Steve Bell, Author at BRED Bank Cambodia

បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង សហការគ្នា ផ្តល់ជូនកម្ចីលំនៅដ្ឋានជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន

បន្ទាប់ពីបានសហការគ្នាយ៉ាងស្អិតរមួតរយៈពេល 5ឆ្នាំ ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន កន្លងមកនេះ។ បុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង បានរៀបចំកម្មវិធីចុះហត្ថលេខា លើភាពជាដៃគូ ក្នុងការផ្តល់កម្ចីលំនៅដ្ឋាន លើអត្រាការប្រាក់ចាប់ពី6% ទំហំកម្ចី 70% រយៈពេលរហូតដល់20ឆ្នាំ លើគេហដ្ឋានកំពុងសាងសង់។ កម្មវិធីនេះ បានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី20 ខែឧសភា ឆ្នាំ2022 នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង នៃបុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង។ ការចុះហត្ថលេខាភាពជាដៃគូមួយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី ប៉េង ហួត និង ធនាគារ ប្រេដ ប៊ែង ឲ្យកាន់តែល្អប្រសើរនិងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេស ដល់អតិថិជនដែលមានបំណងវិនិយោគ និង ទិញគេហដ្ឋានសម្រាប់ការរស់នៅ ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់ បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូនេះ … Continued