សេចក្ដីប្រកាសស្ដីពីភាពជាដៃគូថ្មី ជាមួយ បុរី ប៉េង អុីម  - BRED Bank Cambodia

សេចក្ដីប្រកាសស្ដីពីភាពជាដៃគូថ្មី ជាមួយ បុរី ប៉េង អុីម 

Date Published: 22 July 2022


ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយបុរី ប៉េង អ៊ីម ដើម្បីផ្ដល់ជូននូវជម្រើសឥណទានដែលគួរឲ្យទាក់ទាញទៅដល់អ្នកទិញគេហដ្ឋាននៅកន្លែងអភិវឌ្ឍន៍ដ៏មានប្រជាប្រិយ។ 

ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានប្ដេជ្ញាប្រគល់ឥណទានដំបូងចំនួន ១.៥ លាន ដុល្លារអាមេរិក ជូនដល់ដៃគូពាណិជ្ជកម្ម ដែលនេះនឹងអនុញ្ញាតឲ្យអ្នកទិញផ្ទះពីបុរី ប៉េង អ៊ីម អាចទទួលបានប្រាក់កម្ចីចាប់ពី ៨០ ភាគរយ ឡើងទៅចំពោះអចលនទ្រព្យថ្មីរបស់ពួកគេរហូតដល់ទៅ ២០ ឆ្នាំ។ អ្នកទិញថ្មីនឹងទទួលបានអត្ថប្រយោជ៍ពីអត្រាការប្រាក់ដ៏អស្ចារ្យរបស់ធនាគារ ប្រេដ ក្នុងឆ្នាំដំបូងត្រឹមតែ ៦.៦៦ %។  

បុរី ប៉េង អ៊ីម ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្សារទំនើប អ៊ី អន បី។ បុរី ប៉េង អ៊ីម មានជម្រើសផ្ទះប្រកបអាជីវកម្មល្អៗ វីឡាកូនកាត់ និងវីឡាភ្លោះ ក្នុងបរិយាកាសដែលគួរឲ្យទាក់ទាញ ព្រមទាំងមានទីតាំងដ៏ល្អនៅក្នុងទីប្រជុំជន និងតំបន់ធំទូលាយ។ 

នាយកប្រតិបត្តិ របស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា លោក Guillaume Perdon បានលើកឡើងថា៖ “យើងខ្ញុំរីករាយនឹងរាប់បញ្ចូលក្រុមហ៊ុនសំណង់លំដាប់កំពូល ទៅក្នុងផលប័ត្រដៃគូសំណង់គេហដ្ឋានរបស់យើងខ្ញុំ ដែលកំពុងរីកលូតលាស់ជាលំដាប់។“  

លោក Perdon បានបន្តថា៖​ “វាគឺជាការអភិវឌ្ឍន៍ដ៏គួរឲ្យស្ញប់ស្ញែងមួយ ដែលមានទីតាំងដ៏ល្អឥតខ្ចោះ។ មិនត្រឹមតែប៉ុណ្ណោះ ភាពជាដៃគូថ្មីរបស់យើងអាចបង្កើតឱកាសដ៏ល្អសម្រាប់ធនាគារយើង រួមទាំងបុរី ប៉េង អ៊ីម – ហើយប្រាកដណាស់ ក៏ដូចជាអតិថិជនរបស់ពួកគេផងដែរ។“ 

ដើម្បីស្វែងយល់ព័ត៌មានបន្ថែមអំពីឥណទានផ្ទះរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា សូមទូរសព្ទមកលេខ ១៨០០ ២០ ១២៣៤ ឬពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ឬមកសួរផ្ទាល់នៅការិយាល័យលក់របស់ បុរី ប៉េង អ៊ីម។  

More Press Releases

ធនាគារ ប្រេដ ឧបត្ថម្ភទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅគ្រឹះស្ថានភាសាបារាំង

Date Published: មិថុនា 10, 2025

Read More

ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ 

Date Published: មិថុនា 2, 2025

Read More

ធនាគារ ប្រេដ គិតពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តជូនបុគ្គលិកនៅក្នុងសិក្ខារសាលាវេជ្ជសាស្រ្ដ 

Date Published: ឧសភា 22, 2025

Read More