Personal KHR Account - BRED Bank Cambodia

ការកែលម្អកញ្ចប់គណនីរបស់យើងខ្ញុំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ!

ការកែលម្អកញ្ចប់គណនីរបស់យើងខ្ញុំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ!

គំនិតផ្តួចផ្តើមនេះបានអនុញ្ញាតឲ្យអតិថិជនរបស់យើងខ្ញុំអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល ក៏ដូចជាលើកកម្ពស់រូបិយប័ណ្ណជាតិរបស់ពួកយើងផងដែរ។

គណនីចរន្តប្រាក់រៀលរបស់យើងខ្ញុំដំណើរការយ៉ាងរលូនជាមួយនឹងគណនីផ្សេងទៀតនៅក្នុងកញ្ចប់គណនី ដោយផ្តល់ឲ្យអតិថិជនគ្រប់រូបនូវភាពបត់បែនក្នុងការជ្រើសរើសរបៀបគ្រប់គ្រងប្រតិបត្តិការនីមួយៗរបស់ពួកគេ។

សេវាគណនីប្រាក់រៀលថ្មីក៏អាចកាត់បន្ថយកម្រៃសេវាប្តូរប្រាក់បរទេស និងផ្ដល់ភាពងាយស្រួលក្នុងការផ្ញើប្រាក់ទៅគណនីសន្សំប្រាក់រៀល ហើយអ្នកត្រូវចាំថាយើងខ្ញុំតែងតែផ្ដល់អត្រាការប្រាក់ល្អបំផុតនៅពេលអ្នកធ្វើការសន្សំជាប្រាក់រៀល!

លក្ខណៈពិសេស៖

ទទួលបានគណនីចរន្តប្រាក់រៀលដោយឥតគិតថ្លៃ

ដំណើរការជាមួយគណនីដែលមានស្រាប់

ផ្ញើ និងទទួលប្រាក់ជាប្រាក់រៀល

អាចចូលប្រើបានតាមរយៈកម្មវិធី BRED Connect និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិត

មិនមានថ្លៃបើកគណនី បិទគណនី ឬកម្រៃសេវាលើគណនីគ្មានសកម្មភាព

ទូរសព្ទមកយេីងខ្ញុំ

តើលោកអ្នកមានចំណាប់អារម្មណ៍លើគណនីប្រាក់រៀលមែនទេ? យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក។

ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។