអនាគត។

លោក Nicolas Hollanders នាយកប្រតិបត្តិរបស់ធនាគារ ប្រេដ បានមានប្រសាសន៍ថា “បទពិសោធន៍បែបនេះពិតជាមានសារៈសំខាន់ណាស់។ អង្គការដើម្បីភាពញញឹមនៃកុមារ នាំមកនូវក្តីសង្ឃឹមយ៉ាងពិតប្រាកដសម្រាប់អនាគតនៃកុមារទាំងនេះ និងជួយផ្លាស់ប្តូរជីវិតរបស់ពួកគេ។ វាជាកិត្តិយសសម្រាប់ក្រុមការងាររបស់យើងខ្ញុំដែលបានក្លាយជាផ្នែកមួយនៃដំណើរការនេះ ក៏ដូចជាផ្តល់ទិសដៅដ៏ចាំបាច់ទៅកាន់យុវវ័យជំនាន់ក្រោយ នៅពេលពួកគេធ្វើការពិចារណាលើតម្រូវការការងារក្នុងបរិយាកាសវិជ្ជាជីវៈដូចជាធនាគាររបស់យើងខ្ញុំ។ ធនាគារ ប្រេដ ខេមបូឌា នឹង​ខិតខំ​ជានិច្ច​ដើម្បី​​គាំទ្រការផ្ដល់ឱកាស​ស្មើៗគ្នា»។

សិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant) បានជួបជាមួយក្រុមការងាររបស់ធនាគារ ប្រេដខេមបូឌា។

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More