ធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) តែងតាំងនាយកប្រតិបត្តិថ្មី  - BRED Bank Cambodia

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) តែងតាំងនាយកប្រតិបត្តិថ្មី 

ធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) បានធ្វើការតែងតាំងលោក Nicolas Hollanders ជានាយកប្រតិបត្តិថ្មី។ លោកទទួលស្នងតំណែងបន្តពីលោក Guillaume Perdon ដែលកាន់តំណែងនេះតាំងពីការបើកសម្ពោធធនាគារដំបូងនៅឆ្នាំ ២០១៧​ មកម្ល៉េះ។  

លោក Hollanders មានពិសោធន៍ការងារជាមួយធនាគារ BRED Group អស់រយៈពេលជាង ១៨ ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមតាំងពីងារជាបុគ្គលិកធនាគារ រហូតឡើងមុខតំណែងជាបន្តបន្ទាប់ទូទាំងសាខានានា និងតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ។  

គាត់ចំណាយពេលប្រាំឆ្នាំជានាយកប្រចាំតំបន់ ទទួលមើលការខុសត្រូវដំណើរការធនាគារ នៅប្រជុំកោះ Guadeloupe។ ថ្មីៗនេះ គាត់កាន់តួនាទីជាអគ្គនាយករងអន្តរជាតិនៅក្នុងធនាគារ ដោយមានទទួលរៀបចំចាត់ចែងបណ្ដាញនៃបុត្រសម្ព័ន្ធធនាគារ។ 

លោក Hollanders មានបទពិសោធន៍ច្រើនជាមួយក្រុមការងារថ្មី ដោយសារគាត់បានកាន់តំណែងជាអធិបតីជាមួយធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) តាំងពីឆ្នាំទៅ។  

លោក Hollanders បានលើកឡើងថា៖ “ខ្ញុំសប្បាយរីករាយជាក្រៃលែងជាមួយតំណែងថ្មីជានាយកប្រតិបត្តិរបស់ធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា)។ វាជាឱកាសដ៏ល្អ អស្ចារ្យសម្រាប់ខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសាររបស់ខ្ញុំ ដែលបានមករស់នៅក្នុងប្រទេស ដែលកំពុងមានការអភវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។” 

គាត់ក៏បានបន្ថែមដែរថា៖ “ កម្ពុជាគឺជាប្រទេស​ ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ហើយខ្ញុំមានក្ដីរំភើបឥតឧបមា ដែលធនាគារយើងជាបេះដូងនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។​ មិនត្រឹមតែប៉ុណ្ណោះ ធនាគារយើងនឹងនាំមកនូវស្តង់ដារខ្ពស់បំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ទាំងផ្នែកអាជីវកម្ម និងផ្នែកបុគ្គល។ ខ្ញុំទទួលគ្រប់គ្រងបន្ទាប់នូវក្រុមការងារ ដែលពោរពេញទៅដោយទេពកោសល្យប៉ិនប្រសប់ ព្រមទាំងផែនការរីកចម្រើនយ៉ាងច្បាស់លាស់រួចជាស្រេច ដែលនេះអាចជម្រុញធនាគារយើងឲ្យមានភាពរឹងមាំនាពេលអនាគត។” 

នាយកប្រតិបត្តិដែលនឹងចេញពីតំណែង លោក Guillaume Perdon នឹងធ្វើការណែនាំអ្នកស្នងតំណែងរបស់គាត់ ទៅកាន់អតិថិជន រួមទាំងសមាជិកក្រុមការងារនៃធនាគារនៅកម្ពុជា ក្នុងខណៈកិច្ចប្រគល់ជូន រយៈពេលពីរសប្ដាហ៍នៃខែកញ្ញានេះ។  

លោក Perdon ដែលនឹងត្រលប់ទៅទីក្រុង ប៉ារីស វិញដើម្បីកាន់តួនាទីតួនាទីថ្នាក់អន្តរជាតិថ្មីជាមួយធនាគារ BRED Group បានលើកឡើងថា៖ “ខ្ញុំពិតជាគិតថាគ្មាននរណាម្នាក់ ដែលសមនឹងទទួលតំណែងជានាយកប្រតិបត្តិក្រៅពីគាត់ទេ។ Nicolas ជាបុគ្គលិកធនាគារដ៏ឆ្នើមម្នាក់ ដែលពោរពេញទៅដោយបទពិសោធន៍ និងទេពកោសល្យខ្ពស់សម្រាប់ដឹកនាំធនាគារ ប្រេដ ប៊ែង​ (ខេមបូឌា) ឲ្យកាន់តែប្រសើរជាងមុន។ ខ្ញុំពិតជាមានសំណាងដែលបានធ្វើការជាមួយក្រុមការងារដ៏អស្ចារ្យនៅកម្ពុជា ហើយខ្ញុំជឿថាធនាគារយើងនឹងបន្តរីកចម្រើនទៅមុខជាមិនខាន។ ខ្ញុំទន្ទឹងរង់ចាំពេលដែលខ្ញុំអាចមកលេងកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ ក្រោយពីឡើងកាន់តួនាទីថ្មីនៅធនាគារ BRED Group។” 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More