ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ  - BRED Bank Cambodia

ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ 

ធនាគារ ប្រេដ ខេមបូឌា បានរៀបចំសន្និសីទដ៏​សំខាន់មួយដែលបានពិភាក្សាអំពីការកើនឡើងនៃបញ្ហាប្រឈម របស់សុវត្ថិភាពឌីជីថលនៅប្រទេសកម្ពុជា។ 

ក​ម្មវិធីនេះមានឈ្មោះថា ពង្រឹងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា៖ ការយល់ដឹងអំពីសន្តិសុខសាយប័រតាមរយៈគន្លឹះសំខាន់ៗ ដែលបានធ្វើឡើងដោយ La French Tech Phnom Penh (ជាផ្នែកមួយនៃសកម្មភាពរបស់ French Tech ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសបារាំង ដើម្បីលើកកម្ពស់នៃការកើនឡើងជាលំដាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដ៏ជោគជ័យ) ព្រមទាំងបានទាក់ទាញអ្នកដឹកនាំវិស័យឧស្សាហកម្ម អ្នកជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនៅផ្នែកសន្តិសុខឌីជីថល។ 

លោក David Da Costa ប្រធាននាយកដ្ឋានផ្នែកប្រតិបត្តិការ និងគ្រប់គ្រងព័ត៌មានវិទ្យារបស់ធនាគារ ប្រេដ ខេមបូឌា គឺជាវាគ្មិនក្នុងចំណោមវាគ្មិនបីរូបដែលបានថ្លែងសុន្ទរកថាជូនទស្សនិកជននៅថ្ងៃនោះ ហើយការធ្វើបទបង្ហាញរបស់លោកបានផ្តោតលើវិស័យនានានៃការគ្រប់គ្រងហានិភ័យ និងគោលការណ៍រចនានៃបច្ចេកទេសដែលធនាគារបានអនុវត្ត ដើម្បីធានាថាប្រតិបត្តិការរបស់អតិថិជនមានសុវត្ថិភាព។ 

លោក Da Costa បានប្រាប់ទស្សនិកជនថា “នៅពេលដែលប្រទេសកម្ពុជាធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិនប្រើប្រាស់សាច់ប្រាក់ តែរួមបញ្ចូលឌីជីថល នោះសន្តិសុខសាយប័រដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការក្លែងបន្លំ ការពារទិន្នន័យសំខាន់ៗ និងរក្សាទំនុកចិត្តរបស់អតិថិជន។ លោកក៏បានចែករំលែកការយល់ដឹងជាយុទ្ធសាស្រ្តដែលក្រុមហ៊ុន BRED Group កាត់បន្ថយហានិភ័យសន្តិសុខសាយប័រក្នុងកម្រិត និងការធានាសេវាកម្មឌីជីថលរបស់ខ្លួនមួយទៅតាមការរចនាប្រព័ន្ធ​ ឬដំណើរការ”។ 

កម្មវិធីនេះក៏ត្រូវបានធ្វើបទបង្ហាញដោយលោក Mr. Alvin Tan នៃក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកសន្តិសុខសាយប័រដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី DACTA Global និងលោក Jan Hanken នាយកប្រតិបត្តិនៃ ChainsAtlas ដែលកំពុងនាំយក AI ស្វ័យប្រវត្តិទៅកាន់សំណុំកំណត់ត្រាប្រតិបត្តិការជាប្លុក (blockchain) ។ 

កម្មវិធីនេះក៏មានការចូលរួមពីគណៈកម្មាការដែលរៀបចំដោយកញ្ញា Eva Berlinson ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ La French Tech Phnom Penh។ 

លោក Da Costa បន្ត​ថា​៖ “យើងខ្ញុំ​​រីករាយ​ក្នុង​ការ​រៀបចំ​កម្មវិធី​ដ៏​សំខាន់​អំពីការពង្រឹងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា ដែលបង្កើតជាកិច្ចពិភាក្សាជួបជុំនៃអ្នកជំនាញផ្នែកសន្តិសុខសាយប័រ និងអ្នកតំណាងផ្នែកសំខាន់ផ្សេងៗ”។ 

More Press Releases

ធនាគារ​ ប្រេដ ទទួលស្វាគមន៍សន្និសីទអំពីសន្តិសុខ​សាយប័រ 

Date Published: មិថុនា 2, 2025

Read More

ធនាគារ ប្រេដ គិតពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តជូនបុគ្គលិកនៅក្នុងសិក្ខារសាលាវេជ្ជសាស្រ្ដ 

Date Published: ឧសភា 22, 2025

Read More

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More