នាយកប្រតិបត្តិរងនៃធនាគារ ប្រេដ ខេមបូឌា នឹងចូលបម្រើការជាមួយធនាគារ ហត្ថា - BRED Bank Cambodia

នាយកប្រតិបត្តិរងនៃធនាគារ ប្រេដ ខេមបូឌា នឹងចូលបម្រើការជាមួយធនាគារ ហត្ថា

លោក មិន សុផា អគ្គនាយករងរបស់ធនាគារ ប្រេដ ខេមបូឌា គ្រោងនឹងលាលែងពីតំណែង បន្ទាប់ពីបម្រើការអស់រយៈពេលប្រាំពីរឆ្នាំកន្លះជាមួយធនាគារ ហើយបន្ទាប់មកលោកនឹងចូលបម្រើការជានាយកប្រតិបត្តិនៅធនាគារ ហត្ថា នៅចុងខែមិថុនានេះ។ 

លោក សុផា បានមានប្រសាសន៍ថា “ការជួយកសាងធនាគារ ប្រេដ ខេមបូឌា ឲ្យក្លាយជាសមាជិកដ៏មានឥទ្ធិពលនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជាគឺពិតជាមានភាពលំបាក ប៉ុន្ដែក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តមកវិញ។” 

គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំបានអភិវឌ្ឍខ្លួន ក៏ដូចជាទទួលបានបទពិសោធន៍ជាច្រើននៅក្នុងតួនាទីជានាយកប្រតិបត្តិរងនេះ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈានទៅរកភាពប្រកួតប្រជែងថ្មី ដែលជាការកាន់តំណែងនាយកប្រតិបត្តិ។”  

នាយកប្រតិបត្តិធនាគារ ប្រេដ ខេមបូឌា លោក Nicolas Hollanders បានមានប្រសាសន៍ថា “សុផា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតធនាគាររបស់យើងខ្ញុំ។ ពួកយើងពិតជាមានមោទនភាព​ណាស់ចំពោះគាត់ ហើយគាត់បានចាកចេញទៅជាមួយនឹងការជូនពរពីក្រុមការងារទាំងអស់់នៅធនាគារ ប្រេដ ខេមបូឌា ដោយពួកយើងបានផ្ដល់តម្លៃលើវិជ្ជាជីវៈ និងចំណងមិត្តភាពរបស់គាត់។”

More Press Releases

កុមារនៅអង្គការ PSE គូរគំនូរក្រោមប្រធានបទថ្ងៃបុណ្យឈប់សម្រាក

Date Published: មេសា 4, 2025

Read More

ធនាគារ​ ប្រេដ បានចាប់ដៃគូសហការជាមួយប្រេនរថយន្តដ៏ល្បីល្បាញនៃចក្រភពអង់គ្លេស!

Date Published: កុម្ភៈ 28, 2025

Read More

ធនាគារ​ ប្រេដ ទទួល​​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់អង្គការក្រៅរដ្ឋាភិបាល PSE

Date Published: មករា 30, 2025

Read More