ទេពហត្ថា - BRED Bank Cambodia

ទេពហត្ថា

គណៈគ្រប់គ្រងរបស់ធនាគារ ប្រេដ ខេម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បូឌា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងកម្មវិធី Gala Premiere នៃភាពយន្ត The Perfect Motion ដែលជាភាពយន្តឯកសារថ្មីមួយរៀបរាប់ពីដំណើររឿងដ៏គួរឲ្យចាប់អារម្មណ៍នៃរបាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា។ 

លោក Nicolas Hollanders នាយក​ប្រតិបត្តិ​នៃធនាគារ​បានមានប្រសាសន៍​ថា​៖ «​វា​ជា​ឱកាស​ដ៏អស្ចារ្យ​មួយ​»​។ “វាជាភាពយន្តដ៏អស្ចារ្យ និងមានសារៈសំខាន់ ហើយយើងខ្ញុំពិតជារីករាយដែលបាន    គាំទ្រផលិតកម្មនេះក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor”។ 

ភាពយន្តដែលបានដឹកនាំសំដែងដោយលោក Xavier de Lauzanne នេះនឹងចាក់បញ្ចាំងជា       សាធារណៈគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជានៅថ្ងៃទី1 ខែមេសា ឆ្នាំ2023 បន្ទាប់ពីការចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជារួច។ ភាពយន្តនេះដែរក្លាយជាប្រធានបទយ៉ាងក្តៅគគុកចំណោមទស្សនិកជនក្នុងស្រុក។ ភាពយន្ដនេះក៏នឹងចាក់បញ្ចាំងជាភាសាអង់គ្លេស ភាសាបារាំង និងភាសាខ្មែរផងដែរ ហើយសម្រាប់ការ​បញ្ចាំងសាកល្បងបានបង្ហាញថា យុវជនកម្ពុជាពិតជាមានការរំជួលចិត្តជាខ្លាំងចំពោះខ្សែភាពយន្តមួយនេះ។ 

បន្ទាប់ពីការចាក់ផ្សាយដោយការលក់សំបុត្ររួច ភាពយន្ដ The Perfect Motion នឹងត្រូវបានដាក់បញ្ចាំងនៅទីសាធារណៈតាមភូមិ និងទីក្រុងនានាជាបន្តបន្ទាប់ទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខ ភាពយន្តនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំនៃប្រទេសកម្ពុជា ហើយនឹងក្លាយជាយុទ្ធសាស្រ្ដអប់រំដ៏ពេញលេញមួយ ដើម្បីជួយបង្រៀនដល់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកម្ពុជា។ 

លោក Hollanders បានមានប្រសាសន៍ថា “ភាពយន្ដ The Perfect Motion ជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងវប្បធម៌របស់ប្រទេសកម្ពុជា ហើយយើងខ្ញុំមាន     មោទនភាពដែលបានចូលរួមចំណែកបំពេញតួនាទីក្នុងការនាំយកខ្សែភាពយន្តដ៏អស្ចារ្យនេះទៅកាន់ពិភពលោក” ។ 

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More