ការក្លែងបន្លំ និងការឆបោកការទូទាត់តាមកាតគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកផ្គត់ផ្គង់កាត និងពាណិជ្ជករទូទាំងពិភពលោក។
ពាណិជ្ជករអាចនឹងត្រូវបានកាត់ទោសតាមផ្លូវច្បាប់ ក៏ដូចជាត្រូវបានចុះក្នុងបញ្ជីខ្មៅដោយ Visa និងធនាគារ ដែលអាជីវកម្មនឹងមិនអាចទទួលបានការទូទាត់តាមកាតនាពេលអនាគតទៀតទេ។
នីតិវិធីដើម្បីជៀសវាងការក្លែងបន្លំការទូទាត់ប្រាក់តាមកាត
- សូមពិនិត្យចំពោះអតិថិជនដែលព្យាយាមទិញផលិតផល ឬសេវាកម្មដោយមិនគិតពីទំហំ រចនាប័ទ្ម ពណ៌ ការដឹកជញ្ជូន ឬតម្លៃ។
- សូមប្រយ័ត្ននៅពេលដែលអតិថិជនព្យាយាមបង្វែរ ឬប្រញាប់ឲ្យបុគ្គលិកលក់ទូទាត់ប្រាក់អំឡុងពេលពិនិត្យកាត ឬធ្វើប្រតិបត្តិការតាមម៉ាស៊ីនទូទាត់ប្រាក់។
- សូមយកចិត្តទុកដាក់បន្ថែមជាមួយនឹងការទិញណាមួយដែលធ្វើឡើងនៅពេលបើក ឬបិទហាង។
- សូមប្រយ័ត្ននៅពេលដែលអតិថិជនព្យាយាមប្រើកាតផ្សេងៗគ្នាជាច្រើន ប្រសិនបើកាតត្រូវបានបដិសេធក្នុងអំឡុងពេលដំណើរការទូទាត់ ។
- សូមពិនិត្យមើលនៅពេលដែលអតិថិជនស្នើសុំមុខងារមិនប្រក្រតី ដូចជាប្រតិបត្តិការអហ្វឡាញ ប្រតិបត្តិការក្លែងបន្លំ ឬមុខងារបញ្ចូលពត៌មានកាត Key-in ដោយដៃ។
- សូមបដិសេធការទូទាត់តាមកាតដែលមិនប្រក្រតី ដូចជាកាតទទេ ឬកាតប្លាស្ទិកពណ៌ស។
- មិនអនុញ្ញាតឲ្យអតិថិជនប្រើម៉ាស៊ីនទូទាត់ប្រាក់ដើម្បីទូទាត់ប្រាក់ដោយខ្លួនឯងនោះទេ។
- សូមបដិសេធរាល់ប្រតិបត្តិការដែលអតិថិជនសុំឲ្យអ្នកធ្វើតាមការណែនាំរបស់ពួកគេ។
- សូមបដិសេធ រួចរាយការណ៍ជាបន្ទាន់នូវសំណើណាមួយដែលចង់ឲ្យអ្នកយកប្រាក់ទូទាត់មកចែករំលែកជាមួយពួកគេ។
នីតិវិធីបន្ថែមដែលគួរឲ្យពិចារណាសម្រាប់ការទូទាត់ប្រាក់ ‘គ្មានកាត’
- សូមយកចិត្តទុកដាក់បន្ថែមលើការពិនិត្យមើលការកក់ទុកនៅនាទីចុងក្រោយ។
- សូមបដិសេធសំណើទូទាត់ប្រាក់ជាមួយទិន្នន័យកាតក្នុងអំឡុងពេលមកដល់។
- សូមជៀសវាងការកក់ដោយចៃដន្យដោយមិនគិតពីទីតាំង ទំហំ តម្លៃ ឬភាពទំនេរ។
- សូមបដិសេធរាល់ប្រតិបត្តិការដែលអតិថិជនព្យាយាមលាក់អត្តសញ្ញាណរបស់ពួកគេ។
- សូមប្រយ័ត្ននៅពេលអតិថិជនកក់បន្ទប់ច្រើន ឬស្នាក់នៅរយៈពេលយូរ។
- សូមប្រយ័ត្នប្រសិនបើអតិថិជនព្យាយាមតាមដានថាតើទិន្នន័យកាតដែលពួកគេបានផ្តល់ឲ្យត្រូវបានទូទាត់ប្រាក់ឬអត់។
- សូមប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើអតិថិជនព្យាយាមប្រើកាតជាច្រើនផ្សេងៗគ្នា បន្ទាប់ពីទិន្នន័យកាតដំបូងរបស់ពួកគេត្រូវបានបដិសេធ។
ប្រសិនបើអ្នកត្រូវបានទាក់ទងដោយឧក្រិដ្ឋជន ឬមានការសង្ស័យអំពីប្រតិបត្តិការកាតណាមួយ សូមទាក់ទងមកធនាគារភ្លាមៗតាមរយៈលេខ 1800 20
1234។
យើងខ្ញុំនៅទីនេះចាំជួយលោកអ្នក។
