យើងខ្ញុំបានផ្ដល់វិធីដែលអតិថិជនរបស់យើងខ្ញុំអាចធ្វើប្រតិបត្តិការជាប្រាក់រៀលកាន់តែងាយស្រួល ដែលយើងខ្ញុំបានបន្ថែមគណនីប្រាក់រៀលទៅគ្រប់កញ្ចប់គណនីលក្ខណៈអាជីកម្មរបស់យើងខ្ញុំ។
គណនីចរន្តប្រាក់រៀលផ្ដល់ភាពងាយស្រួលសម្រាប់អាជីវកម្មក្នុងការចំណាយ និងទទួលជាប្រាក់រៀល។
គណនីចរន្តប្រាក់រៀលរបស់យើងខ្ញុំផ្តល់ឲ្យអតិថិជននូវភាពបត់បែនក្នុងការជ្រើសរើសវិធីដែលពួកគេចង់គ្រប់គ្រងប្រតិបត្តិការនីមួយៗ ព្រមទាំងការកាត់បន្ថយកម្រៃសេវានៃការប្តូរប្រាក់ផងដែរ។
អាជីវកម្មដែលមានសមតុល្យសាច់ប្រាក់ច្រើនក៏អាចទាញយកអត្ថប្រយោជន៍ពីអត្រាប្រាក់នៃប្រាក់បញ្ញើរបស់យើងខ្ញុំ ហើយយើងខ្ញុំតែងតែផ្ដល់អត្រាការប្រាក់ល្អបំផុតលើសមតុល្យជាប្រាក់រៀល!
លក្ខណៈពិសេស៖
ទទួលបានគណនីចរន្តប្រាក់រៀលដោយឥតគិតថ្លៃ
ដំណើរការជាមួយគណនីដែលមានស្រាប់
ផ្ញើ និងទទួលប្រាក់ជាប្រាក់រៀល
អាចចូលប្រើបានតាមរយៈកម្មវិធី BRED Connect និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណិត
មិនមានថ្លៃបើកគណនី បិទគណនី ឬកម្រៃសេវាលើគណនីគ្មានសកម្មភាព
បើកប្រាក់បៀវត្សរ៍ជាប្រាក់រៀល
ការបន្ថែមគណនីប្រាក់រៀលទៅក្នុងកញ្ចប់គណនីរបស់អាជីវកម្មទាំងអស់របស់ធនាគារយើងខ្ញុំ ដែលក្នុងនោះក៏មានការបញ្ចូលទៅក្នុងកញ្ចប់គណនីធនាគារលក្ខណៈបុគ្គលរបស់យើងខ្ញុំផងដែរ រួមទាំងគណនីសម្រាប់បុគ្គលិកដែលបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធរបស់យើងខ្ញុំ។
វាផ្ដល់នូវជម្រើសសម្រាប់អាជីវកម្មក្នុងការបើកប្រាក់បៀវត្សរ៍ជាប្រាក់រៀលប្រសិនបើចាំបាច់ ដែលអនុញ្ញាតឲ្យបុគ្គលិកអ្នកអាចប្រើប្រាស់សេវាធនាគារទាំងអស់របស់ពួកគេជារូបិយប័ណ្ណក្នុងស្រុក។

សម្រាប់ព័ត៌មានបន្ថែម សូមពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ ប្រេដ ខេមបូឌា ឬទៅកាន់សាខាណាមួយ។
តើលោកអ្នកមានចំណាប់អារម្មណ៍លើគណនីប្រាក់រៀលមែនទេ? យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក។
ហេតុអ្វីមិនស្នើឲ្យខាងយើងខ្ញុំទាក់ទងទៅកាន់លោកអ្នក? យើងខ្ញុំរីករាយក្នុងការបើកគណនីជូនលោកអ្នកនៅថ្ងៃនេះ។