ស្នាក់នៅរយៈពេលបីយប់ជាមួយតម្លៃពីរយប់ និងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សណ្ឋាគារ RAFFLES      - BRED Bank Cambodia

ស្នាក់នៅ៣យប់ជាមួយតម្លៃ២យប់​​​ និង​​​អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សណ្ឋាគារ RAFFLES

ការផ្ដល់ជូន 

កក់បន្ទប់នៅសណ្ឋាគារ Raffles Hotel Le Royal ឬ Raffles Grand Hotel d’Angkor ដ៏ប្រណីតរយៈពេលបីយប់ក្នុងតម្លៃត្រឹមតែពីរយប់ ជាមួយការផ្តល់ជូនដ៏ពិសេសសម្រាប់ម្ចាស់កាតឥណពន្ធ និងកាតឥណទាន Platinum Visa របស់ធនាគារ ប្រេដ។ 

អ្នកក៏នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗដូចជា៖ 

• ​ផ្តល់ជូនអាហារពេលព្រឹកដោយឥតគិតថ្លៃសម្រាប់ពីរនាក់ 

• ដំឡើងប្រភេទបន្ទប់នៅពេលមកដល់ ប្រសិនបើមាន 

• អាចពន្យាពេលចាកចេញពីបន្ទប់បានតាមការស្នើសុំ ប្រសិនបើមាន 

• ផ្តល់ជូន Wi‑Fi នៅក្នុងបន្ទប់ដោយឥតគិតថ្លៃ ប្រសិនបើមាន 

• ទទួលបានសេវាបម្រើអតិថិជនលំដាប់ VIP 

• ធានាតម្លៃល្អបំផុតដែលអាចរកបាន 

• ផ្តល់ជូនអាហារ ឬភេសជ្ជៈតម្លៃស្មើ 100 ដុល្លារ 

ដើម្បីទទួលបានការផ្តល់ជូននេះ គ្រាន់តែប្រើកាតឥណពន្ធ ឬកាតឥណទាន Platinum Visa របស់ធនាគារ ប្រេដ របស់អ្នកដើម្បីធ្វើការកក់។ 

រយៈពេលនៃការផ្ដល់ជូន 

ការផ្តល់ជូនសម្រាប់សណ្ឋាគារ Raffles Hotel Le Royal មានសុពលភាពចំពោះការកក់រហូតដល់ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2026 និងចំពោះការស្នាក់នៅរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។ សម្រាប់សណ្ឋាគារ Raffles Grand Hotel d’Angkor មានសុពលភាពចំពោះការកក់រហូតដល់ថ្ងៃទី16 ខែធ្នូ ឆ្នាំ 2026 និងចំពោះការស្នាក់នៅរហូតដល់ថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2026។ 

សូមពិនិត្យមើលខចែង និងលក្ខខណ្ឌ សម្រាប់សណ្ឋាគារនីមួយៗ៖ 

សណ្ឋាគារ Raffles Hotel Le Royal | សណ្ឋាគារ Raffles Grand Hotel d’Angkor